ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​២០០៧ ​បុក​រថយន្ត​​ដឹក​ទឹក​កក​បែក​ធុង​ប្រេង​ហូរ​ពេញ​ថ្នល់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​កាម​រី​​មួយ​គ្រឿង​បុក​រថយន្ដ​ដឹក​ទឹកក​ក​ដែល​កំពុង​បើក​ឆ្លង​​​ផ្លូវ​បណ្តាល​​ឱ្យ​បែក​ធុង​ប្រេង​ហូរ​ពេញ​ថ្នល់រអិល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ចំណុច​ផ្លូវកែងលេខ​​១២៨​កែង​​ផ្លូវលេខ​២៥៣ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៧ មេ​សា ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ដ​កូរ៉េ ចំណុះ​២​តោន ដឹក​ទឹកកក ពណ៌​ខៀវ បើក​តាម​ផ្លូវ​លេខ​២៥៣ ពី​ជើង​ទៅ​ត្បូង កំពុង​បើក​ឆ្លងផ្លូវ ។ ចំណែក​រថយន្ដ​កាម​រី​ស៊េរី​២០០៧ ពណ៌​ទឹកប្រាក់ ជិះ​គ្នា​២​នាក់​ ជាមនុស្ស​​ប្រុស បើក​តាម​ផ្លូវ​លេខ​១២៨ ពី​លិចទៅ​កើត។ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​រថយន្ដ​​កាម​រី​​ជ្រុល​ទៅ​បុក​រថយន្ដ​ដឹក​ទឹកកក បណ្ដាល​ឱ្យ​បែក​ធុង​ប្រេង​ហូរ​ពេញ​ថ្នល់​ធ្វើ​ឱ្យ​រអិល​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​ទួល​គោក​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​ និង​អន្ដរាគមន៍​ឱ្យ​រថយន្ដ​ទាំង​ពីរ​គ្រឿង​បើក​ទៅ​ចត​នៅ​ចិញ្ចើម​ផ្លូវ ដើម្បី​កុំឱ្យ​កកស្ទះ​ចរាចរ ហើយ​ធ្វើការ​ដោះ​ស្រាយ​​តាម​ក្រោយ​ទៀត៕