ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​​រោង​ចក្រ​កាត់​ដេរ​ម៉ី​រ៉េ​អាប់​​ធើរ​៥០​​នាក់ ពុល ហើយ​​សន្លប់​​រដូក​​រណែល​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្ម​ការិនី​​រោង​ចក្រ​កាត់​ដេរ​​យីហោ​ ​ម៉ី ​រ៉េអាប់​​ធើរ ប្រមាណ​៥០​នាក់ បាន​ពុល​​ហើយ​ដួល​សន្លប់​រដូក​រណែល​ត្រូវ​បញ្ជូន​​ទៅ​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​​ខ្មែរ​-សូវៀត ​ជា​បន្ត​បន្ទាប់​​កាល​ពី​​រសៀល​ថ្ងៃទី​៦ មេសា ២០១២ ។ រោង​ចក្រ​ម៉ី​រ៉េ អាប់​ធើរ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​​លេខ​២៧១ ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​​ជ័យ ។

​មិន​ទាន់​មាន​ប្រភព​ព័ត៌​មាន​​ច្បាស់​ការណ៍​ណា​មួយ​​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ពុល​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​​ប្រភព​មិន​ផ្លូវ​ការ​ពី​ក្រុម​កម្ម​ករ​​​បាន​និយាយថា ការ​ពុល​បណ្តាល​មកពី​ក្លិន​ក្រណាត់​​ដែល​ទើប​ដឹក​ចូល​ក្នុង​រោង​ចក្រ ។ ​ប្រភព​ខ្លះ​​ទៀត​និយាយថា បណ្តាល​មកពី​បរិស្ថាន​​រោង​ចក្រ​មិន​ល្អ ។ ​ជុំវិញ​​បញ្ហា​​នេះ​​ភាគី​ខាង​រោង​ចក្រ​មិន​អាច​ទំនាក​់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ។ ​​ឯ​ក្រុម​​សន្តិ​សុខ​​រោង​ចក្រ​ក៏បិទ​ទ្វារ​មិន​ឱ្យ​​អ្នក​កាសែត​​ចូល​សួរ​នាំ​អ្វីឡើយ ។

សូម​បញ្ជាក់​ថា រោង​ចក្រ​​ខាងលើ​នេះ​មាន​កម្ម​ករ​​សរុប​ជាង​៣.០០០​នាក់ ​ក្នុង​នោះ​​អ្នក​ពុល​មាន​​ប្រមាណ​៥០​នាក់​ប៉ុណ្ណោះ ៕