ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​វ័យ​១៧​​ឆ្នាំ​ចាប់​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ ​រំលោ.ភ​សេព​សន្ថវៈ​​២​លើក​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ​យុវជន​ល្មោភ​កាម​ម្នាក់​ឈ្មោះ​​យេន យាង ​អាយុ​១៧​ឆ្នាំ ​រស់​នៅ​ភូមិ​បង្ហើរ​ខ្លែង​ ឃុំត្រពាំង​ព្រីង ស្រុក​តំបែរ ​សូម្បី​តែ​ក្មេង​ស្រី​អាយុ​ទើបតែ​៧​ឆ្នាំ ​រស់​នៅ​ឃុំ​ស្រុក​ជា​មួយ​គ្នា​​ក៏​មិន​ប្រណី​ដែរ បាន​ចាប់​រំលោ.ភ​សេព​សន្ថវៈ​​ជា​បន្តបន្ទាប់​ដល់​​ទៅ​២​លើក ហើយ​ត្រូវ​​ម្តាយ​ក្មេង​ស្រី​ប្តឹង​សមត្ថ​កិច្ច​មូល​ដ្ឋាន​ឱ្យ​​ចាប់​ខ្លួន​​បញ្ជូនទៅ​កាន់​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត និង​បំពេញ​​បែប​បទ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ។

ខេត្ត​កំពង់​ចាម ៖ ​យុវជន​ល្មោភ​កាម​ម្នាក់​ឈ្មោះ​​យេន យាង ​អាយុ​១៧​ឆ្នាំ ​រស់​នៅ​ភូមិ​បង្ហើរ​ខ្លែង​ ឃុំត្រពាំង​ព្រីង ស្រុក​តំបែរ ​សូម្បី​តែ​ក្មេង​ស្រី​អាយុ​ទើបតែ​៧​ឆ្នាំ ​រស់​នៅ​ឃុំ​ស្រុក​ជា​មួយ​គ្នា​​ក៏​មិន​ប្រណី​ដែរ បាន​ចាប់​រំលោភ​សេព​សន្ថវៈ​​ជា​បន្តបន្ទាប់​ដល់​​ទៅ​២​លើក ហើយ​ត្រូវ​​ម្តាយ​ក្មេង​ស្រី​ប្តឹង​សមត្ថ​កិច្ច​មូល​ដ្ឋាន​ឱ្យ​​ចាប់​ខ្លួន​​បញ្ជូនទៅ​កាន់​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត និង​បំពេញ​​បែប​បទ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ។

​តាម​លោក​វរ​សេនីយ៍​ទោ សាន សុភា នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រីជា​ម្តាយក្មេង​ស្រី​រងគ្រោះ​បាន​មក​ប្តឹង​ប៉ុស្តិ៍​​រដ្ឋ​បាល​ត្រពាំង​ព្រីង​​កាលពី​ព្រឹក​ថ្ងៃទី​៣ មេសា ​២០១២ ​ដើម្បី​​ឱ្យ​ជួយ​អន្តរា​គមន៍​​តាម​ចាប់​​ជន​សង្ស័យ​ឈ្មោះ​​​យាង ដែល​បាន​ធ្វើ​សកម្ម​ភាព​លួច​ចាប់​កូន​​ស្រីរបស់​គាត់ឈ្មោះ​ «ឃ.ស.ណ» អាយុ​៧​ឆ្នាំ រំលោភ​​សេព​សន្ថវៈ​​បាន​ដល់​ទៅ​២​លើក​ ​ខណៈ​​​ដែល​​រូប​គាត់​មិន​នៅ​ផ្ទះ​ចេញ​ទៅ​​ចម្ការ​បាត់ ។

​ស្ត្រី​​បន្ត​​ឱ្យ​ដឹង​ថា នៅ​​វេលា​ម៉ោង​​៣​និង​៥០​នាទី​​រសៀល​ថ្ងៃទី​២ មេសា កូន​ស្រី​របស់​គាត់​ប្រាប់​​ថា ឈ្មោះ​​យាង បាន​​ចាប់​នាង​រំលោភ​សេព​​សន្ថវៈ​ដល់​ទៅ ២​លើក ក្នុងនោះ​គ្រាន់តែ​ចាំ​បាន​លើក​ចុងក្រោយ​​​នៅ​ថ្ងៃ​​ទី​១ មេសា ២០១២ ​​វេលា​ម៉ោង​​៧​និង​៣០​នាទី​​ព្រឹក​​នៅ​លើ​ផ្ទះ​របស់​គាត់​ ​ខណៈ​​ដែល​រូប​គាត់​ និង​ប្តី​​ចេញទៅ​ចម្ការ​​បាត់​ក៏​ប្តឹង​ប៉ូលិស​​ឱ្យ​ឃាត់​ខ្លួន​តែ​ម្តង ៕