ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​​​ឈី​គុណ​​ ហ្គុន​យ៉ា​ ឬជំងឺ​​​​ ឈិក​​​បានផ្ទុះ​​​​ឡើង​​​សារជាថ្មី​​​ម្តង​ទៀត​​​នៅ​ប្រទេស​កម្ពុជា

12 ឆ្នាំ មុន

លោក​​​​សាស្ត្រា​​ចារ្យ​​ ង៉ាន់​ ច័ន្ទ​​ថា​ ​​​​​នាយក​រង​​​នៃ​មជ្ឈមណ្ឌ​​ជាតិ​​ប្រយុទ្ធ​​​នឹ​​ង​ជំងឺ​​គ្រុន​ចាញ់​​​ និ​ង​​​ជានាយក​​កម្ម​​វិធី​​​ជាតិ​ប្រយុទ​្ធ​​​នឹ​​ង​ជំងឺ​​​គ្រុន​ឈាម​​ បាន​ប្រាប់​កោះ​​​សន្តិភាព​​​ឱ្យដឹ​ង​ថា ​ជំងឺ​​ឈី​​គុណ​​​ហ្គុន​​​យ៉ា​(CHIKUNGUNYA) នេះ​​ គឺជាជំងឺ​​​មួយ​ប្រភេទ​​​ដែល​​ឆ្លង​តាម​រយៈ​​​​ការខាំ​​របស់​​​​​​​មូស​​​ខ្លាញី​​​​​​ ដូច​​​​ជំងឺ​​គ្រុន​​ឈាម​​ដែរ​ ហើយ​​​​​​វា តែង​តែ​​​ធ្វើ​​​សកម្មភាព​​​នៅ​

លោក​​​​សាស្ត្រា​​ចារ្យ​​ ង៉ាន់​ ច័ន្ទ​​ថា​ ​​​​​នាយក​រង​​​នៃ​មជ្ឈមណ្ឌ​​ជាតិ​​ប្រយុទ្ធ​​​នឹ​​ង​ជំងឺ​​គ្រុន​ចាញ់​​​ និ​ង​​​ជានាយក​​កម្ម​​វិធី​​​ជាតិ​ប្រយុទ​្ធ​​​នឹ​​ង​ជំងឺ​​​គ្រុន​ឈាម​​ បាន​ប្រាប់​កោះ​​​សន្តិភាព​​​ឱ្យដឹ​ង​ថា ​ជំងឺ​​ឈី​​គុណ​​​ហ្គុន​​​យ៉ា​(CHIKUNGUNYA) នេះ​​ គឺជាជំងឺ​​​មួយ​ប្រភេទ​​​ដែល​​ឆ្លង​តាម​រយៈ​​​​ការខាំ​​របស់​​​​​​​មូស​​​ខ្លាញី​​​​​​ ដូច​​​​ជំងឺ​​គ្រុន​​ឈាម​​ដែរ​ ហើយ​​​​​​វា តែង​តែ​​​ធ្វើ​​​សកម្មភាព​​​នៅ​ពេល​ថ្ងៃ​ ។ ដូច​នេះ​​​មូស​​ខ្លា​​​គឺ​​​​​ជាភ្នាក់​ងារ​​​ចម្លង​​​បន្ទាប់​​ពី​​វា​ខាំ​​​មនុស្ស​​បាន​​​​រយៈ​​​១០ទៅ​​​១៥ថ្ងៃ​​​ ។

​​​ជំងឺនេះ​​​ មិន​មែន​​​ជំងឺថ្មី​នោះ​​ទេ​ វាជាជំងឺ​​​មួយ​ដែល​កើត​​​មាន​ជាយូរ​​​ណាស់​មក​ហើយ​​ ដែល​​នៅក្នុង​​ប្រទេស​​កម្ពុជា​​​យើង​​​បាន​រក​ឃើញ​​​តាំងពី​ឆ្នាំ​​​១៩៦៤​​​​​មក​​​ម៉្លេះ​​ ប៉ុន្តែ​​​កាល​ពីមុន​​វាមិនមាន​ទ្រង់​ទ្រាយ​​ធំ​នោះ​ទេ​​ គឺ​​​​ទើប​​​តែ​ពេល​​​​នេះ​ វា​​​បានផ្ទុះ​​​ឡើង​​​សារជាថ្មី​​​ម្តង​ទៀត​​​​នៅខេត្តព្រះ​​វិហារ​​​​​​ នៅដើម​ឆ្នាំ​​​២០១២​​នេះ​ ហើយ​​​នៅខេត្ត​​​កំពង់​​ស្ពឺ​​
ថ្មីៗ​​នេះ​​ នៅក្នុងស្រុក​​គង​ពិសី​​​តែម្តង​ ។

​​ចំពោះ​​​រោគសញ្ញា​​​នៃជំងឺ​​ឈីគុណ​​ហ្គុន​​​យ៉ា​​​​នេះ​ គឺ​​​វាមិនមាន​​អ្វី​​​​​​ធ្ងន់​ធ្ងរ​​​ដូច​ជា​​ជំងឺ​​​គ្រុនឈាម​​​​នោះ​ទេ​ ​​គ្រាន់​តែ​​​មាន​​អាការ​ក្តៅ​ខ្លួន​​​ខ្លាំង​​ មុខ​ឡើង​​ក្រហម​​​ ហើយ​នៅលើ​ខ្លួន​​​​​​​មាន ឡើង​​​កន្ទួល​​ដូច​ជា​​ជំងឺ​​​ស្អូច​​​ ហើយ​​​អ្វីដែល​​​ពិសេស​​ជាងនេះ​ទៅទៀត​​នោះ​​ គឺ​អ្នក​​​ជំងឺ​​​អាចមាន​​​សភាព​​​ឈឺ​​​ចាប់​​នៅតាម​​​សន្លាក់​ដៃ​ជើង​​​ ជាពិសេស​​​​មនុស្ស​​​ពេញវ័យ​​​​ ឬមនុស្ស​​​ដែលមាន​​​វ័យ​ចំណាស់​​​ដែល​​អាច​​មាន​អាការ​​ឈឺយូរ​​​​​​​​អាចមាន​​រយៈ​​ពេលពី​​២​​ទៅ​​៣ខែ​​ ​​ហើយ​​​អ្នក​ខ្លះ​​​អាច​​​​​ដល់​​​​ទៅ​រាប់​​ឆ្នាំ​ផង​ដែរ​ ។ ​​ប៉ុន្តែ​​​ជំងឺនេះ​​ គឺមិន​​​បណ្តាល​​​ឱ្យ​​មនុស្ស​​ស្លាប់​​ទេ ​​វា​កើត​​​ទៅលើ​មនុស្ស​​​ណាដែល​​មាន​ប្រព័ន្ធ​​​ការពារ​ខ្សោយ​​​ ឬក៏​​សុខ​ភាព​​ទ្រុឌ​​ទ្រោម​​​​ដូចជា​​​មាន​​ផ្ទុក​​ជំងឺ​​​របេង​ ជំងឺអេដស៍​​​ ជំងឺទឹក​នោម​ផ្អែម​​ ឬ​​​​​​​អ្នក​​​ដែល​​​​ទទួល​ទាន​​​ស្រា​​ហួស​កម្រិត​​ ​​​​វាអាច​​​បណ្តាល​​​ឱ្យ​មាន​​​គ្រោះ​ថ្នាក់​​​​​​​​ធ្ងន់​ធ្ងរ​​​​​​ផង​​ដែរ​​​ ។

ជំងឺនេះ​​​យើង​​​មិន​អាច​​​កំណត់​​​ថាកើត​​​​​នៅលើមនុស្ស​​​ប្រភេទ​​​ណា​ ឬវ័យ​ណា​​​បាន​នោះទេ​​​ វាអាច​​​កើត​​​មាន​​​ទៅ​​​​​​លើ​​មនុស្ស​​​គ្រប់​​វ័យ​​ និង​គ្រប​​់ទី​កន្លែង​​​​ទូទាំង​​ពិភព លោក​​យើង​នេះ​​ ។​
លោក​វេជ្ជ​បណ្ឌិត​​​បាន​​បន្ថែម​​​ទៀត​​​ថា ជំងឺ​​​នេះ​អាច​​​ព្យាបាល​​​​ជាសះស្បើយ​​​ តែ​បើ​​​​អ្នកជំងឺ​​​ធ្លាប់​​កើត​មាន​​​ជំងឺ​​នេះ​ម្តង​រួច​​​ហើយ​​​ វាមិន​​អាច​​កើត​​ជា​​លើក​ទី​២​បាន​នោះ​ទេ​ ។ សូម​បញ្ជាក់​​ផងដែរ​​ថា​ ជំងឺ​​នេះគឺ​​មិនមាន​​​ថ្នាំសម្រាប់​​ព្យាបាល​​​ទេ ប៉ុន្តែ​​​យើងអាច​​​ព្យា​​បាល​​ទៅ​តាម​​រោគសញ្ញា​​របស់​​ជំងឺ​​ ​​ហើយ​​ការ​​ប្រើប្រាស់​​ថ្នាំ​គឺ​​​ត្រូវ​​មាន​​​កម្រិត​​​​មិន​​អាច​​ប្រើប្រាស់​​​លើស​កម្រិតបាន​​​​​នោះទេ ​​អាច​​​បណ្តាល​​​ឱ្យ​​​អ្នក​ជំងឺ​​បាត់បង់​​ជីវិត​​បាន​ ពោ​ល​​គឺ​​រាល់​​ការ​ទទួល​​ទាន​​ថ្នាំ​​ត្រូវ​​​មាន​​ការ ណែ​នាំ​​ពីគ្រូ​ពេទ្យ​​​ឯកទេស​​ ។
យើង​ដឹង​ហើយ​ថា​​​ ជំងឺនេះ​​​វាកើត​​ឡើង​ដោយសារ​​​តែ​មូស​ខ្លា​ញី​​ខាំ ​ ដូច​នេះ​​​យើ​ងត្រូវ​​​តែមាន​​វិធានការ​​​ការពារ​ គឺ​ត្រូវ​​​មាន​អនាម័យ​​​​​ ជានិច្ច​​ ដូច​ជា​​​​​លាង​​សម្អាត​​ពាង​ទឹក​​​​​ឱ្យ​ស្អាត​​​ ត្រូវ​ដាក់​​​​ត្រីក្រឹម​​​​ឱ្យ​ស៊ី​ដង្កូវ​​​​ទឹក​ ឬក៏ដាក់​​ថ្នាំ​​​អាបែត​​ ។ លោក​​អ្នក​​មិន​ត្រូវ​​ធ្វេស​​ប្រហែស​​នៅ​​ក្នុង​​ការ​ស្លៀក​​ពាក់​​នោះ​ទេ​ គឺ​​​​​ត្រូវ​​​តែ​ស្លៀក​​​ពាក់​​ឱ្យ​ជិត​​​​​ៗ​ ជាពិសេស​​​គឺ​កុមារ​​​តែម្តង​​ ព្រោះកុមារ​​​​​​​​​​​ងាយរង គ្រោះ​​បំផុត​ ។ ​​​ចំពោះ​​​​ផ្ទះ​ត្រូវ​​​​តែ​​​បើ​ក​​ទ្វារ​​​​បង្អួច​​​ឱ្យ​បាន​ធំៗ​​​ ដើម្បី​​ឱ្យ​​មាន​ពន្លឺ​​ថ្ងៃ​ចេញ​ចូល​​ ហើយ​បើ​សិន​​​ជាមាន​សមាជិក​​ណាម្នាក់​​​កើត​មាន​ជំងឺ​​​​​នេះ​​ លោក​អ្នក​​ត្រូវ​​តែ​​ឱ្យ​​អ្នក​​ជំងឺ​​នៅ​​ឱ្យ​ឆ្ងាយ​​​ពីគេ​​ និង​ចងមុង​ឱ្យ​​សម្រាកជាប្រចាំ​​​​​​​ ដើម្បី​​​​​​​ការពារកុំឱ្យ​​​​មូសខ្លា​​​ខាំ​​​ចម្លង​ទៅអ្នក​ដទៃ​​​​​ នេះគឺជា​​វិធីការ​ពារ​​​មួយ​​​ដ៏​​ល្អ​​​បំផុត​​​សម្រាប់​​លោក​អ្នក​ ។

លោក​វេជ្ជ​បណ្ឌិត​​​ក៏​បាន​​​​​​អំពាវនាវ​​​​ដល់ប្រ​​ជាពលរដ្ឋ​​​យើង​​ផង​​ដែរ​ថា ពេល​​នេះ​យើង​​​ឈានដល់​​រដូវ​​​វស្សាហើយ​​ ​​​សព្វ​ថ្ងៃ​​​នេះ​​​គួប​​ផ្សុំ​​​ទៅនឹង​​ការ​បម្រែបម្រួល​​​អាកាសធាតុ​​​ ដែល​​​ វាអាច​​នឹង​​​​​ផ្ទុះ​​​​​​ជាថ្មី​​​នៃ​ជំងឺ​​​គ្រុន​ឈាម​​​រួម​​​ទាំង​ជំងឺ​​​​​​នេះច្រើន​​ជាង​ឆ្នាំមុនៗ​​ ដូច​​នេះ​យើង​​ត្រូវសម្អាត​​បរិស្ថាន​​​ដែល​នៅ​ជុំវិញ​​​ផ្ទះរួមទាំង​​​ក្នុង​ផ្ទះ​ផងដែរ​ ​​។ គ្រួសារ​​មា​ន​សុភមង្គល​​ដរាបណា​​​សមាជិក​​​​គ្រួសារ ​​​មាន​សុខ ភាព​​​​​ល្អ​ ទាំង​ផ្លូវកាយ​​​និង​ផ្លូវចិត្ត​ ៕​