ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូឌុប​បើក​ឆ្លង​ផ្លូវ​មិ​ន​មើល​មុខ​វាក់​រថយន្ត​វ៉ា​គ្នា​ធ្លាក់​ចូលប្រឡាយ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ បុរស​អ្នក​រត់​ម៉ូតូ​​ ​និង​ម៉ូយ​ជា​ស្រ្តី​​ម្នាក់​ទៀត​ដែល​ជិះ​ពី​ក្រោយ​​បាន​រង​​របួស​​យ៉ា​ង​ដំណំ​នៅ​ក្នុងខណៈ​ពេល​ដែល​ពួក​គេ ជិះ​ម៉ូតូ​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ប​ញ្រ្ចាស​ទិស​ ​បន្ទាប់​​មក​បាន​បើក​ឆ្លង​ផ្លូវ​មិន​មើល​មុខ​មើល​ក្រោយ​​ ហើយ​វាក់​ជា​មួយ​រថយន្ត​​ធុន​ធំ​ៗ​កំពុង​បើក​ជែង​គ្នា ​ធ្វើ​ឱ្យ​អ្នក​រត់​ម៉ូតូ​ឌុប​នោះ​ខំ​បើក​គេច​ ព្រោះ​ខ្លាច​រថយន្ត​​

រាជធានីភ្នំពេញ​​​​ ៖ បុរស​អ្នក​រត់​ម៉ូតូ​​ ​និង​ម៉ូយ​ជា​ស្រ្តី​​ម្នាក់​ទៀត​ដែល​ជិះ​ពី​ក្រោយ​​បាន​រង​​របួស​​យ៉ា​ង​ដំណំ​នៅ​ក្នុងខណៈ​ពេល​ដែល​ពួក​គេ ជិះ​ម៉ូតូ​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ប​ញ្រ្ចាស​ទិស​ ​បន្ទាប់​​មក​បាន​បើក​ឆ្លង​ផ្លូវ​មិន​មើល​មុខ​មើល​ក្រោយ​​ ហើយ​វាក់​ជា​មួយ​រថយន្ត​​ធុន​ធំ​ៗ​កំពុង​បើក​ជែង​គ្នា ​ធ្វើ​ឱ្យ​អ្នក​រត់​ម៉ូតូ​ឌុប​នោះ​ខំ​បើក​គេច​ ព្រោះ​ខ្លាច​រថយន្ត​​បុក​ស្លាប់​ក៏​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ទាំង​កំរោល​ ហើយ​​អ្នក​រត់​ម៉ូតូឌុប​នោះ​ និង​ម៉ូយ​ជិះពី​ក្រោយ​បាន​ខ្ទាត​ចេញ​ពី​ម៉ូតូ​​ផ្លោង​ឡើង​លើ​រួច​ធ្លាក់​មក​វិញ​បោក​ទៅ​​លើ​ថ្នល់​រងរបួស​ធ្ងន់​​តែ​ម្តង​ ។​

ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​នេះ បាន​កើត​ឡើង​​ កាលពី​វេល​ា​ល្ងាច​ថ្ងៃទី​​៥ មេសា  នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​​ភូមិ​​ថ្នល់​បំបែក ​​សង្កាត់​ចោម​ចៅ​​ ខណ្ឌ​ពោធិ៍សែន​ជ័យ​​ ។ ម៉ូតូ​​ដែល​ធ្លាក់​​ចូល​ទៅ​​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ម៉ាក​ស៊ីធីសេ១០០  កូរេ៉ពណ៌​ក្រហម​ ទាំងអ្នក​បើក​បរ​និង​ស្ត្រី​ចំណាស់​​ដែល​ជា​ម៉ូយ​ជិះពី​ក្រោយ​​រង​របួស​ធ្ងន់​ដូច​គ្នា​ ហើយ​​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះនៅឡើយ ។​​

តាម​ប្រភព​ព័ត៌មាន​​ពី​ប្រជា​ពលរដ្ឋ​​បាន​ឱ្យ​ដឹងថា នៅមុន​ពេល​កើត​ហេតុ​ខាងលើ​​ ពួក​គាត់​បាន​ឃើញ​​ម៉ូតូ​ឌុប​មួយគ្រឿង​​នោះ​ឌុប​ម៉ូយ​ធ្វើ​ដំណើរ​​បញ្ច្រាស​ទិស​គេ​នៅ​លើ​​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៤ ពី​លិច​ទៅ​កើត​ និង​បើក​ក្នុង​ល្បឿន​លឿន​ទៀត​ផង ។ លុះ​​ដល់​កន្លែង​កើត​ហេតុ​​​ ស្រាប់​តែ​រថយន្ត​ធុនធំៗ​បើក​ជែង​គ្នា​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ឯ​អ្នក​រត់​ម៉ូតូ​ឌុបនោះទោះ​បី​ជា​បាន​ឃើញ​​រថយន្ត​កំពុង​​បើក​ជែង​គ្នា​បែប​នេះ​ក្តី​ ក៏​គាត់​នៅ​តែ​​មិន​​ខ្លាច​ញញើតបាន​បន្ថែម​ល្បឿន​​ម៉ូតូ​​របស់​ខ្លួន​កាន់​តែ​លឿន​​ បើក​ឆ្លង​ផ្លូវ​កាត់​ពី​មុខ​រថយន្ត​ទៅ​ខាង​ស្តាំ​ដៃ​ គ្រាន់តែ​​ឆ្លង​ដល់​ពាក់​កណ្តាល​​ផ្លូវ​រថយន្ត​ដែល​កំពុង​​បើក​ជែង​គ្នា​នោះ​បាន​ទៅ​ដល់​ល្មម​ ។​ ពេល​នោះបាន​ធ្វើ​ឱ្យ​​អ្នក​រត់ម៉ូតូ​ឌុប​ ប្រែជា​​មានទឹក​មុខ​ស្លេក​ស្លាំង​​ខំ​បើក​គេច​ចេញ​ព្រោះ​ខ្លាច​រថយន្ត​បុក​ស្លាប់ក៏​បាន​វាក់​ជាមួយ​រថយន្ត​ផ្សេងទៀត​​ ដែល​​កំពុង​បើក​ស្រប​ទិស​គ្នា​ធ្វើ​ឱ្យ​​ម៉ូតូ​​នោះ​បើក​គេច​ចេញ​មួយជាន់ទៀត ក៏​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​តែម្តង​។​

ប្រភព​ដដែល​បន្ត​ទៀតថា ​ពេល​ធ្លាក់​ចូល​ទៅបាន​បុក​នឹង​ចិញ្ចើម​ប្រឡាយ​ ហើយ​​បុរស​អ្នក​បើក​បរ​ និង​អ្នក​ជិះ​ពី​ក្រោយ​​បាន​ខ្ទាត​ផ្លោង​​​ឡើង​លើ​រួច​ធ្លាក់​បោក​ទៅ​លើ​ថ្នល់​ខ្នង​ប្រឡាយ​​បណ្តាលឱ្យបុរស​អ្នក​បើក​បរ​សន្លប់​ធំ ។​ ឯស្ត្រី​​​ ដែ​ល​ជា​ម៉ូយ​​ជិះ​ពី​ក្រោយ​អុក​គូទ​​ទល់​ផ្អក​​ក្រោក​មិន​រួច​​ និង​ត្រូវ​​បាន​រថយន្ត​​ពេទ្យ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​ដែរ​ ចំណែក​ឯ​ម៉ូតូ​​ត្រូវ​ប្រជាពលរដ្ឋ​​នាំគ្នា​អូស​េចញ​ពី​ក្នុង​ប្រឡាយ​​ទឹក​យក​ទៅ​ធ្វើ​ការ​ជួស​ជុល​ ។ ចាត់​ទុក​​ជាសំណាង​ល្អខ្លាំង​ណាស់​ ដែល​​នៅ​ចម្ងាយ​​ប្រមាណ​១ម៉ែត្រទៀត​ប៉ុណ្ណោះ​​ម៉ូតូ​​នោះ​នឹង​ត្រូវ​​បុក​មាត់លូ ហើយ​​បើបុក​ជា​មួយ​​មាត់​លូ​នោះមែន​​ប្រាកដ​ជា​មាន​អ្នក​ស្លាប់​​មិន​ខាន​ឡើយ ៕