រាជធានីភ្នំពេញ ៖ យោងតាមគេហទំព័រទីស្តីការគណៈរដ្ឋមន្រ្តីចេញផ្សាយកាលពីយប់ថ្ងៃទី៥មេសាបានអោយដឹងថា គណៈប្រតិភូក្រុមការងាររួមកម្ពុជា-ថៃ (JWG) តំណាង រាជរដ្ឋាភិ បាលកម្ពុជា ដែលដឹកនាំដោយលោកនាយ ឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាប្រធានក្រុមការងាររួម ដើម្បីអនុវត្តដីកាបង្គាប់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១១ ចូលរួម ដោយតំណាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង ការ ពារជាតិ ក្រសួងមហាផ្ទៃ គណៈកម្មការព្រំ ដែន គណៈអភិបាលខេត្តព្រះវិហារ មេបញ្ជាការ ភូមិភាគ មេបញ្ជាការកងពល តំណាងនគរបាល ជាតិ បាន ជួប ប្រជុំ ក្រុម ការ ងាររួមកម្ពុជា-ថៃ លើកទី១ នៅថ្ងៃទី៤ មេសា ឆ្នាំ២០១២ នៅទី បញ្ជាការនៃអគ្គបញ្ជាការដ្ឋានភូមិន្ទថៃ និង ទទួលលទ្ធផលដូចខាងក្រោម៖
១-ភាគីទាំង ពីរប្តេជ្ញា អនុវត្តពេញលេញនូវ ដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១១។២-ក្រុមការងាររួម(JWG) ប្តេជ្ញាអនុវត្ត លទ្ធផល កិច្ចប្រជុំលើកទី៨ ថ្ងៃទី២១ ធ្នូ ឆ្នាំ ២០១១ របស់ណៈកម្មការព្រំដែនទូទៅ (GBC) លើគោលការណ៏កែសម្រួលកងទ័ពចេញពីតំបន់ គ្មានកងទ័ពបណ្តោះអាសន្ន(PDZ) និង អញ្ជើញ អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ដោយគោរពលើគោលការណ៍ស្របតាមលក្ខខណ្ឌប្រតិបត្តិ (TOR) ដែលផ្តួចផ្តើមដោយប្រទេសឥណ្ឌូណេ ស៊ី ។៣-ភាគីទាំងពីរឯក ភាពលើគោលការណ៍ ផែនការកែសម្រួលកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន (PDZ) និងការអញ្ជើញ អ្នកសង្កេតការណ៍រួម(កម្ពុជា-ថៃ-ឥណ្ឌូណេស៊ី) ដើម្បី បន្តពិភាក្សាកិច្ចប្រជុំលើកក្រោយនៅកម្ពុជា។៤-ឯកភាពគ្នាបង្កើតមន្រ្តីទំនាក់ទំនង និងលើកទឹកចិត្តពង្រឹងយន្តការ ដែលមានស្រាប់ដូចដែលកម្ពុជាបាន បង្កើតឡើងរួច ហើយ គឺ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍បទឈប់បាញ់ជាមួយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី (IOT-C) ។៥-ក្រុមការងាររួមដែលតំណាងដោយកងទ័ព នៃ ប្រទេសទាំងពីរបានឯកភាពរួមគ្នាលើចំណុច ABCD ដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្របពេលគ្នានៃ ការប្រគល់ភារកិច្ចឱ្យក្រុមការងារបោសសំអាត
មីននៃប្រទេសនីមួយៗ អនុវត្តការងារជាក់ស្តែង។៦-ក្រុមការងារយល់ស្របគ្នាគោរពតាមកឋាខណ្ឌ៦៩ (B)(៤)របស់ដីកាបង្គាប់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដោយ គោរពគោល ការណ៍រស់នៅជាមួយគ្នាដោយសុខដុមរមនារវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីជំរុញសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន ហើយប្តេជ្ញាទប់ស្កាត់រាល់ សកម្មភាពជ្រុលនិយមទាំងឡាយណាដែលប្រើប្រាស់សាសនា ឬចរឹតជាតិនិយមធ្វើជាឧបករណ៏សំរាប់បង្កភាពតានតឹង ឬការភ័ន្តច្រឡំនៅក្នុងតំបន់គ្មានកងទ័ពបណ្តោះ
អាសន្ន (PDZ) ។៧-ភាគីទាំងពីរអនុញ្ញាតឱ្យក្រុមការងារនៃប្រទេសនីមួយៗមានសិទ្ធិរាយការណ៍រាល់លទ្ធផលកិច្ចប្រជុំក្រុមការងាររួម (JWG) ដោយ ផ្ទាល់ជូនទៅ (GBC) និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីជូនព័ត៌ មានទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។៨-ក្រុមការងាររួមកម្ពុជា-ថៃ (JWG)ប្តេជ្ញាគោរពគោលការណ៍ច្បាប់អន្តរជាតិ គោល ការណ៍រួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមានក្នុងតំបន់សហគមន៍អាស៊ាន ដើម្បីសន្តិភាពយូរអង្វែង សហប្រតិបត្តិការល្អសំរាប់ប្រជាជន និងសន្តិសុខក្នុងតំបន់ ៕
ចែករំលែកព័តមាននេះ