ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៦​ថ្ងៃ​ទៀត​ចូល​រោង​ការ​បែរ​ជា​ធ្វើ​រោង​បុណ្យ​សព​កូន​កំលោះ​​ទៅវិញ​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ​នៅ​សល់​តែ​៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះនឹង​ត្រូវ​​ចូល​រោង​ការ ​​ដែល​មាន​ចាស់​ទុំ​ញាតិ​មិត្ត​​ទាំង​សង​ខាង​ចង​ដៃ​ឱ្យ​ពរ​ជ័យ​ តែ​បច្ច័យ​​អាក្រក់​ បែរជា​កូន​​កំលោះ​​​ជួប​គ្រោះ​អកុសល​​​ធ្លាក់​ពី​លើ​អង្រឹង​ផ្កា.ប់​មុខ​ត្រូវ​មច្ចុ​រាជ​ឆក់​យក​ជីវិត​​​គ្មានក្តី​មេត្តា​ដល់​កូន​ក្រមុំ​​បន្តិច​សោះ​ឡើយ ​ និង​ត្រូវ​ក្លាយ​ជា​​ស្ត្រី​មេម៉ាយ​ខាន់​ស្លា​ទាំង​វ័យ​ក្មេង​គួរ​ឱ្យ​​សង្វេគ​​ខ្លួន​ពេក​​ក្រៃ ។ ​ហេតុ​ការណ៍​​ដ៏​ភ្ញាក់​ផ្អើល​​នេះ​បាន​កើត​​ឡើង​​កាលពី​េលា​ម៉ោង​៨​និង​៥​

ខេត្ត​បន្ទាយ​មានជ័យ ៖ ​នៅ​សល់​តែ​៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះនឹង​ត្រូវ​​ចូល​រោង​ការ ​​ដែល​មាន​ចាស់​ទុំ​ញាតិ​មិត្ត​​ទាំង​សង​ខាង​ចង​ដៃ​ឱ្យ​ពរ​ជ័យ​ តែ​បច្ច័យ​​អាក្រក់​ បែរជា​កូន​​កំលោះ​​​ជួប​គ្រោះ​អកុសល​​​ធ្លាក់​ពី​លើ​អង្រឹង​ផ្កាប់​មុខ​ត្រូវ​មច្ចុ​រាជ​ឆក់​យក​ជីវិត​​​គ្មានក្តី​មេត្តា​ដល់​កូន​ក្រមុំ​​បន្តិច​សោះ​ឡើយ ​ និង​ត្រូវ​ក្លាយ​ជា​​ស្ត្រី​មេម៉ាយ​ខាន់​ស្លា​ទាំង​វ័យ​ក្មេង​គួរ​ឱ្យ​​សង្វេគ​​ខ្លួន​ពេក​​ក្រៃ ។ ​ហេតុ​ការណ៍​​ដ៏​ភ្ញាក់​ផ្អើល​​នេះ​បាន​កើត​​ឡើង​​កាលពី​េលា​ម៉ោង​៨​និង​៥​នាទី​ព្រឹក​ថ្ងៃទី​៤ មេសា ​២០១២ ​នៅភូមិ​អូរ​ញរ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បុរី ។

​កូន​កំលោះ​​រងគ្រោះ​ឈ្មោះ​សេង សួស្តី អាយុ​២៧​ឆ្នាំ ​រស់​នៅ​ភូមិ​អូ​ញរ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បុរី ​ជា​កម្ម​​​ករ​​ធ្វើ​គ្រឿង​​សិង្ហា​រិម នៅឯ​រាជធានី​ភ្នំពេញ។ ចំណែក​​ឯ​កូន​ក្រមុំ​ឈ្មោះ​វ៉ាន់ ​ចន្ទ្រា ​អាយុ​២១​ឆ្នាំ ​នៅ​ភូមិ​ជា​មួយ​គ្នា។ ​ប្រភព​ព័ត៌​មាន​នោះ​បាន​បន្ត​ថា មុន​ពេល​កើត​ហេតុ​​កូន​កំលោះ​​បាន​សុំ​ច្បាប់​មេ​ជាង​មក​ជួយ​​រៀប​ចំ​ផ្ទះ​សម្បែង​​កូន​ក្រមុំ​ ដើម្បី​ធ្វើ​រោង​ការ​ បន្ទាប់​ពី​ហូប​បាយ​ទឹក​រួច​​​ដើរ​ទៅដេក​លេង​លើ​អង្រឹង មួយ​សន្ទុះ​​ក្រោយ​មក ស្រាប់តែ​​ធ្លាក់​ពី​លើ​អង្រឹង​ដែល​មាន​កម្ពស់​ពី​ដី​ប្រហែល​ជា​១​តឹក​​ផ្កាប់​មុខ​នៅ​នឹង​ដី​សន្លប់​បាត់​ស្មារតី ។ ​ឃើញ​សភាព​ដូច្នោះ​អ្នក​​​នៅ​ក្បែរនោះ ព្រមទាំង​​បង​ប្អូន​ខាង​កូន​ក្រមុំ​បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​​ច្រ​បាច់​រឹត​ដើម​ទ្រូង និង​ខាំ​កែង​ជើង​ឱ្យ​​ដឹង​ខ្លួន​ឡើងវិញ ។ រយៈ​ពេល​​១៥​នាទី​ក្រោយ​មក​នៅតែ​មិន​ដឹង​ខ្លួន ក៏​សម្រេច​​ដឹក​​ជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ឯក​ជន​មួយ​នៅ​ស្រុក​​មង្គល​បុរី ។

បន្ទាប់​ពី​​​ដឹក​ទៅ​ដល់​គ្រូពេទ្យ​​ពិនិត្យ​លើក​កញ្ចឹង​.ក​​ហើយ​ប្រាប់​ថា កូន​កំលោះ​មាន​ជំងឺ​លើស​ឈាម​​ដាច់​សរសៃ​​ឈាម​ក្នុង​ខួរ​ក្បាល​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ៕