ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស​៥៧០ បុក​ជា​មួយ​​កាមរី​​ឆ្លាម​របួស​៤​នាក់​នៅ​សង្កាត់​ព្រែក​លៀប

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​៤​នាក់​បាន​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ កាលពី​​​វេលា​ម៉ោង​២​និង​១០​នាទី​​រសៀល​ថ្ងៃទី​៤ មេសា នៅ​តាម​ផ្លូវ​ជាតិ​​លេខ​៦ ​មុខ​ផ្ទះ​សំណាក់​ហេង មហា​សាល ​ក្នុងភូមិ​កៀន​ឃ្លាំង ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ឫស្សីកែវ បង្ក​ឡើង​​រវាង​រថយន្ត​ម៉ាក​ឡិចស៊ីស​​៥៧០ ​ពណ៌​ខ្មៅ ​មួយ​គ្រឿង​បុក​ជា​មួយ​រថយន្ត​កាមរី​ឆ្លាម ពណ៌ត្រី​ឆ្លូញ មួយ​គ្រឿង​ទៀត​ ។

អ្នក​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ ១-ឈ្មោះ​លី យូ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​៨២Eo ​ផ្លូវ​លេខ​២៧៦ ​សង្កាត់​អូឡាំ​ពិក ជាអ្នក​បើក​បរ​​រថយន្តកាមរី​ឆ្លាម ២-ឈ្មោះ​សា លន់ ភេទ​ស្រី អាយុ​៧៥​ឆ្នាំ​ជា​ម្តាយ​ ៣-ឈ្មោះ​​ម៉ាន់ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ​៤-ឈ្មោះ​​យ៉ុង ​ឆេង​ហុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​ជាអ្នក​រត់​ម៉ូតូ​​ឌុប​​មាន​លំនៅ​ខេត្ត​ក្រចេះ ។ តាម​សាក្សី​​នៅ​កន្លែង​​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​​​រថយន្ត​ម៉ាក​កាមរី ពណ៌​ត្រី​ឆ្លូញ ជិះ​គ្នា​​៣​នាក់ ​ធ្វើ​ដំណើរ​​តាម​ផ្លូវ​​ជាតិ​លេខ​៦ ​ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅត្បូង​ ពេល​ធ្វើ​ដំណើរ​​មក​ដល់​កន្លែង​កើត​ហេតុ​​ ស្រាប់​តែ​រថយន្ត​​នោះ​រេ​ចង្កូត​​ទៅ​បុក​​រថយន្ត​ម៉ាក​​ឡិច​ស៊ីស ធ្វើ​ដំណើរ​​បញ្ច្រាស​​គ្នា​​ចំ​ទ្វារ​​ខាង​ស្តាំ​​ពេញ​ទំហឹង​បណ្តាល​​ឱ្យ​រថយន្ត​ឡិច​ស៊ីស ខ្ទាត​ឡើង​ចិញ្ចើម​​ផ្លូវ​ទៅ​បុក​​​ម៉ូតូ​​មួយ​គ្រឿង​​ម៉ាក​​វីវ៉ា​​​ដែល​កំពុង​ឈប់​ក្រោម​​ដើម​ក្រ​ខុប បណ្តាល​ឱ្យ​ម្ចាស់​​ម៉ូតូ​​ដែល​កំពុង​អង្គុយ​​​លើ​​​ម៉ូតូ​​ដែល​ដួល​បោក​ក្បាល​​របួស​​ធ្ងន់ ។ ​

ដោយ​ឡែក​មនុស្ស​​បួន​នាក់​ដែល​ជិះ​ក្នុង​​រថយន្ត​ឡិច​ស៊ីស​​​ពុំ​មាន​រង​របួសទេ ។ ចំណែក​អ្នក​បើក​បរ​ ​និង​​អ្នក​រួម​ដំណើរ​លើ​រថយន្ត​​ឆ្លាម​រង​របួស​ទាំង​៣​នាក់ ៕