ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​កាមរី​​បុក​បង្កាន់​​ដៃ​​​​ស្ពាន​​​​​ធ្លាក់ដល់បាត​អូរ​​របួស​​ធ្ងន់-ស្រាល​​​​​2នាក់

12 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង៖ មន្ត្រីប៉េអឹមម្នាក់រង​របួស​ធ្ងន់និងម្នាក់ទៀតស្រាលដោយសារ​បើករថយន្ត​ធ្លាក់ពីលើស្ពានចូលទៅក្នុង​បាតអូរនៅចំណុចភូមិ​ភ្លុក ឃុំភ្លុក ស្រុកសេសាន កាលពីវេលាម៉ោង៥​និង​៣០នាទីទៀបភ្លឺថ្ងៃទី៤ មេសា ។

ខេត្តស្ទឹងត្រែង៖ មន្ត្រីប៉េអឹមម្នាក់រង​របួស​ធ្ងន់និងម្នាក់ទៀតស្រាលដោយសារ​បើករថយន្ត​ធ្លាក់ពីលើស្ពានចូលទៅក្នុង​បាតអូរនៅចំណុចភូមិ​ភ្លុក ឃុំភ្លុក ស្រុកសេសាន កាលពីវេលាម៉ោង៥​និង​៣០នាទីទៀបភ្លឺថ្ងៃទី៤ មេសា ។

ប្រភពព័ត៌​មាន​​​ពី​កន្លែងកើតហេតុបានឱ្យដឹង​ថា​ រថយន្តកាមរីគូទស្វិតមួយគ្រឿងស៊េរីឆ្នាំ​១៩៩៥ ពណ៌ស បានបើកបោះពួយពីទិសខាង​​លិចទៅទិសខាង​កើតក្នុង​ល្បឿន លឿន លុះមក​ដល់អូរឆ្លងស្ពានឈើ​ក្នុងភូមិភ្លុកបាន​បុក​បង្កាន់​ដៃ​ស្ពានអូសជាង១០ម៉ែត្រ​ទើបរថយន្ត​ធ្លាក់ដល់​បាតអូរកម្ពស់៣ម៉ែត្រ​រួច​ខ្ជាក់អ្នកបើកបរ និង​អ្នករួម ដំណើរ ដែលជាមន្ត្រី​ប៉េអឹមទាំង២​នាក់​ចេញពីរថយន្តបណ្តាលឱ្យរង​របួសធ្ងន់ម្នាក់​ស្រាលម្នាក់ត្រូវបានអ្នកភូមិនាំ​យកមកសង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

មន្ត្រីនគរបាលចរាចរបានឱ្យដឹងថា ជនរង​គ្រោះក្នុងហេតុការណ៍នោះឈ្មោះមឿន ធា មាន​ឋានន្តរស័ក្តិអនុសេនីយ៍ឯក ជានាយរដ្ឋបាល​សរុប​មន្ទីរផែនការ ប្រតិបត្តិ ការនៃ ទីបញ្ជាការ​កងរាជអាវុធហត្ថខេត្ត រងរបួសស្រាលត្រង់​ភ្នែក​ខាងស្តាំ និងម្នាក់ទៀតឈ្មោះធាន ភារម្យ មាន​​​ឋានន្តរស័ក្តិ​​អនុសេនីយ៍ឯកជានាយរដ្ឋបាល​សរុបមន្ទីរភស្តុ ភា បច្ចេកទេសនិង​ជាអ្នកបើករថ​យន្ត​រងរបួសជាទម្ងន់ត្រង់ក្បាលត្រូវ​ដឹកទៅ​សង្គ្រោះ​បន្ត​នៅរាជធានីភ្នំពេញ ។ ចំណែករថ​យន្ត​ត្រូវបាន​កម្លាំង​នគរបាលរួមជាមួយប្រជា​ពល​​រដ្ឋក្នុងភូមិភ្លុក ចងខ្សែពួទាញ​ឡើងពីក្នុងអូរ​យកមករក្សាទុកនៅអធិការ​ដ្ឋាន​នគរបាលស្រុក​សេសាន ៕