ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ងំលាក់​ខ្លួន​ជិត​2ខែ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​បាន​នៅ​កោះកុង

12 ឆ្នាំ មុន

ខេត្តពោធិ៍​សាត់​ ​​៖ បក្ស​ពួក​ជន​ដៃ​ដល់​ម្នាក់​ដែល​រត់​គេច​ខ្លួន​ជិត​២​ខែ​ ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​រហូត​ដល់ខេត្ត​កោះ​កុង​ពី​បទ​ផ្សំគំនិត​ប្រព្រឹត្ត​ឃាតក.ម្ម​​កា.ប់​សម្លា.ប់​មនុស្ស​​ក្នុង​ពិធី​រាំ​ធុង​បាស់​នៃ​ពិធី​មង្គល​ការ​កូន​អ្នក​ស្រុក​​កាល​ពី​យប់​ថ្ងៃ​ទី​១២ កុម្ភៈ ២០១២ ​នៅ​ភូមិ​ក្របៅ​​ជ្រុំ ឃុំ​បាត់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ។

ខេត្តពោធិ៍​សាត់​ ​​៖ បក្ស​ពួក​ជន​ដៃ​ដល់​ម្នាក់​ដែល​រត់​គេច​ខ្លួន​ជិត​២​ខែ​ ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​រហូត​ដល់ខេត្ត​កោះ​កុង​ពី​បទ​ផ្សំគំនិត​ប្រព្រឹត្ត​ឃាតកម្ម​​កាប់​សម្លាប់​មនុស្ស​​ក្នុង​ពិធី​រាំ​ធុង​បាស់​នៃ​ពិធី​មង្គល​ការ​កូន​អ្នក​ស្រុក​​កាល​ពី​យប់​ថ្ងៃ​ទី​១២ កុម្ភៈ ២០១២ ​នៅ​ភូមិ​ក្របៅ​​ជ្រុំ ឃុំ​បាត់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ។

លោក​វរសេនីយ៍​ត្រី​មាស​ ម៉ុល នាយ​ការិយា​ល័យ​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​​ពោធិ៍​សាត់​ឱ្យ​ដឹងថា កាល​ពី​កើត​​ហេតុ​បាន​ប៉ុន្មានថ្ងៃ​ យើង​បាន​ឃាត់​ខ្លួន​បក្ស​ពួកជន​ដៃ​ដល់​​ម្នាក់​ចំណោម​៤​នាក់​បញ្ជូន​ទៅ​​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគារ​ និង​បាន​ស៊ើប​អង្កេត​ជាប់​រហូត។ មក​ដល់​ថ្ងៃ​ទី​១ មេសា ២០១២ ​យើង​បាន​​ឃាត់​ខ្លួន​បក្ស​ពួក​ម្នាក់​ទៀត​​ដែល​រត់​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​ឯ​ខេត្ត​កោះ​កុង​ ក្នុង​ភូមិ​ចម្ការ​ចេក​ ឃុំ​តាកី​លើ​ ស្រុក​ថ្ម​បាំង​ ។ បក្ស​ពួក​ដែល​ឃាត់​ខ្លួន​នេះ​ឈ្មោះ​លីន ចិត្រា ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ មាន​ទី​លំនៅក្នុង​ភូមិ​កំពែង​​ ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍​សាត់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​​ជន​ជាប់​ចោទ​បាន​បដិសេធ​​ថា ​គេ​មិន​បាន​ប្រព្រឹត្ត​អំពើ​កាប់​សម្លាប់​មនុស្ស​នៅ​យប់​​រាំ​ធុង​បាស់​នោះទេ គឺ​គ្រាន់​តែ​ដើរ​​មក​ពី​ផ្ទះ​ជា​មួយ​គ្នា​ប៉ុណ្ណោះ​ ។ ចំណែក​ជន​ដៃ​ដល់​​ពិត​ប្រាកដ​​ឈ្មោះ​ផឿន ហាន់ នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ភូមិ​កំពែង​ ឃុំ​ព្រងិល តែ​ឥឡូវ​នេះ​បើ​តាម​ដឹង​ប្រហែល​ជា​រត់​ទៅ​រស់​នៅ​ប្រទេស​​ថៃ​បាត់​ហើយ ។
កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ២០១២ លោក​នាយ​រង​ប៉ុស្តិ៍​​នគរ​បាល​​ឃុំ​បាក់​ចិញ្ចៀន បាន​រៀប​ចំ​មង្គល​ការ​កូន​ស្រី​ ហើយ​នៅ​យប់​នោះ​មាន​រាំធុង​បាស់​យ៉ាង​គគ្រឹក​គគ្រេង​ ។ មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី​​​​ពី​ភូមិ​ផ្សេង​ៗ​យ៉ាង​ច្រើន​បានទៅ​មើល​​ និង​រាំ​លេង​​សប្បាយ ។ នៅ​​ម៉ោង​ប្រហែល​១១​យប់​កូន​ប្រុស​ម្ចាស់​ដើម​ការ​ជា​បង​បង្កើត​​​របស់​កូន​ក្រមុំ​​នោះ​ត្រូ​វ​ជន​មិន​ស្គាល់​​មុខ​កាប់​មួយ​កាំ​បិត​ដេក​លើ​គ្រែ​ក្រោម​ផ្ទះ ។ លុះ​បាន​​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​សមត្ថកិច្ច​ស្រាវ​ជ្រាវ​​ចាប់​បក្ស​ពួក​​ជន​ដដែល​បាន​ម្នាក់​​ចំណោម​៤​នាក់​ ហើយ​មក​ដល់​ថ្ងៃ​ទី​១ មេសា ចាប់​បាន​ម្នាក់​ទៀត​នៅ​ឯ​ខេត្ត​កោះ​កុង​ ។ជន​ជាប់​ចោទ​ត្រូវ​បាន​កសាង​​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​នា​រសៀល​ថ្ងៃ​ទី​៤ មេសា ដើម្បី​ផ្តន្ទា​ទោសតា​​ម​ច្បាប់៕