ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចាក់​សោ​ទៅ​ឆេង​ម៉េង ចោរ​គាស់​ផ្ទះ​ចូល​រើ​កកាយ​លួច​​បាន​ទ្រព្យ​សម្បត្តិ​សរុប​២​ម៉ឺន​ដុល្លារ​

12 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ​​ ៖ ​លំនៅ​ឋាន​​មន្ត្រី​យោ​ធា​​​ និង​​​​ជាកង​​​​អង្គរក្ស​​​ម្នាក់​​​ត្រូវ​ក្រុម​ចោរ​​​គាស់​​ផ្ទះ​​​​​លួច​​ឆ្កឹះ​​​​សោ​​សូឡិច​​​​ចូល​​រើកកាយ​​​ក្នុង​ទូរ​យក​ប្រាក់​​និង​គ្រឿង​​​អលង្ការ​​​​ដាំ​​ពេជ្រ​​​សរុប​ជាទឹក​ប្រាក់​​ប្រមាណ​​​​២ម៉ឺន​ដុល្លារ​​​ នៅ​​​ពេលដែល​​​ម្ចាស់​​ចាក់​សោ​​​​ផ្ទះ​ទុក​​​ចោល​​​ ហើយ​ចេញដំណើរ​​​ទៅ​ធ្វើ​បុណ្យ​​​ឆេង​ម៉េង​​​​​ នៅភូមិ​​​កំ​​ពង់​ស្ពឺ​ ឃុំ​​កំ​​ពង់​រាប​​ ស្រុកកោះ​សូទិន​ ខេត្ត​កំពង់​ចាម​ ​​បាន​ធ្វើ​​ឱ្យ​មាន​​​ការ​ភ្ញាក់​ផ្អើល​​​​​ កាល​ពី​​​វេលា​ម៉ោង​​​​​៥ទៀប​​​ភ្លឺ​​​​ថ្ងៃទី​​​៣ ​

រាជធានី​​ភ្នំពេញ​​ ៖ ​លំនៅ​ឋាន​​មន្ត្រី​យោ​ធា​​​ និង​​​​ជាកង​​​​អង្គរក្ស​​​ម្នាក់​​​ត្រូវ​ក្រុម​ចោរ​​​គាស់​​ផ្ទះ​​​​​លួច​​ឆ្កឹះ​​​​សោ​​សូឡិច​​​​ចូល​​រើកកាយ​​​ក្នុង​ទូរ​យក​ប្រាក់​​និង​គ្រឿង​​​អលង្ការ​​​​ដាំ​​ពេជ្រ​​​សរុប​ជាទឹក​ប្រាក់​​ប្រមាណ​​​​២ម៉ឺន​ដុល្លារ​​​ នៅ​​​ពេលដែល​​​ម្ចាស់​​ចាក់​សោ​​​​ផ្ទះ​ទុក​​​ចោល​​​ ហើយ​ចេញដំណើរ​​​ទៅ​ធ្វើ​បុណ្យ​​​ឆេង​ម៉េង​​​​​ នៅភូមិ​​​កំ​​ពង់​ស្ពឺ​ ឃុំ​​កំ​​ពង់​រាប​​ ស្រុកកោះ​សូទិន​ ខេត្ត​កំពង់​ចាម​ ​​បាន​ធ្វើ​​ឱ្យ​មាន​​​ការ​ភ្ញាក់​ផ្អើល​​​​​ កាល​ពី​​​វេលា​ម៉ោង​​​​​៥ទៀប​​​ភ្លឺ​​​​ថ្ងៃទី​​​៣ ​មេសា​ នៅពេល​​​ដែលអ្នក​ជិត​ខាង​​​​​បាន​ក្រោក​​​ឆុង​កាហ្វេ​​​​ ហើយ​​ឃើញ​​ទ្វារ​ផ្ទះ​​​បើ​ក​ចំហរ​ ទើប​មាន​ការ​ឆោ​ឡោ​​ ។

លំនៅឋាន​​​ដែល​​​ចោរគាស់​​​ទ្វារ​​នេះ​​​ ស្ថិត​​នៅ ក្រុម​ទី​៣ ភូមិ​​ខ១ សង្កាត់​​​ច្រាំង​ចំរេះ​​​ទី​២ ខណ្ឌ​ប្ញស្សី​កែវ​ ​​​ដែល​​​មានម្ចាស់​ផ្ទះ​​ឈ្មោះ​​ ឡេង​ ឡៃ​​ជាក់​ ភេទប្រុស​​ អាយុ​​២៩​ឆ្នាំ​ ជាមន្ត្រី​យោធា​​​ និង​ជា​​កង​អង្គរក្ស​​​ និង​ប្រពន្ធ​​​ឈ្មោះ ហាក់​ ស៊ូម៉េង​ អាយុ​​​១៩ឆ្នាំ​​​​​​ ។ គេពុំ​ដឹង​​​ថា​ ចោរ​​មានគ្នា​​​ប៉ុន្មាន​​​នាក់​​និ​ង​ធ្វើ​សកម្មភាព​​​តាំង​ពី​ពេល​​​ណានោះ​ទេ​​ ។

តាម​ការ​ត្រួ​ត​ពិនិត្យ​ ​​​សោ​សូឡិច​​​ចាក់​ទ្វារ​​របង​​​និង​ទ្វារផ្ទះ​​​ត្រូវ​ចោរ​​​ឆ្កឹះ​​​គូទ​ផ្តាច់​​ បើក​ទ្វារ​​​ចូលក្នុង​​​​ផ្ទះ ​​​​ហើយ​​​បន្ទប់​​​ចំនួន​​៣​​ និង​ទូរ​​​ចំនួន​​​៤​​ត្រូវ​ចោរ​​​គាស់​​សោ​​រើ​​កកាយ​​​ជជុះ​ខោអាវ​តាម​ចិត្ត​​​​រក​គ្រឿង​​​អលង្ការ​​​​និងប្រាក់​​​មាន​​​តម្លៃ។ ទោះ​បី​ជា​​យ៉ាង​ណា​​​ម៉ូតូ​ធំ​​ម៉ាក​ហ្សេត​​អ៊ែរ​ របស់​​​អង្គ​រក្ស​មួយ​​គ្រឿង​​​​ពុំ​ត្រូវ​​​ចោរ​​​យក​ឡើយ ។

តាម​ព័ត៌មាន​​​ឱ្យ​ដឹងថា​ កាល​ពី​​​វេលា​​​រសៀល​​​ថ្ងៃទី​​​១ មេសា​​ ឆ្នាំ​២០១២ ម្ចាស់​ផ្ទះ​​​​រូបនោះ​​ព្រម​ទាំង​​​ភរិយា​​បាន​ជិះ​រថយន្ត​​​ធ្វើ​ដំណើរ​​​ទៅ​​សែន​​​ផ្នូរ​​​(ឆេង​ម៉េង)​​ នៅ​​ស្រុក​កោះ​សូទិន ​ខេត្ត​កំពង់​ចាម ​ដោយ​ចាក់​​សោ​ផ្ទះ​​​ទុក​ចោល ព្រោះ​អាង​​សោ​ម៉ាក​​សូ​ឡិច​​រឹង​មាំ​​ ។

ក្រោម​​ការ​​ត្រួត​ពិនិត្យ​​​​របស់​សមត្ថ​កិច្ច​ សោ​សូ​ឡិច​​​​​​ចំនួន​​​២ដែល​​​​​​ចោរ​ឆ្កឹះ​​​របើក​​​ហើយ​ទុក​​​ចោល ​ត្រូវ​​​បាន​សមត្ថ​កិច្ច​​​ដក​ហូត​ ។

តាម​សម្តី​​​ម្ចាស់​ផ្ទះ​​​លោក ឡេង​ ឡៃ​ជាក់ ដែល​ទើប​​តែ​ត្រឡប់​​​ដល់​ផ្ទះ​​​បាន​​ឱ្យ​ដឹ​ង​​ថា គ្រឿង​​​អលង្ការ​​​ដែល​ចោរ​ប្រមូល​​យក​រួម​មាន​ ខ្សែ​​កមាស​ចំនួន​​២ខ្សែ មាន​ទម្ងន់​​​៤តម្លឺង​ ខ្សែក​​​​ប្លាក​ទីន​​​ចំនួន​​៤ខ្សែ​​មាន​​​​ទម្ងន់​​ប្រមាណ​​​២តម្លឺង​​មាន​ដាំ​​ត្បួង​ពេជ្រ​​​ កងដៃ​​​ប្លាក​ទីន​​ដាំ​​​ពេជ្រ​​​មួួ​យ​គូ​​​ ចិញ្ចៀន​​​​ពេជ្រ​​​ ២វង់​​​និងប្រាក់​​​ជាង​​​១.០០០ដុល្លារ​​ សរុប​​​ជាទឹក​ប្រាក់​​​ប្រមាណ​​​២ម៉ឺនដុល្លារ​​ ។ ម្ចាស់​​​ផ្ទះ​​រូប​នោះ​​​បាន​​​បន្ត​ទៀត​​​ថា មុន​ដំ​​​បូង​​​ខ្លួន​ប្រុង​​​ទៅស្រុក​​​តែ​​​មួយ​​យប់​​​ទេ​ តែ​​ចង់​​​សម្រាក​​​​​ឱ្យ​​បាត់​ហត់​​ ក៏ស្នាក់​នៅ​​រហូត​​២យប់​​​ ទើប​​​ត្រឡប់​​​មក​វិញ​​​ ស្រាប់តែ​​​ម្តាយ​​​​ទូរស័ព្ទ​​​ប្រាប់​​​ថា ចោរ​គាស់​​​ផ្ទះ​​​​​យក​​អស់​ហើយ​ ៕