ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ីយ៉ាន់​ដាយ​​៣​គ្រឿង​បុក​គូទ​​បន្ត​គ្នា​ ​ស្លា.ប់​២​នាក់​ របួស​ធ្ងន់​២​នាក់​

12 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ មន្រ្តីនគបាល​ចរា​ចរ​ខេត្តបានឲ្យដឹងថា យ៉ាងហោចណាស់មាន​មនុស្ស​២នាក់បានស្លា.ប់ និង២នាក់ទៀតរង​របួស​ធ្ងន់ ដោយសារតែរថយន្តធន់ធ្ងន់៣​គ្រឿង​បាន​បុកបន្តគ្នា​ ខណៈ​រថយន្ត​​​​​​២គ្រឿង​​កំពុង​​ឈប់ លើចិញ្ចើមផ្លូវ។ ហេតុការណ៍នេះបានកើត​ឡើងកាលពីវេលា ម៉ោង១១និង៣០នាទី យប់ថ្ងៃ​ទី២ មេសា លើ​

ខេត្ត​បាត់ដំបង ៖ មន្រ្តីនគបាល​ចរា​ចរ​ខេត្តបានឲ្យដឹងថា យ៉ាងហោចណាស់មាន​មនុស្ស​២នាក់បានស្លាប់ និង២នាក់ទៀតរង​របួស​ធ្ងន់ ដោយសារតែរថយន្តធន់ធ្ងន់៣​គ្រឿង​បាន​បុកបន្តគ្នា​ ខណៈ​រថយន្ត​​​​​​២គ្រឿង​​កំពុង​​ឈប់ លើចិញ្ចើមផ្លូវ។ ហេតុការណ៍នេះបានកើត​ឡើងកាលពីវេលា ម៉ោង១១និង៣០នាទី យប់ថ្ងៃ​ទី២ មេសា លើ​កំណាត់ផ្លូវជាតិលេខ៥ ចំណុច​ភូមិ​កកោះ ឃុំកកោះ ស្រុកម៉ោងឬស្សី។

មន្រ្តីចរាចរ​​ដែលចុះពិ​​និត្យដល់កន្លែង​កើត​ហេតុបាននិយាយថា ក្នុងចំណោមរថយន្ត​ទាំង​៣គ្រឿងនេះមានរថយន្ត១គ្រឿងបានបុកគូទ​រថយន្តគេពីក្រោយបណ្តាល​​ឲ្យរថយន្ត២គ្រឿង​ខាង​មុខ​​ដែល​​កំពុងឈប់លើចិញ្ចើមថ្នល់បុក បន្តគ្នា។ សមត្ថកិច្ចប្រាប់ថា រថយន្តបង្កដែល​បើកបុក​គូទ​រថយន្តគេពីក្រោយម៉ាកហ៊ីនដាយ បើកបរ​ដោយ​បុរស​​ឈ្មោះបេន វិត អាយុ ៣៣ឆ្នាំ នៅឃុំបឹង​ខ្នា​​ ស្រុកបាកាន ខេត្តពោធិ៍ សាត់របួសធ្ងន់ និង​ព្រូ​ម្នាក់​​ឈ្មោះចាន់ ចិន អាយុ ១៩ ឆ្នាំ ស្លាប់កៀបជាប់​ក្នុង​កាប៊ីន។ សមត្ថកិច្ច បន្តថា រថយន្តនេះ​បាន​បើកទៅ បុកគូទរថ យន្តម៉ាក​​ហ៊ីនដាយមួយ​គ្រឿងដែល​​បើកបរ​ដោយ​ឈ្មោះចេវ ប្រុស អាយុ២៩ឆ្នាំ ដែលចត​​​ស្ងៀម​ហើយរថយន្ត​នេះក៏​ជ្រុលទៅ​បុកបន្ត​រថ​យន្ត​មួយគ្រឿងទៀតម៉ាកហ៊ីនដាយ​ដូច​​គ្នា​​ដែល​​​ឈប់​នៅខាង​​មុខ បណ្ដាលឲ្យអ្នកបើកបររថយន្ត​នេះ​ឈ្មោះហង់ ភក្ដី អាយុ២០ឆ្នាំ ស្លាប់ដោយ​កៀប​ជាប់ និងគូទរថយន្ត​ក្នុងគ្រាដែល​អ្នក​បើក​បរ​រូបនេះ​​កំពុង​​ឈរនោម​នៅចន្លោះរថយន្តដែល​ចត​​ស្ងៀម​​ ។

ព្រូរថយន្តម្នាក់ដែលជាភាគីរងគ្រោះឈ្មោះ​យ៉ាង ចំណាន អាយុ២៩ឆ្នាំ រស់​​នៅស្រុកឈូក ខេត្តកំពត បាននិយាយថា រថយន្ត​ក្រុម​​​ខ្លួន ទាំង២គ្រឿងនេះ បានឈប់លើចិញ្ចើម​ថ្នល់ខាង ស្ដាំ​ ដើម្បីចុះបត់ជើងតូច ហើយក៏​​បាន​បើក​ភ្លើងស៊ីញ៉ូផង​ដែរ​​ តែ​មិន​​ដឹង​​ហេតុអ្វី​​បាន​​ជា​​គេ​បុក​​ពី​ក្រោយ​​បែប​នេះ​ ៕