ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី​ ឃី សាខន​ អ្នក​សិល្បៈ​ចម្រុះ​-សម័យ​-បុរាណ​ចៅ​តាឃី​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន​្ន​​គេ​សង្កេត​ឃើញ​ថា មាន​សិល្បករ​ សិល្បការិនី​សម័យ​-​បុរាណ​​​​ជាច្រើន​ដែល​ដុះ​ចេញ​ពី​ខេត្ត​តាកែវ​ភាគ​ច្រើន​បាន​បន្តវេន​ពីវង្ស​ត្រកូលតាំង​ពី​ជីតា​រហូត​​​ដល់​ចៅ​ ចៅ​ទួត​។ ជាពិសេស​នោះ​អ្នក​ល្ខោន​យី​​​​​​កេ​​​​​តែ​ម្តង​ ជាក់​ស្តែង​ដូច​ជាអ្នក​ស្រី ឃី​ សាខន​ ក្នុងវ័យ​៤៣​ឆ្នាំ​ មាន​ស្រុក​កំណើត​​នៅ​ភូមិ​សំរោង​ ឃុំ​បឹង​ក្រាំង​ ស្រុក​សំរោង​ ខេត្ត​តាកែវ​ ដែល​មាន​ឪពុក​ឈ្មោះ យុង សារឿន​ ម្តាយ​ឈ្មោះ ឃី មុំ​

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន​្ន​​គេ​សង្កេត​ឃើញ​ថា មាន​សិល្បករ​ សិល្បការិនី​សម័យ​-​បុរាណ​​​​ជាច្រើន​ដែល​ដុះ​ចេញ​ពី​ខេត្ត​តាកែវ​ភាគ​ច្រើន​បាន​បន្តវេន​ពីវង្ស​ត្រកូលតាំង​ពី​ជីតា​រហូត​​​ដល់​ចៅ​ ចៅ​ទួត​។ ជាពិសេស​នោះ​អ្នក​ល្ខោន​យី​​​​​​កេ​​​​​តែ​ម្តង​ ជាក់​ស្តែង​ដូច​ជាអ្នក​ស្រី ឃី​ សាខន​ ក្នុងវ័យ​៤៣​ឆ្នាំ​ មាន​ស្រុក​កំណើត​​នៅ​ភូមិ​សំរោង​ ឃុំ​បឹង​ក្រាំង​ ស្រុក​សំរោង​ ខេត្ត​តាកែវ​ ដែល​មាន​ឪពុក​ឈ្មោះ យុង សារឿន​ ម្តាយ​ឈ្មោះ ឃី មុំ​ ត្រូវជាចៅ​ស្រី​លោក​តាឃី​ អ្នក​បង្កើត​ក្រុម​ល្ខោន​យីកេ​តាឃី​ពីសម័យ​មុន​ ។

អ្នកស្រី​ ឃី សាខន មានបងប្អូន​​​​៩​នាក់​តែ​ស្លាប់អស់​៥​​នាក់​ (ប្រុស​៣​ សី្រ២​ )នៅសល់​៤​នាក់​ប្រុស​៣​ស្រី​ម្នាក់​ គឺ​រូប​អ្នកស្រី​ជាកូន​ទី​៨​ ។ បង​ៗ​ដែល​ស្លាប់​នោះ​សុទ្ធ​តែ​ស្លាប់​ក្នុង​សម័យ​ប៉ុល​ពត​។ អ្នក​ស្រី​ ឃី សាខន​ បានរៀប​រាប​់​ពី​​​​​​​ជីវិត​​​​​សិល្បៈ​ចម្រុះ​ សម័យ​-បុរាណ​ ឱ្យ​អ្នក​ព័ត៌​មាន​​​​កោះ​សន្តិភាព​​​​​​បានដឹងថា​ ដោយសារ​តែ​អ្នកស្រី​មាន​ឈាម​ជ័រ​សិល្បៈ​​តាំង​ពី​ជីតា​រហូត​ដល់ម្តាយ​មក​ អ្នកស្រី​ដឹង​ក្តី​កាល​ណា​ក៏​មាន​និស្ស័យ​ស្រឡាញ់​ ហើយផ្ចង់​​អារម្មណ៍​​​ផ្តោត​ទៅ​លើ​សិល្បៈ​ពេល​នោះ​ អ្នកស្រី​តែង​តែ​ដើរ​តាម​​​​​ម្តាយ​ជាអ្នក​ល្ខោន​យីកេ​ ពេល​ចេញ​សម្តែង​  ហើយ​អ្នក​ស្រីក៏​បាន​ហ្វឹក​ហាត់​រៀន​សូត្រ​ពី​ម្តាយ​(លោក​​​​​យាយ​ឃី មុំ)។

នៅ​ឆ្នាំ​១៩៨៤​ អ្នក​ស្រី​​​បាន​ចូល​​រៀន​​សិល្បៈ​​​នៅ​​​​​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​រហូត​បាន​ប្រឡង​ជាប់​មធ្យម​សិក្សា​ក៏​ចូល​ធ្វើ​ការ​នៅ​នាយក​ដ្ឋាន​សិល្បៈ​ទស្សនីយ​ភាព​នឹង​ចេ​ញ​សម្តែង​ល្ខោន​បា​សាក់​ល្ខោន​យីកេ​ជាមួយ​ក្រុម​សាលា។​ ក្រោយ​មក​នៅឆ្នាំ​១៩៨៨​ អ្ន​កស្រី​ក៏​បាន​ចូល​ប្រឡង​ចម្រៀង​សម័យ​ក្នុង​កម្ម​វិធី​របស់​ស្ថ​ានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ជាមួយ​លោ​ក​ព្រម្មា​ សីុវុទ្ធី ដោយ​កាលនោះ​អ្នកស្រី​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​លេ​ខ​១​ ផ្នែក​ចម្រៀង​សម័យ​។ ក្រោយពី​ប្រឡង​ជាប់អ្នកស្រី​ឃី សាខន​ ក៏​ចាប់​អាជីព​ជាអ្នក​ចម្រៀង​សម័យ​មួួ​យ​មុខ​ទៀត​ពីលើ​អាជីព​ជាអ្នក​ល្ខោន​បាសាក់​​​-យីកេ​ ។ អ្នកស្រី​ ឃី​ សាខន បន្ត​ថា កាល​នោះ​អ្នកស្រី​ច្រៀង​ថត​សំឡេង​ឱ្យ​ផលិត​កម្ម​ អង្គរ​ធំ​ ឥន្ទធនូ​ ហេង​ហេង​ និងផលិត​កម្ម​ឆ្លង​ដែន​ជាច្រើនទៀត​ ។

ជាការពិត​ណាស់​គេនៅ​​ចាំ​បាន​ថា អ្នកស្រី​ឃី សាខន​ មាន​កេរ្តិ៍​ឈ្មោះល្បី​តាមរយៈ​បទ​ «​ស្រ​​​អែម​​​​មាស​បង​»​ ដែល​មាន​លោក​ឃួន​ ថន​ និង​លោក​សាស្ត្រាចារ្យ​ ឯល ប៊ុន​ណា​ ជាអ្នកនិពន្ធ​ ទំនុក​ច្រៀង​ និង​បទ​ភ្លេង​ ។ អ្នកស្រី​ ឃី សាខន​ ​​​មាន​ជំនាញ​​ជាច្រើន​ដូចជា​ ល្ខោន​បាសាក់​ ល្ខោន​យីកេ​ កំណាព្យ​ ចម្រៀង​ និង​ចម្រៀង​សម័យ​ចម្រុះ​ ដូច្នេះ​​​កន្លង​មក​ ក្រោយ​​ច្រៀង​ក្នុង​កម្មវិធី​​ផ្សេង​ៗ​ អ្នកស្រីបាន​ច្រៀង​ថត​សំឡេង​ចូល​សីុ​ឌី​ និង​ម្តង​ម្តាល​គេតែង​​​ឃើញ​អ្នក​ស្រី​ឡើង​ច្រៀង​ជាកិត្តិ​យស​នៅលើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​តាម​ស្ថានីយ​ទូរទស្ស​ន៍​នា​នា​ទៀត​ផង​ ។

ទាក់​ទង​ជីវិត​ផ្ទាល់​ខ្លួន​អ្នក​ស្រី​បានរៀប​​ ការនា​ឆ្នាំ​១៩៩១​ ជាមួយ​តន្ត្រី​ករ​ម្នាក់​ឈ្មោះ សេង​ ឌី​​ (កាន់​​ឧបករ​ណ៍​ផ្លុំ​​សាក់សូ)​ តែ​គាត់​បាន​ស្លាប់​ច្រើន​ឆ្នាំ​ហើយ​ ។ អ្នក​ស្រី​ ឃី សាខន​​មាន​កូនស្រី​ម្នាក់​ឈ្មោះ សេង​ ណាលីន​ ជាអ្នក​សិល្បៈ​សម្តែង​ល្ខោន​យីកេ​ និងច្រៀង​សម័យ​ដូច​អ្នកស្រី​ដែរ។ ​​​សព្វ​ថ្ងៃ​អ្នកស្រី​រស់​នៅក្នុង​សង្កាត់​ទន្លេ​បាសាក់់ ខណ្ឌ​ចំការ​មន​។ ក្រៅពី​អាជីព​ជាអ្នក​សិល្បៈ​ចម្រុះ​ អ្នកស្រី​ក៏​ជា​មន្ត្រី​រាជការ​ក្នុង​នា​យក​ដ្ឋាន​សិល្បៈ​ទស្ស​នីយ​ភាព​នៃ​ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ផង​ ៕