ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​និយាយ​ទូរស័ព្ទ​​បើក​រថយន្ត​​បុក​របាំង​​ចែក​ផ្លូវ​​បាក់​អស់​១៣​កង់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ដ​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ​មួយ​គ្រឿង​រវល់​និយាយ​ទូរស័ព្ទ​បើក​ទៅ​​បុក​របាំង​ចែក​ផ្លូវ​​បាក់​អស់​​១៣កង់​ពោប​ពីលើ​ជាប់ កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​​៣ មេ​សា តាម​បណ្ដោយ​វិថី​ម៉ៅ​សេ​ទុង ខាងត្បូង​ស្ដុ​ប ទេព​ផ​ន​ប្រមាណ​៣០​ម៉ែត្រ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ដ​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់ តាម​​វិ​ថី​ម៉ៅ​សេ​ទុង ពី​ជើង​ទៅ​ត្បូង ខណៈ​​កំពុង​តែ​បើកនិយាយ​ទូរស័ព្ទ​បណ្ដើរ ស្រាប់តែ​​ជ្រុល​ទៅ​បុក​របាំង​ចែក​ផ្លូវ ​បណ្ដាល​ឱ្យ​បាក់​អស់​១៣​កង់ ។ 

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ដ​បាន​ទូរស័ព្ទ​ ហៅ​មិត្ដភក្ដិ​មក​ដល់​យក​ជើង​ឆ័​ត្រ​កល់​កង់​រថយន្ដ​បម្រុង​នាំ​គ្នា​សែង​រថយន្ដ​ចេញពី​ទ្រូង​ថ្នល់​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​មិនឱ្យ​​យក​ចេញ​ទេ រង់ចាំ​សមត្ថកិច្ច​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ។ ចំណែកអ្នក​បើក​បរបាន​ឡើង​ជិះ​រថយន្ដ​មិត្ដ​ភក្ដិ​ចេញ​ទៅ​បាត់ ៕