ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡង់គ្រី​ស្ស័រ​​បោល​បុក​ម៉ូតូអាយ​ខន​ពី​ ក្រោយ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​២​នាក់​រួច​បើក​រត់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ដ​ឡង់​គ្រី​ស្ស័​របើក​បរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ផង​ បាន​បោះពួយ​បោល​បុក​ម៉ូតូ​អា​យខន​ពីក្រោយជិះ​គ្នា​២​នាក់ បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់​ដេករ​ដូក​រណែល​នៅ​លើ​ផ្លូវ​។​ ចំណែកឯ​រថយន្ដ​បង្ក​​ព្យា​យាម​​បើក​រត់​ ប៉ុន្ដែ​មិន​អាច​គេច​ពី​សមត្ថកិច្ច​ដែល​​តាម​ប្រ​មា​ញ់​ចាប់​នោះ​ទេ ទីបំផុត​អ្នកបើក​បរ​​រថយន្ដ​បាន​បើក​យក​រថយន្ត​​ទៅ​ទុក​ចោល​នៅ​ក្នុង​​វត្ដ​មួយ​ឈ្មោះ​វត្ដ​អង្គ​សិរី​សួស្ដី ក្នុង​សង្កាត់​សំរោង ខណ្ឌ​សែន​

រាជធានីភ្នំពេញ ៖ រថយន្ដ​ឡង់​គ្រី​ស្ស័​របើក​បរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ផង​ បាន​បោះពួយ​បោល​បុក​ម៉ូតូ​អា​យខន​ពីក្រោយជិះ​គ្នា​២​នាក់ បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់​ដេករ​ដូក​រណែល​នៅ​លើ​ផ្លូវ​។​ ចំណែកឯ​រថយន្ដ​បង្ក​​ព្យា​យាម​​បើក​រត់​ ប៉ុន្ដែ​មិន​អាច​គេច​ពី​សមត្ថកិច្ច​ដែល​​តាម​ប្រ​មា​ញ់​ចាប់​នោះ​ទេ ទីបំផុត​អ្នកបើក​បរ​​រថយន្ដ​បាន​បើក​យក​រថយន្ត​​ទៅ​ទុក​ចោល​នៅ​ក្នុង​​វត្ដ​មួយ​ឈ្មោះ​វត្ដ​អង្គ​សិរី​សួស្ដី ក្នុង​សង្កាត់​សំរោង ខណ្ឌ​សែន​សុខ កាល​ពី​​វេលា​ម៉ោង៣​និង​១៥​នាទី​​រសៀល​​ថ្ងៃ​ទី​១ មេសា​ ២០១២ នៅ​តាម​បណ្ដោយ​ផ្លូវ​១៥១ ​ក្នុង​ភូមិធំ សង្កាត់​ព​ញា​ពន់ ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​យុវ​ជន​រង​គ្រោះ​ទាំង​២​ដែលមិន​ស្គាល់​អត្ដសញ្ញាណ​បាន​ជិះ​ម៉ូតូ​អា​យខន​តាម​បណ្ដោយ​ផ្លូវ​១៥១ ​ពី​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ត្រូវ​រថយន្ដ​ឡង់​គ្រី​ស្ស័​របើក​បរ​ដោយ​បុរស​ស្រវឹង​ម្នាក់​បុក​ចំ​ពីក្រោយ​​ពេញទំហឹងអូស​ជា​ច្រើន​ម៉ែត្រ​ ​បណ្តាល​ឱ្យ​អ្នក​បើក​បរ​រង​របួស​សុស​សាច់​ និង​មុខ​មួយចំហៀង​ ឯ​អ្នក​​អង្គុយ​ពី​ក្រោយ​រង​របួស​បាក់​ដៃ​ស្តាំ ៕