ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ូលិស​​ពាក់​ស័ក្តិ​៥ ​ខឹង​មិត្ត​ភក្តិ​មិន​បន្ត​រួម​តុ​ដក​កាំភ្លើង​បា.ញ់​មេឃ​១០គ្រាប់​

12 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ​​​ ៖ មន្ត្រីប៉ូលិស​​​ស័​​ក្តិ៥ម្នាក់​​​ មាន​ឋានៈ​​​​​ជា​អនុប្រធាន​​​នាយកដ្ឋាន​​​រដ្ឋបាល​​​មូល​ដ្ឋាន​​​ក្រសួង​​​មហាផ្ទៃ​​​​ដែល​​តាម​​ប្រភព​ថា​​​ ផឹក​ស្រវឹង​​​ជោក​​ជាំ​​​ ខឹង​​មិត្ត​ភក្តិ​​មិន​នៅ​​ផឹក​​​​​​បន្ត​​​បាន​​​ដក​កាំ​ភ្លើង​​​ខ្លី​ម៉ាក​​ឡុក​បា.ញ់​​​ឡើងលើ​​គំរាម​​ចំនួន​​១០​គ្រាប់​​​នៅក្នុង​​ភោជនីយ​​ដ្ឋាន​​​ចម្កា​រ​ននោង​ ស្ថិតក្នុង​​ភូមិ​​​កៀន​​ឃ្លាំង​​ សង្កាត់​​​​ព្រែក​លៀប​​​ ខណ្ឌ​ប្ញស្សីកែវ​ ​រួច​​​បើក​រថយន្ត​​​ម៉ាក​​ប្រាដូ​​​ ពណ៌ស ​​​​ទៅ​ប្លុង​​​ចោល​​​នៅ​​សណ្ឋាគារ​​​ មីលី​​នែរ​ថោន​ ស្ថិត​ក្នុង

រាជធានី​​ភ្នំពេញ​​​ ៖ មន្ត្រីប៉ូលិស​​​ស័​​ក្តិ៥ម្នាក់​​​ មាន​ឋានៈ​​​​​ជា​អនុប្រធាន​​​នាយកដ្ឋាន​​​រដ្ឋបាល​​​មូល​ដ្ឋាន​​​ក្រសួង​​​មហាផ្ទៃ​​​​ដែល​​តាម​​ប្រភព​ថា​​​ ផឹក​ស្រវឹង​​​ជោក​​ជាំ​​​ ខឹង​​មិត្ត​ភក្តិ​​មិន​នៅ​​ផឹក​​​​​​បន្ត​​​បាន​​​ដក​កាំ​ភ្លើង​​​ខ្លី​ម៉ាក​​ឡុក​បាញ់​​​ឡើងលើ​​គំរាម​​ចំនួន​​១០​គ្រាប់​​​នៅក្នុង​​ភោជនីយ​​ដ្ឋាន​​​ចម្កា​រ​ននោង​ ស្ថិតក្នុង​​ភូមិ​​​កៀន​​ឃ្លាំង​​ សង្កាត់​​​​ព្រែក​លៀប​​​ ខណ្ឌ​ប្ញស្សីកែវ​ ​រួច​​​បើក​រថយន្ត​​​ម៉ាក​​ប្រាដូ​​​ ពណ៌ស ​​​​ទៅ​ប្លុង​​​ចោល​​​នៅ​​សណ្ឋាគារ​​​ មីលី​​នែរ​ថោន​ ស្ថិត​ក្នុង​​​​សង្កាត់​​​ជ្រោយ​ចង្វា​​​ ខណ្ឌ​ប្ញស្សី​កែវ​ ។

ក្រោយ​ពេល​​មាន​ការ​បាញ់​​នេះ​ ​កម្លាំង​​​កង​រាជ​អាវុធ​ហត្ថ​​​ខណ្ឌ​ប្ញស្សី​កែវ​ បាន​​ចាប់​ខ្លួន​​​​​​​​មន្ត្រី​​​ម្នាក់​​ដែល​​​អះអាង​​​ថា ​​ត្រូវ​ជាប្អូន​​​​​​ថ្លៃ​​អ្នក​បាញ់​​​ឈ្មោះ កង​ វាសនា​ ភេទប្រុស​​ អាយុ​​៤៩ឆ្នាំ​​ ជាមន្ត្រី​ប៉ូលិស​​នៅ​នាយកដ្ឋាន​​អង្គរក្ស​ ដែលបាន​​​ទៅរំដោះ​​យក​រថយន្ត​​​ រួចក៏​​​​ដកហូត​រថយន្ត​​បញ្ជូន​ទៅកាន់​​ទីបញ្ជាការ​​​​​កង​រាជ​​​អាវុធ​ហត្ថ​​​​រាជ​ធានី ភ្នំពេញ ។ ការ​​ផ្ទុះ​អាវុធ​​អ​​នាធិបតេយ្យ​​​ និង​បង្ក​ការភ័យ​​​ខ្លាច​នេះ​​​ បាន​​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​​​​៦និង​​​៣០​នាទី​​​​ល្ងាច​​​ថ្ងៃទី​​​១ មេសា នៅក្នុង​​​​ក្យូស​​លេខ​​២២ ភោ​​​ជនីយដ្ឋាន​​​ចំការ​ននោង​ បង្ក​ឡើង​​ដោយលោក​​​វរសេនីយ៍​​ឯក​​ ស ឆរ៉ា ជា អនុ ប្រធាន​​​នាយក​ដ្ឋាន​​រដ្ឋបាល​​​មូលដ្ឋាន​​​ក្រសួង​​​មហាផ្ទៃ ។

តាម​ព័ត៌មាន​​ឱ្យ​​​​ដឹង​ថា មុនពេល​កើតហេត​ុ​​​លោក​ស័​​ក្តិ​៥​​ រូបនេះ​​បាន​ជិះ​​​រថយន្ត​​ម៉ាក​ប្រាដូ​ ​​​ពណ៌ស មួយ​​គ្រឿង​ព្រម​​​ទាំង​​​មិត្ត​ភក្តិ​​​​​៣ទៅ​​៤នាក់​​​ទៀត​​ជិះ​រថយន្ត​​​ម៉ាក​​​កាមរី​​បាឡែន ​​នាំគ្នា​​​ទៅ​​ផឹក​ស៊ី​​នៅក្យូស​​​លេខ​​​២២​ ក្នុង​​​ភោជនីយដ្ឋាន​​​ចម្ការ​ននោង​ ។ នៅពេលផឹ​កស្រវឹង​​​ មិត្ត​ភក្តិ​​​​​​សុំ​​ទៅ​ផ្ទះ​មុន​​ ស្រាប់​តែ​​​​​​​លោក​សក្តិ​​៥​​មិន​ព្រម​​ឱ្យ​ឈប់​​​ ខឹង​​​ក៏​ដក​កាំ​ភ្លើង​​​ខ្លី​បាញ់​​​​ចំនួន​​​​១​​០គ្រាប់​​​ជាការ​​​គំរាម​​​បង្ក​​​​ឱ្យ​​មាន​កា​រភ្ញាក់​​​ផ្អើល​​​​​​ឡើង​ ។ បន្ទាប់​​​ពី​ផ្ទុះ​​​អាវុធ​​​ ជន​​​​​​នោះ​បាន​​ជិះ​រថយន្ត​​​ទៅ​​ច្រៀង​ខារ៉ាអូ​ខេ​​​​នៅ សណ្ឋា​គារ​​​មីលី​​នែរ​ថោន ។ ​ភ្លាម​​ៗកម្លាំង​សមត្ថ​កិច្ច​​​បាន​ចុះ​​​​ទៅដល់​​​​រើសបាន​​​​សម្បក​គ្រាប់​​​កាំភ្លើង​​​ចំនួន​​​៤គ្រាប់​​ ហើយ​​​កង​រាជអាវុធ​ហត្ថ​​​ខណ្ឌប្ញស្សី​កែវ​​​ បាន​ដាក់​ពង្រាយ​​​កម្លាំង​​​ស្ទាក់​ចាប់​​នៅគល់​ស្ពាន​​ជ្រោយ​ចង្វា​​ និង​បាន​​រុក​រក​​​តាម​ផ្ទះ​​សំណាក់​​ សណ្ឋាគារ​ និង​​ប្រទះ​ឃើញ​​រថយន្ត​​ម៉ាក​ប្រាដូ​ខាងលើ​​ ​​​នៅក្នុង​​​សណ្ឋាគារ​​​មីលី​នែរ​ថោន​ ហើយ​​ឃាត់​ខ្លួន​​​​​​ មន្ត្រី​ប៉ូលិស​​​​​ម្នាក់​​ដែល​​ចូល​ទៅ​​រំដោះ​​​​យក​រថយន្ត​​​ចេញ ។ ​​ទោះបី​ជាយ៉ាង​ណា​​​ជន​បង្ក​​​ផ្ទុះ​អាវុធ​​​ត្រូវ​កម្លាំង​​កង​​​រាជ​អាវុធ​​ហត្ថ​​​ស្គាល់​​​​ឈ្មោះ ស ឆរ៉ា ជាអនុប្រធាន​​​​​​​​នាយក​ដ្ឋាន​​រដ្ឋបាល​​​មូល​ដ្ឋាន​ក្រសួង​​មហាផ្ទៃ ។

គួរបញ្ជាក់​ថា នៅក្នុង​​​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​​​សន្តិ​សុខ​​ ត្រូវ​បាន​​ពង្រឹង​​​ បែរ​​ជា​​​មន្ត្រី​​​ប៉ូលិស​​​រូបនេះ​​បង្ក​​កា​រផ្ទុះ​​​អាវុធ​​ អនា​​​ធិបតេ​​យ​្យ​​​បែបនេះ ​​​​។ កោះ​សន្តិភាព​​​ពុំ​​អាច​​ទទួលបាន​​ការ​​​បំភ្លឺ​​​ណា មួយ​​​ពី​​លោក​​​ ស ឆរ៉ា​ ឡើយ​។ តាម​ព័ត៌មាន​​​​​ឱ្យ ដឹង​ថា បន្ទាប់​​​ពីនាំខ្លួន​​​​​​មន្ត្រីប៉ូលិស​​​​ម្នាក់​​​​​​​​​ទៅកាន់​​ទីបញ្ជាការ​​កង​រាជអាវុធ​ហត្ថ​​​រាជ​ធានី​​ភ្នំពេញ​ មិន​​បាន​ប៉ុន្មាន​​​ម៉ោង​​ផង​ ក៏​ត្រូវបាន​​​​ដោះ​លែង​​វិញ ៕​