ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត CR-V ​បោល​បុក​​គ្នា​ជា​មួយ​ម៉ូតូ​គុប​រួច​អូស​​ម៉ូតូ​តាម​ថ្នល់​បែក​ផ្កា​ភ្លើង​ជិត​១​គីឡូ​ម៉ែត្រ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ដ CR-V ពណ៌​ខ្មៅ​ បើកបរ​ដោយ​យុវជន​ម្នាក់​ទំនងជា​ស្រវឹង​ផង​បាន​បោល​បុក​ម៉ូតូ​គុប​សេ​៩០​ ក្នុងទិស​ដៅ​បញ្ច្រាស​គ្នា ​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​​ផ្លោង​​ប្រហែល​​១០​ម៉ែត្រ ឯម៉ូតូ​វិញ​ត្រូវ​បានជាប់​ជា​មួយ​រថយន្ដ រួច​បើក​រត់​អូស​ទាំង​ម៉ូតូ​តាម​ផ្លូវ​បែក​ផ្កាភ្លើង​ព្រាត​ៗបាន​ប្រមាណ​ជិត​១​គីឡូម៉ែត្រ ទើប​​ធ្លាក់​ម៉ូតូ​ចេញ​។ ​ទោះ​បែប​ណា​រថយន្ដ​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​តាម​ប្រ​មា​ញ់​ចាប់​បាន​នៅមិន​ឆ្ងាយ​ពី​ប៉ុ​ស្ដិ៍ប៉ូលិស​ផង​ដែរ​។ ​ករណី​នេះ​បាន​កើត​ឡើង​កាលពី​​វេលា​ម៉ោង​៩​និង​

រាជធានីភ្នំពេញ ៖ រថយន្ដ CR-V ពណ៌​ខ្មៅ​ បើកបរ​ដោយ​យុវជន​ម្នាក់​ទំនងជា​ស្រវឹង​ផង​បាន​បោល​បុក​ម៉ូតូ​គុប​សេ​៩០​ ក្នុងទិស​ដៅ​បញ្ច្រាស​គ្នា ​បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​​ផ្លោង​​ប្រហែល​​១០​ម៉ែត្រ ឯម៉ូតូ​វិញ​ត្រូវ​បានជាប់​ជា​មួយ​រថយន្ដ រួច​បើក​រត់​អូស​ទាំង​ម៉ូតូ​តាម​ផ្លូវ​បែក​ផ្កាភ្លើង​ព្រាត​ៗបាន​ប្រមាណ​ជិត​១​គីឡូម៉ែត្រ ទើប​​ធ្លាក់​ម៉ូតូ​ចេញ​។ ​ទោះ​បែប​ណា​រថយន្ដ​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​តាម​ប្រ​មា​ញ់​ចាប់​បាន​នៅមិន​ឆ្ងាយ​ពី​ប៉ុ​ស្ដិ៍ប៉ូលិស​ផង​ដែរ​។ ​ករណី​នេះ​បាន​កើត​ឡើង​កាលពី​​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១​ មេសា ២០១២ តាម​បណ្ដោយ​ផ្លូវ​២៣០ ​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​ឈ្មោះ​ឡេ ម៉ុង​ម៉ឹង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គាត់​ជិះ​ម៉ូតូ​គុប​សេ​៩០ តាម​បណ្ដោយ​​ផ្លូវ​២៣០​ពី​លិចទៅ​កើត ។ លុះមក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏បត់​ឆ្វេង​ចូល​ទៅ​ម​ជ្ឈ​ម​ណ្ឌ​ម៉ុង​ឌី​យា​ល់ ស្រាប់តែ​ត្រូវរថយន្ដ  CR-V ពណ៌​ខ្មៅ​បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ទិស​ដៅ​​បញ្ច្រាស​​គ្នា​​បុក​ចំ​ពីមុខ​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឱ្យ​រូប​គាត់​​ផ្លោង​ចេញពី​រថយន្ដ​ប្រមាណ​១០​ម៉ែត្រ​។

​ក្រោយ​ពី​​កើត​ហេតុ​រថយន្ត​បង្ក​ និង​ម៉ូតូ​​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​​ខណ្ឌ​ទួលគោក ​ដើម្បី​រង់​ចាំ​ការ​ដោះស្រាយ៕