ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងកាត់​ដេរ​ចេញពី​រាំ​នៅ​ក្លឹប​ឌីស្កូ​មួយត្រូវគេព្រួត​វាយ​រហូត​សន្លប់​ដេក​ស្តូក​លើ​ចិញ្ចើម​ផ្លូវ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជាងកាត់ដេរ​ម្នាក់​ត្រូវ​​ក្រុម​ក្មេង​ស្ទាវ​ព្រួត​គ្នា​វាយ រហូត​​ដល់​សន្លប់​បាត់​ស្មារតី​​ដេក​លើ​ចិញ្ចើម​​ផ្លូវ​ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទួល​ស្វា​យព្រៃ​២ ខណ្ឌ​ចំការ​មន កាលពី​វេលា​ម៉ោង​២​និង​៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី​២​ មេសា​ ២០១២ ខណៈ​ចេញពី​រាំ​នៅ​​ក្លឹ​ប​ឌី​ស្កូ​មួយ​ឈ្មោះ​យ៉ាំ​ង ហ្គើ​ល ​ដែល​មា​នទី​តាំងនៅ​មិន​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ ។

តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​មិ​ត្ដ​ភក្ដិ​ជន​រង​គ្រោះ​ថា​ជន​រង​គ្រោះ​ឈ្មោះ​មឿ​ន សា​រុំ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ ​ជា​ជាងកាត់ដេរ​នៅ​ផ្សារ​អូ​រឫ​ស្សី ស្នាក់​នៅ​ក្នុង​ខណ្ឌ៧​មក​រា មាន​ស្រុក​កំណើត​នៅ​ខេត្ដ​កំពង់ចាម ។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ និង​មិត្ដភក្ដិ​២​នាក់​ទៀត​ឈ្មោះ​ជា និង​ឈ្មោះ​​ថៃ​​បាន​នាំគ្នា​​ជិះ​កង់​បី​ទៅ​ចូល​រាំ​នៅ​ក្លឹ​ប​យ៉ាំ​ង​ហ្គើល​ឌី​ស្កូ តែ​មិនដឹង​មាន​​រឿងហេតុ​អ្វី​ ឬ​ទំនាស់​ជាមួយ​ក្រុម​ក្មេង​ស្ទាវ​នៅក្នុង​ក្លឹ​ប ទើប​ពេល​ចេញ​មក​ក្រៅ ស្រាប់តែ​ត្រូវក្រុម​ក្មេង​ស្ទាវ​ដេញ​វាយ​រង​របួស​រហូត​ដល់​សន្លប់​​បាត់ស្មារតី​ដេក​ស្ដូកស្ដឹង​នៅ​លើ​ចិ​ញ្ចើ​ម​ផ្លូវ​បែប​នេះ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សន្ដិសុខ​យាម​ក្រុមហ៊ុន​នៅ​ក្បែ​រ​កន្លែង​កើតហេតុ​​បង្ហើប​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ក្មេង​ស្ទាវ​១​ក្រុម​មាន​គ្នា​​៦​ទៅ​៧​នាក់​ជិះម៉ូតូ​ទំនើប​ៗ​ចំនួន​៣​គ្រឿង​បាន​ដេញ​វាយ​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង តែជនរង​គ្រោះ​២​នាក់​បាន​រត់​ចូល​ផ្លូវឌឿងហែម ទើប​រួច​ផុត​ពី​ក្រ​ញ៉ាំ​ដៃ​ក្រុម​ក្មេង​ស្ទាវ ​នៅ​សល់​តែ​ជន​រង​គ្រោះម្នាក់​ប៉ុណ្ណោះ ​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវទាំងនោះ​ព្រួត​គ្នា​វាយ​ទាត់​ធាក់​គ្មាន​ត្រា​ប្រ​ណី រហូតដល់​ជន​រង​គ្រោះ​សន្លប់​បាត់​ស្មារតី​ ទើ​បពួក​អ​ន្ធពាល​ទាំងនោះ​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​៕