ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​ដឹក​​សិស្ស​១​គ្រឿង​បើក​បុក​ម៉ូតូ​ បណ្តាល​ឱ្យ​ប្រពន្ធ​​ស្លា.ប់ ប្តី និង​កូន​២​នាក់​ទៀត​របួស​ធ្ងន់​ធ្ងរ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សោកនា​ដ​កម្ម​​នៅ​ក្នុង​គ្រួសារ​មួយ​ប្រពន្ធ​ត្រូវ​​ស្លា.ប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​ ឯ​បុរស​ជា​ប្តី និង​កូន​តូច​ពីរ​នាក់​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​សង្គ្រោះ​​​បន្ទាន់​ ខណៈ​ដែល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុបគ្នា​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ពេល​យប់ ហើយ​​ត្រូវ​រថយន្ត​ដឹក​សិស្ស​សាលា​ឯក​ជន​បើក​បរ​​ដោយ​ជន​ប្រមឹក​​ម្នាក់​​បុក​ពេញ​ទំហឹង​ បន្ទាប់​មក​​រថយន្ត​នោះ​​​ព្យា​យាម​បើក​រត់​​​បាន​ចម្ងាយ​ប្រមាណ​​១០០​ម៉ែត្រ​ ក៏​ជ្រុល​​ទៅ​បុក​បង្គោល​​ភ្លើង​​ និង​ជញ្ជាំង​​ថ្ម​ឃ្លាំង​​មួយ​កន្លែង​

រាជធានីភ្នំពេញ ៖ ​សោកនា​ដ​កម្ម​​នៅ​ក្នុង​គ្រួសារ​មួយ​ប្រពន្ធ​ត្រូវ​​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​ ឯ​បុរស​ជា​ប្តី និង​កូន​តូច​ពីរ​នាក់​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​សង្គ្រោះ​​​បន្ទាន់​ ខណៈ​ដែល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុបគ្នា​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ពេល​យប់ ហើយ​​ត្រូវ​រថយន្ត​ដឹក​សិស្ស​សាលា​ឯក​ជន​បើក​បរ​​ដោយ​ជន​ប្រមឹក​​ម្នាក់​​បុក​ពេញ​ទំហឹង​ បន្ទាប់​មក​​រថយន្ត​នោះ​​​ព្យា​យាម​បើក​រត់​​​បាន​ចម្ងាយ​ប្រមាណ​​១០០​ម៉ែត្រ​ ក៏​ជ្រុល​​ទៅ​បុក​បង្គោល​​ភ្លើង​​ និង​ជញ្ជាំង​​ថ្ម​ឃ្លាំង​​មួយ​កន្លែង​ក្រពឹត​​រួញ​មុខ​កៀប​ជាប់​ទៅ​មុខ​លែង​​រួច ។

​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​​បាន​កើត​ឡើង​កាលពី​វេលាម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១ មេសា ២០១២ ​នៅលើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ភូមិ​​ក្រាំង​ដូន​ទៃ ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ​។ ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់​ដាយ ប្រភេទ​ទេស​ចរណ៍ ពណ៌​ស បើក​បរ​ដោយ​បុរស​ស្រវឹង​ម្នាក់​ឈ្មោះ​នង គង្គា ​អាយុ​៤៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​​ព្រៃ​ព្រីង​ខាង​ឆ្វេង សង្កាត់​​ចោមចៅ ​ហើយ​ជន​នេះ​ត្រូវ​បាន​​ប៉ូលិស​ប៉ុស្តិ៍​​ចោមចៅ ​ចាប់​ខ្លួន​​បាន​ភ្លាមៗ​ផង​ដែរ ។ ​ចំណែក​​​ឯ​ជន​រងគ្រោះ​ដែល​ស្លាប់​​​ឈ្មោះ​យ៉ែម ​ចន្ទ្រា ​ភេទ​ស្រី អាយុ​៣១​ឆ្នាំ ​ត្រូវ​រថយន្ត​កិន​បែក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​ រីឯបុរសជា​​ប្តី​​ឈ្មោះ​ណុប សារ៉េត ​អាយុ​ជាង​៣០​ឆ្នាំ ​រង​របួស​បាក់​ជើង ហើយ​កូន​ប្រុស​ម្នាក់​ឈ្មោះ​​មិន សារ៉ាន់ ​អាយុ​១០​ឆ្នាំ ​និង​កូន​ស្រី​ម្នាក់​ទៀត​ឈ្មោះ​មិន សៅឌី អាយុ​​៨​ឆ្នាំ ​រង​របួស​ធ្ងន់​ធ្ងរ ​​ត្រូវ​​គេ​បញ្ជូន​​ទៅ​សង្គ្រោះ​បន្ទាន់​​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ និង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ដើម្បី​សង្គ្រោះ​​បន្ទាន់ ។

​តាម​ប្រភព​​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា ​​នៅ​មុន​ពេល​កើត​ហេតុ​រថយន្ត និង​ម៉ូតូ​បើក​បរ​បញ្ច្រាស​​ទិស​គ្នា​ដោយ​​រថយន្ត​អ្នក​បើក​បរ​ស្រវឹង​ជោក​បើក​វេរ​ពេញ​ផ្លូវ តែ​អត់​មាន​​​កូន​សិស្ស​​ជិះ​​នៅ​​លើ​នោះ​ទេ ​ធ្វើ​ដំណើរ​​ក្នុង​ទិស​​ដៅពី​ត្បូង​ទៅ​ជើង។ ឯ​ជន​រង​គ្រោះ​ទាំង​៤​នាក់​ជិះ​ម៉ូតូ​​ម៉ាក C100 កូរ៉េ​១​គ្រឿង​ ពណ៌​​ក្រហម ឌុបគ្នា​​ធ្វើ​ដំណើរ​​​ពី​ជើង​ទៅ​ត្បូង។ លុះ​មក​ដល់​​ត្រង់​ចំណុច​កើត​ហេតុ​​​រថយន្ត​ក៏​​ជ្រុល​ទៅ​​​បុក​ម៉ូតូ​រង​គ្រោះ​នៅ​ខាង​ឆ្វេង​​ដៃ​ពេញ​ទំហឹង​តែម្តង៕