ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាលា​ស្រុក​ពាមរក៍ ទៅ​ព្យា​បាល​នៅ​ផ្ទះ​គ្រូ​បុរាណ​លេបថ្នាំ​១​​គ្រាប់​ ១​០​​នាទី​ក្រោយ​ស្លា.ប់​

12 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរសម្នាក់​បាន​ស្លា.ប់​​នៅ​​ក្នុងផ្ទះ​គ្រូ​ឱសថ​បុរាណ បន្ទាប់​ពី​បុរស​នោះ​ឈឺ ទៅ​រក​គ្រូឱសថ​បុរាណ​ជួយ​ព្យាបាល​​ឱ្យ កាលពី​​វេលា​ម៉ោង៩ព្រឹក​ថ្ងៃទី​៣០ មីនា ។ ជន​រងគ្រោះ​ឈ្មោះ កែន សាវុទ្ធ​​ អាយុ​៥០ឆ្នាំ​ រស់នៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​​លឿង ស្រុក​ពាមរក៍ ជាមន្ត្រី​សាលា​ស្រុក​​នោះ មាន​ប្រពន្ធ​ឈ្មោះ​អ៊ុន សុភាព អាយុ​ ៤១ ឆ្នាំ ។ ចំណែកគ្រូឱសថបុរាណ​​ឈ្មោះ​ ង្វៀង​ យ៉ាំង​បៀង ភេទ​ប្រុស​ អាយុ​៦៩ឆ្នាំ ជា​គ្រូឱសថ​បុរាណ​​មាន​យី​ហោ​ វិហា​រ​នាគខៀវ ​នៅក្នុង​ភូមិ​ជាមួយគ្នា ។

ខេត្តព្រៃវែង ៖ បុរសម្នាក់​បាន​ស្លាប់​​នៅ​​ក្នុងផ្ទះ​គ្រូ​ឱសថ​បុរាណ បន្ទាប់​ពី​បុរស​នោះ​ឈឺ ទៅ​រក​គ្រូឱសថ​បុរាណ​ជួយ​ព្យាបាល​​ឱ្យ កាលពី​​វេលា​ម៉ោង៩ព្រឹក​ថ្ងៃទី​៣០ មីនា ។ ជន​រងគ្រោះ​ឈ្មោះ កែន សាវុទ្ធ​​ អាយុ​៥០ឆ្នាំ​ រស់នៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​​លឿង ស្រុក​ពាមរក៍ ជាមន្ត្រី​សាលា​ស្រុក​​នោះ មាន​ប្រពន្ធ​ឈ្មោះ​អ៊ុន សុភាព អាយុ​ ៤១ ឆ្នាំ ។ ចំណែកគ្រូឱសថបុរាណ​​ឈ្មោះ​ ង្វៀង​ យ៉ាំង​បៀង ភេទ​ប្រុស​ អាយុ​៦៩ឆ្នាំ ជា​គ្រូឱសថ​បុរាណ​​មាន​យី​ហោ​ វិហា​រ​នាគខៀវ ​នៅក្នុង​ភូមិ​ជាមួយគ្នា ។
តាម​ការ​រៀបរាប់​​របស់​ស្ត្រី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា ប្តី​គាត់​មាន​ជំងឺ​ស្ពឹក​រោយដៃជើង ​និង​ចុក​ថប់​ចុង​ដង្ហើម​ ក្រោយ​ពេល​ហូប​បាយ​ហើយ គាត់​បាន​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​​​ ហើយ​គ្រូពេទ្យ​ប្រាប់​ថា ​ប្តីគាត់​ឈឺ​ក្រពះ​ និង​រលាក​ពោះវៀន​ ។​ក្រោយ​មក​​បាន​រយៈ​ពេល​៤ថ្ងៃ គឺ​នៅ​ថ្ងៃទី​៣០ មីនា ​គាត់​​បាន​​ជូន​ប្តី​ទៅ​ព្យាបាល​នៅ​ផ្ទះ​គ្រូឱសថ​បុរាណ​​​ឈ្មោះ​ ង្វៀង យ៉ាំង​​បៀង ​ជាជនជាតិ​វៀត​ណាម ។ នៅវេលា​ម៉ោង​​៨និង​៤៥នាទីព្រឹក​គ្រូឱសថ​​បុរាណ​នោះបាន​ឱ្យ​ថ្នាំ​១គ្រាប់​រាង​សំបែ៉ត​​ ពណ៌​ផ្កាឈូក​​ទៅប្តីគាត់​លេប​ ។​ ក្រោយ​ពេល​លេប​បាន​រយៈ​ពេល​១៥​នាទី​ ប្តី​គាត់​បាន​ប្រាប់​ថា​  ឈឺបត់ជើង​​តូច ​ពេលនោះ​គាត់​បាន​​ជូន​ប្តី​ទៅ​បត់​ជើង​ ។ ក្រោយ​ពេល​បត់ជើង​​ហើយ ប្តីគាត់​បានស្ទុះ​​មក​ឱប​គាត់​រួច​ក៏​បញ្ឈរ​ភ្នែក​ប្រកាច់​ស្លាប់​​ភ្លាម​​នៅ​នឹងកន្លែង​តែ​ម្តង​ដោយ​​មិន​ដឹង​ពី​មូល​ហេតុ​អ្វី​​ឡើយ ។​

លោក​ ជិន សុផល មេ​ប៉ុស្តិ៍​ឃុំអ្នក​លឿង​ឱ្យ​ដឹងថា  ក្រោយ​ពេល​កើត​ហេតុ​​លោក​បាន​ឃាត់​ខ្លួន​គ្រូឱសថ​បុរាណ​នោះ​ ដើម្បី​​ធ្វើការ​សាក​សួរ​ និង​រាយការណ៍​ទៅ​ថ្នាក់​លើ​ភ្លាម ។ មួយ​សន្ទុះ​​ក្រោយ​មក​ ​គេ​ឃើញ​​លោក ប្រាក់​ ចាន់ថេត ប្រធាន​ការិយា​ល័យ​បច្ចេកទេស​ខេត្ត និ​ង​លោក​វេជ្ជ​បណ្ឌិត​ ទឹម កុសល ប្រធាន​​មន្ទីរពេទ្យ​បង្អែក​ខេត្ត​​​ ដឹក​នាំ​ដោយលោក​ សាយ​ ណូរា ព្រះរាជ​អាជ្ញារង​សាលាដំបូង​​ខេត្ត ចុះមក​ធ្វើ​កោសល្យ​វិច័យទៅលើ​សព​ជន​រង​គ្រោះ​ និង​ត្រួតពិនិត្យ​​ឱសថ​ដែល​ជន​រង​គ្រោះ​​បាន​លេប ។

លោក​បន្ត​ថា ក្រោយពី​ធ្វើកោសល្យ​វិច័យ​​រួច​សមត្ថកិច្ច​​បាន​ប្រគល់​សព​​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី​ ឯ​គ្រូ​ឱសថបុរាណ សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បីចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ​។
មិន​ទាន់មាន​​​ប្រភពណាមួយ​អះអាងថា ការ​ស្លាប់​នោះដោយ​សារលេប​ថ្នាំ​មួយ​គ្រាប់​នោះ ឬ​បែបណា​ទេ​ ប៉ុន្តែ​តាមការអះអាង​របស់​មន្ត្រី​ប៉ូលិស​ថាគ្រូពេទ្យ​បាននិយាយថា ថ្នាំដែលលេប​នោះ​មិន​មែន​ជា​ថ្នាំ​​បុរាណទេ តែ​ជា​ប្រភេទ​ថ្នាំ​វីតាមីន ៕