ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្លន់​យ៉ាង​សាហា.វ​រឹត.ក​សម្លា.ប់​ថៅ​កែ​ស្រី​លក់​ទឹក​វេលា​ទៀប​ភ្លឺ

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ថៅ​កែ​ស្រី​​​មាន​មុខ​របរ​លក់​ទឹក​​ម្នាក់​​​​ត្រូវ​​បាន​ក្រុម​ចោរ​​​​រឹត​ក​សម្លា.ប់​​ក្នុង​អំពើ​ប្លន់​​​​នៅ​ក្នុង​លំនៅ​ឋាន​ ដែល​​​គ្មាន​នរ​ណា​​​បាន​ដឹង​ក្រៅ​ពី​​កូន​តូច​ៗ​២នាក់​​ បាន​ត្រឹម​តែ​ស្រែក​យំ​​​ពេល​ឃើញ​ម្តាយ​​ត្រូវ​​ចោ​រ​វាយ​​​ធ្វើ​បាប​ដើម្បី​​​ឈ្លិច​រក​លុយ​​​កាក់​​ និង​​​វត្ថុ​មាន​​តម្លៃ​ ខណៈ​ប្តី​​មិន​​នៅផ្ទះ​​ជា​មួយ​ ។

ខេត្ត​កំពង់​ចាម ៖ ថៅ​កែ​ស្រី​​​មាន​មុខ​របរ​លក់​ទឹក​​ម្នាក់​​​​ត្រូវ​​បាន​ក្រុម​ចោរ​​​​រឹត​ក​សម្លាប់​​ក្នុង​អំពើ​ប្លន់​​​​នៅ​ក្នុង​លំនៅ​ឋាន​ ដែល​​​គ្មាន​នរ​ណា​​​បាន​ដឹង​ក្រៅ​ពី​​កូន​តូច​ៗ​២នាក់​​ បាន​ត្រឹម​តែ​ស្រែក​យំ​​​ពេល​ឃើញ​ម្តាយ​​ត្រូវ​​ចោ​រ​វាយ​​​ធ្វើ​បាប​ដើម្បី​​​ឈ្លិច​រក​លុយ​​​កាក់​​ និង​​​វត្ថុ​មាន​​តម្លៃ​ ខណៈ​ប្តី​​មិន​​នៅផ្ទះ​​ជា​មួយ​ ។

អំពើ​​ប្លន់​ដ៏​​សាហាវ​​នេះ បាន​កើត​ឡើង​​កាល​​ពីវេលា​​ទៀបភ្លឺ​​​ថ្ងៃទី​១ មេសា ​។ ចំណែក​​​សព​​ស្ត្រី​រង​គ្រោះ​​ត្រូវ​ក្រុម​ចោរ​​​​ យក​ទៅ​​​​​​ញាត់​ចូ​ល​នៅ​ក្នុង​​រោង​ម៉ាស៊ីន​​​បូម​ទឹក​​​​ ដែល​​ស្ថិត​នៅ​​​ខាង​ក្រោយ​​​ផ្ទះ ។ ​តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា រហូត​​​ដល់​ម៉ោង​​​​៨ព្រឹក​​​ថ្ងៃ​ដដែល​ ទើប​មាន​ការ​​ភ្ញាក់​ផ្អើល​ពី​ករ​ណី​ប្លន់​​សម្លាប់​​យ៉ាង​​ឃោរ​ឃៅ​ព្រៃ​ផ្សៃនេះ ។

​តាម​ប្រភព​ព័ត៌​មាន​​​ជុំ​វិញ​អំពើ​ប្លន់​​​នេះ​បាន​​ឱ្យ​ដឹង​ថា ​ថៅ​កែ​ស្រី​អ្នក​លក់​ទឹក​រង​គ្រោះ​​ឈ្មោះ សុខ ម៉េង ​អាយុ​​៤២​ឆ្នាំ ​និង​ត្រូ​វ​ជា​ប្អូន​​ស្រី​បង្កើត​របស់​ប្រធាន​​មន្ទីរ​​​សាធារណការ​ខេត្ត​ ត្រូវ​​បាន​​​ចោរ​​មួយ​​ក្រុម​​មាន​គ្នា​​មិន​តិច​​ជាង​​២នាក់​​​នោះ​ទេ បាន​ធ្វើ​សកម្ម​ភាព​ប្លន់​​ ព្រម​ទាំង​​​បាន​យក​គ្រឿង​​អលង្ការ​អស់​ជាង​​៧តម្លឹង​ ​​មាន​ប្រាក់​មួយ​ចំនួន​​ធំ​ និង​​ម៉ូ​តូ​​​សេ​១២៥ ស៊េ​រី​ឆ្នាំ​២០០៨​​ មួយ​គ្រឿង​ ។ ហេតុ​ការ​ណ៍​​​នៃ​អំពើ​ប្លន់​នេះ​បាន​កើត​​​ឡើង​កាល​​ពី​វេលា​ម៉ោង​​​ប្រហែល​​ចន្លោះ៣ទៅ​៤ទៀប​ភ្លឺ​ ក្នុង​ភូមិ​​​ត្រើង​ ឃុំមៀន ស្រុក​ព្រៃ​ឈរ​ ។ ចំណែក​កូន​​តូចៗ​​​២នាក់​​​​​អា​យុ​ថ្លៃ​ មិន​ត្រូវ​​ចោរ​វាយ​សម្លាប់​​​នោះទេ ។​

​លោក​​យឹម សុខុន ​នាយ​ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​មៀន ប្រាប់​ឱ្យ​ដឹង​​ថា លំនៅ​​ឋាន​អ្នក​រង​គ្រោះ​​​កំពុង​សាង​សង់​​ពី​ថ្ម​បេ​តុង​​​ខាង​មុខ​​ ហើយ​ម្ចាស់​​​​រស់​នៅ​ក្នុង​ផ្ទះ​ចាស់​​​ពី​ក្រោយ​​​ ។ ​នៅ​វេលា​ម៉ោង​​​​៨​និង​​៣០នាទី​ព្រឹក​​ថ្ងៃទី​​១ មេសា ​ជាង​​សំណង់​​ឈ្មោះ​ហាន ​ចំរើន ​ភេទ​ប្រុស​​ បាន​​ដើរ​មក​ខាង​ក្រោយ​ផ្ទះ​​​ចាស់​​ដើម្បី​បញ្ឆេះ​ម៉ា​ស៊ីន​បូម​ទឹក​​​​ ស្រាប់​តែ​​ពេល​បើក​ទ្វារ​​​ដែក​​ចូល​​រោង​​ម៉ាស៊ីន​​ក៏​ប្រ​ទះឃើញ​​សព​ស្ត្រី​ម្ចាស់​​ផ្ទះ​​នៅ​ក្នុង​​​រោង​ម៉ា​ស៊ីន​​បូម​ទឹក​​​ ដោយ​មាន​​​ខ្សែ​​​ចង​ដៃ​ និង​​មានការ​​រឹត​​​កស្លាប់​ក្នុង​សម្លៀក​បំពាក់​​​​រាត្រី​​ ទើប​មាន​ការ​ភ្ញាក់​ផ្អើល​ឆោ​​​ឡោ​​ឡើង​​តែ​ម្តង ។ លោក​នាយ​​ប៉ុស្តិ៍​​រដ្ឋ​បាល​ឃុំ​មៀន​​បាន​​ប្រាប់​បន្ត​​ថា ​​ពេល​ដែល​ប្រទះ​ឃើញ​​សព​​ដូច្នេះ​​ ក៏​ត្រូវ​​​បាន​ជាង​​សំណង់​​​ដែល​​មក​​ស៊ីឈ្នួល​​ធ្វើ​ផ្ទះ​​​ថ្មី​​​ឱ្យ​ថៅ​កែ​លក់​ទឹក​​​នេះ​​ប្រញាប់​​រាយ​ការ​ណ៍​​ប្រាប់​ទៅ​​​សមត្ថ​កិច្ច​​ដែល​នៅ​ជិត​នោះ​​​​ នឹង​បាន​​រាយ​ការណ៍​បន្ត​ទៅ​លោក​វរ​​សេនីយ៍​​​ត្រី​​ នួន​ សា​ម៉ន អធិ​ការ​​​នគរ​បាល​​​ស្រុក​ព្រៃ​ឈរ​ ឱ្យ​​​បាន​ដឹង​ដោយ​​បាន​​ដឹក​នាំ​កម្លាំង​​ជំនាញ​​យុតិ្ត​ធម៌​ស្រុក​សហការ​ជា​មួយ​​នគ​រ​បាល​​​បច្ចេក​ទេស​ខេត្ត​​ចុះ​មក​ពិ​និត្យ​សព ។ ​​ពេល​ដែ​ល​សមត្ថ​កិច្ច​​លើក​សព​ម្ចាស់​ផ្ទះ​​មក​​ពិ​និត្យ​​ឃើញ​មាន​ស្លាក​​ស្នាម​​បែក​ចិញ្ចើម​​រយះ​ហូរ​ឈាម​ ឯ​ដៃ​ទាំង​ពីរ​​ចង​​ដោយ​ខ្សែ​ភ្លើង​​​រឹត​​យ៉ាង​តឹង​ និង​ចង​​ក​ដោយ​​ប្រើ​ខ្សែ​​ហាល​ខោ​អាវ​​ ។ នៅ​​លើ​ភ្លៅ​ខាង​ឆ្វេង​​ក៏​មានជាប់​​ស្នាម​ដាន​​ស្បែក​ជើង​​​ឃ្លុប​​ក្រឡៅ​ដែរ​ ។

លោក​ មិន​ សេង​ហុង​ ​អាយុ​​​​៤៥ឆ្នាំ​ ត្រូវ​ជា​​​​ស្វា​មី​​​នៃសព​​ប្រាប់​​ឱ្យ​ដឹង​​ថា ​រូប​​លោក​​បាន​ចេញ​ទៅ​​ធ្វើ​ផ្លូវ​​ថ្នល់​នៅ​ភូមិ​​​​សើយ​ ឃុំ​ប៉ើស​ ស្រុក​​ក្រូច​ឆ្មា ​អស់​រយៈ​ពេល​​​​ជិត​​​១ខែ​មក​ហើយ​ ​ស្រាប់​តែ​​នៅ​ព្រឹក​ថ្ងៃទី​​១ មេ​សា ស្រប​ពេល​​ដែល​កំពុង​​​ធ្វើ​ការ​​​ត្រូវ​បាន​​​អ្នក​ភូមិ​​​ផង​របង​​ជា​មួយ​​​ទូរ​ស័ព្ទ​​​មក​ប្រាប់​ថា «ប្រពន្ធ​របស់​លោកត្រូវ​​​ចោ​រ​ប្លន់​​​សម្លាប់​​​យ៉ាង​​​ព្រៃ​​​ផ្សៃ​​​ប្លន់​​​យក​ទ្រព្យ​​សម្បត្តិ​​​រលីង​ពី​ក្នុង​ផ្ទះ​» ។ ពេល​ដែល​ទទួល​​បាន​​ដំណឹង​​​​នេះ​ភ្លាម​រូប​​លោក​​ក៏​ប្រញាប់​​ចេញ​​ដំណើរ​​​មក​​កាន់​​​​លំនៅ​ឋាន​ភ្លាម​ៗ​ដែរ ។ ​

​តាម​​ប្រភពព័ត៌​មាន​​​ពី​លោក​​​ សេង​ហុង ជា​​ប្តី​​បាន​និយាយ​ថា ​មុន​ពេល​​មាន​ការ​​​​​ឆោ​​ឡោ​ពី​មរណ​ភាព​​ភរិ​យា​របស់​លោក​​​នោះ​ ស្ត្រីចំណាស់​ម្នាក់​ដែល​បាន​យក​លុយ​​​​មក​បង់​​​ថ្លៃ​ទឹក​នៅ​ព្រឹក​​ថ្ងៃទី​​១ មេ​សា ពេល​ដែល​ចូល​​​មក​ដល់​​​បរិ​វេណ​ផ្តះ​​​ដែល​មាន​ដី​ទំហំ​​២១ម៉ែត្រ​គុណ​​​៦៤ម៉ែត្រ​​​បាន​​ឮសូ​រសំឡេង​ក្មេ​ង​ស្រែក​​​យំ​នៅ​ក្នុង​មុង​​លើ​ផ្ទះ​​​​ចាស់ គឺជា​កូន​​​​របស់​លោក​​​ ក្នុង​​​នោះ​មាន​កូន​​ប្រុស​បង​អាយុ​៥​ឆ្នាំ និង​កូន​ស្រី​​ប្អូន​អា​យុ​២​ឆ្នាំ​​ ក៏​បាន​​ដឹក​ដៃ​​ពួក​គេ​​យក​​ទៅ​ផ្ទះ​​អ្នក​ភូមិ​​នៅ​ក្បែរ​​គ្នា​​ព្រោះ​មិន​ឃើញ​ម្តាយ​ ។ ​ចំពោះ​​ទ្រព្យ​សម្បត្តិ​​ដែល​បាត់​បង់​​​​មាន​គ្រឿង​​​​បា្ល​ទីន ខ្សែ​ក ខ្សែ​ដៃ​​របស់​ប្រពន្ធ​ និង​កូន​​ សរុប​ជាង​​៧តម្លឹង​​​ និង​​លុយ​​មួយ​ចំនួន​ធំ​​ត្រូវ​ចោ​រ​​រើ​កកាយ​យ​ក​អស់​ ។ ​

លោក​វរ​សេនីយ៍​ត្រី ​ណោ ​ឌីណា ​អនុ​ប្រធាន​​​នគរ​បាល​​ការ​ិ​យា​​ល័យ​​​បច្ចេក​ទេស​ខេត្ត​ ប្រាប់​ថា ​តាម​ការ​​ពិ​និត្យ​​ចោរ​ប្លន់​​បាន​​ឡើង​​ទៅ​​លើ​ផ្ទះ​​​ចាប់​​​ស្ត្រី​ម្ចាស់​ផ្ទះ​វាយ​​សួរ​រក​លុយ និង​​​គ្រឿង​អលង្ការ​ ព្រោះ​ក្នុង​ផ្ទះ​ត្រូវបាន​រើ​កកាយ​​ ព្រម​ទាំង​​​​បណ្តើរ​​​ទៅ​រោ​ងម៉ា​ស៊ីន​​​បូម​ទឹក​ ទំនង​ជា​ស្រ្តី​រង​គ្រោះ​ទ្រាំ​នឹង​​ការ​​ធ្វើ​បាប​​មិន​បា​ន​ក៏​នាំ​ចោ​រ​ទៅ​​​​​​យក​លុយ​ និង​​គ្រឿង​អលង្ការ​​​​​ដែលលាក់​ក្នុង​នោះ រួច​​​ចោរ​​ក៏​សម្លាប់​​​បំ​បិទ​​​មាត់​តែ​ម្តង​​ ។ ទោះ​​​បី​ជា​បែប​ណា​​មិន​ទាន់​មាន​ជន​សង្ស័យ​​​ណា​ម្នាក់​​ត្រូវ​បាន​​​ចាប់​​ខ្លួន​នៅឡើយ​​​​​ទេ​ ​ក្នុង​​ហេតុ​ការ​ណ៍​​ខាង​លើ​នេះ ​ ៕