ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​​លក់​​សាំង​មើល​ស្រាល​សាំង​ប្រហែស​​ភ្លើង​​ឆេះ​ម៉ូតូ​​អស់​មួយ​គ្រឿង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​​ឌ្រីម​​សេ១០០ ​ស៊េរី​២០០២ និង​សម្ភារ​ផ្សេង​​ៗ​មួយ​​​ចំនួន​ទៀត​ត្រូវបាន​ភ្លើង​ឆាបឆេះ​​ខ្ទេច ​បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​មនុស្ស​ម្នា​រត់​​ចែក​ផ្លូវ​គ្នា និង​ជួយ​​អន្តរា​គមន៍​ពន្លត់​ទាន់​ពេល​វេលា​មិន​ឱ្យ​ឆេះ​​រាល​ដាល ។ ​ហេតុ​ការណ៍​​នេះ​​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​​ថ្ងៃទី​៣១ មីនា ២០១២ ​នៅ​ចំណុច​កែង​ផ្លូវ​លេខ​១៣ និង​លេខ​១០៨ ​ស្ថិត​ក្នុង​ភូម​ិ៥ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ ។

​យោង​តាម​សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​​បាន​និយាយថា ​​មុន​ពេល​កើតហេតុ​មាន​​បុរស​ម្នាក់​ឈ្មោះ​សាំង ស៊ុន​ហេង ​ភេទ​​ប្រុស អាយុ​២២​​ឆ្នាំ ​​ជា​អ្នក​​លក់​សាំង​​ដប ស្នាក់​នៅ​ផ្ទះ​លេខ​៥៥អឺ០ ​ផ្លូវលេខ​១៣៤ ​​សង្កាត់​មនោរម្យ ​ខណ្ឌ​ដូនពេញ ​បាន​យក​ប៊ីដុងសាំង​ចំនួន​៣០​លីត្រ ​មក​បូម​ដាក់​ដប​​ដើម្បី​​លក់ ។ ខណៈ​កំពុង​បូម​សាំង​ដាក់​ដប​នោះ បុរស​នេះ​បាន​យក​ដែក​កេះ​​អុជបារី​ជក់ ស្រាប់តែ​​​ភ្លើង​​ឆាប​ឆេះប៊ី​ដុង​សាំង​ ហើយ​ឆេះ​រាល​ដាល​​ដល់​ម៉ូតូ​មួយ​គ្រឿង និង​ធុង​សម្រាប់​ក្លាស្សេ​ទឹក​សុទ្ធ ​ព្រម​ទាំង​​សម្ភារ​មួយ​ចំនួន​ទៀត ។

​​ភ្លាមៗ​នោះ​ឃើញ​មាន​កម្លាំង​​នគរបាល​ប៉ុស្តិ៍​​រដ្ឋបាល​​វត្ត​ភ្នំមក​ដល់ និង​យក​​​បំពង់​ពន្លត់​​អគ្គិ​ភ័យ​​មក​បាញ់ ហើយ​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ជះ​ទឹក​​ជួយ​ពន្លត់​​បន្ថែម​​ទៀត​ធ្វើ​ឱ្យ​​ភ្លើង​រលត់​​មិន​ឆេះ​រាល​ដាល តែ​សំណាង​ល្អពុំ​មាន​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់​​នោះឡើយ៕