ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នីស្សាន់ស្ទូច​ដឹកសំបកធុង​ពន្លះហ៊្វុយហ្សូដឹកគ្រឿងចក្រលាន់ដូចរន្ទះ

12 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ រថយន្តស្ទូច​ដឹក​សំបក​ធុង​សាំង​មួយគ្រឿងបានជ្រុលទៅបុកជាមួយ​រថយន្ត​ដឹក​គ្រឿង​​ចក្រ ​បណ្តាល​ឱ្យ​ខ្ទេច​មុខនិង​របើក​​ដំបូល​ខ្លួនឯង តែ​សំណាងល្អ អ្នក​បើក​បរ​មិន​មានរង​របួស​​។ គ្រោះថ្នាក់​​នេះ​កើត​ឡើង​នៅ​ផ្លូវ​ជាតិ​លេខ៥ ​លើ​ស្ពានខាងមុខ​សាខា​ពន្ធ​ដា​រ​ខេត្ត​​​ ស្ថិត​ក្នុង​ភូមិ​មាន់​ចែ​ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ កាល​​ពី​វេលា

ខេត្តពោធិ៍សាត់ ៖ រថយន្តស្ទូច​ដឹក​សំបក​ធុង​សាំង​មួយគ្រឿងបានជ្រុលទៅបុកជាមួយ​រថយន្ត​ដឹក​គ្រឿង​​ចក្រ ​បណ្តាល​ឱ្យ​ខ្ទេច​មុខនិង​របើក​​ដំបូល​ខ្លួនឯង តែ​សំណាងល្អ អ្នក​បើក​បរ​មិន​មានរង​របួស​​។ គ្រោះថ្នាក់​​នេះ​កើត​ឡើង​នៅ​ផ្លូវ​ជាតិ​លេខ៥ ​លើ​ស្ពានខាងមុខ​សាខា​ពន្ធ​ដា​រ​ខេត្ត​​​ ស្ថិត​ក្នុង​ភូមិ​មាន់​ចែ​ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ កាល​​ពី​វេលា​ម៉ោង​​១២​​និង​៣០នាទី​រំលង​អធ្រាត្រឈានចូល​ថ្ងៃទី​២៩ មីនា ។

ប៉ូលិស​​ក្រុង​ពោធិ៍សាត់​ឱ្យ​ដឹងថា ​រថយន្ត​​ទាំងពីរគ្រឿងនេះ ១គ្រឿង​ម៉ាក​នីស្សាន់​ពណ៌ស មានដងសន្ទូចដឹកសំបក​ធុង​សាំង​ បើក​បរដោយ​ឈ្មោះ​ អ៊ុំ ជឿន ​ភេទប្រុស អាយុ​២៧ឆ្នាំ​ រស់នៅ​ក្នុងភូមិអូរ ឃុំពន្លៃ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំ​ង​និងមួយគ្រឿងទៀត​​ម៉ាកហ្វ៊ុយយហ្សូ ពណ៌​ស​ ដឹកគ្រឿងចក្រចូកដី​​ចំនួន២គ្រឿង ​បើកបរ​ដោយ​ឈ្មោះ ​ខេង ខៃ ភេទប្រុស អាយុ​២៧ឆ្នាំ​ដែរ​ រស់នៅ​ភូមិ​ស្វាយមាស ឃុំសំពងជ័យ ស្រុក​ជើង​ព្រៃ​ ខេត្តកំពង់ចាម​ ។ នៅយប់នោះ អ្នក​បើក​រថយន្ត​នីស្សាន់​​ដឹក​សំបក​ធុង​សាំង ដែល​សង្ស័យ​ស្រវឹង​ស្រា​ ​ធ្វើ​ដំណើរ​មក​ពីទិសខាង​កើត​​លុះទៅដល់​លើស្ពាន​ក៏រេចង្កូតឆ្លង​គំនូស​ផ្លូវ​ទៅបុក​រះ​ជញ្ជាំង​រថយន្ត​​ហ្វុ៊យហ្សូ​ដឹក​គ្រឿង​​ចក្រ​ ដែល​កំពុង​​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​រថយន្ត​​នីស្សាន់​​ខ្ទេចមុខ របើក​ដំបូល​មើល​ទៅ​គួរ​ឱ្យ​រន្ធត់​​ ប៉ុន្តែ​​មិនមាន​អ្នក​រង​របួសទេ ។​

ចំណែកអ្នក​បើក​រថយន្ត​​នីស្សាន់​ដឹក​សំបក​ធុង​សាំង​​និយាយថា ​នៅ​យប់​នោះ​ខ្លួន​ងងុយ​ដេក ហើយ​ចាំង​ភ្លើង​​ហ្វារថយន្ត​​មើល​មិន​ឃើញ​ ទើប​បង្ក​ឱ្យ​​មាន​គ្រោះថ្នាក់​​បែបនេះ​​ ។​ ប៉ុន្តែប៉ូលិស​​ក្រុង​ពោធិ៍សាត់​​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​និយាយថា អ្នក​បើក​រថយន្តរូបនោះ​​ ពេល​ចុះ​ពីលើ​រថយន្ត​​​មកគឺធុំក្លិនស្រា​ ដែល​អាច​សន្និដ្នានបានថា ស្រវឹងស្រា ។​
​រថយន្ត​​ទាំងពីរ​គ្រឿង​​ត្រូវបាន​យកទៅរក្សា​ទុក​​នៅ​អធិការដ្ឋាន​​ក្រុង​ពោធិ៍សាត់ ​រង់ចាំ​​ក្រុម​ហ៊ុន​​ធានារ៉ាប់រង​​ចូលមកដោះស្រាយ​​តាមនីតិវិធី​​ច្បាប់​​ ៕