ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូឡា​​ងោក​មួយ​ផាំង​​បើក​ភ្នែក​ឡើង​ចាំង​ភ្លើង​ហ្វា​រថយន្ត​បុករបាំង​ចែក​ផ្លូវ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អ្នក​បើក​បរ​រថយន្ដ​​កូរ៉ូឡា​ងោក​មួយ​ផាំង​បើកភ្នែក​វិញ​ចាំង​ភ្លើង​ហ្វា​រថយន្ដ​ធ្វើ​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​​ព្រួញ​ចែកផ្លូវ​ខូចខាត​អស់​៥​កង់ កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៩ មីនា តាម​បណ្ដោយ​​វិ​ថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ដ​កូ​រ៉ូ​ឡា ពណ៌​ស បើក​តាម​វិថី​ព្រះ​មុនី​វង្ស ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​ខាងលើ​​ជ្រុល​ទៅ​បុក​ក្បាល​ព្រួញ​​ចែក​ផ្លូវ​បណ្ដាល​ឱ្យ​ខូចខាត​អស់​៥​កង់។ បើ​តាម​សម្ដី​អ្នក​បើក​បរ​​រថយន្ដ​ឱ្យ​ដឹង​ថា គាត់​បើក​រថយន្ដ​​ពី​ខេត្ដសៀមរាប​មក​អត់ងងុយដេកទេ លុះមក​ដល់​ចំណុច​កើតហេតុងោក​មួយ​ផាំង​បើក​ភ្នែក​ឡើង​ចាំង​នឹង​ភ្លើង​ហ្វា​រថយន្ដ​មើល​អ្វី​មិន​ឃើញ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​ព្រួញ​​ចែកផ្លូវ បណ្ដាល​ឱ្យ​រលំ​ខូចខាតតែ​ម្ដង។ ចំណែក​រថយន្ដ​បែក​កង់​មុខ​ខាងឆ្វេង និង​ផ្ទុះ​ពោង​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ​រថយន្ដ​បង្ក​ត្រូវ​សមត្ថ​កិច្ច​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​សាលា​រាជ​ធានី​ភ្នំពេញ ដើម្បី​សងការខូចខាត ៕