ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេប​ថ្នាំ​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​ទាម​ទារ​ចិត្ត​ស្មោះ​ពី​សង្សារ ដោយ​សារ​ចេះ​តែ​លួចមាន​ថ្មី

12 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​​​​​ ៖​ ដើម្បី​​ទាមទារ​​ការ​បញ្ជាក់​ចិត្ត​​​ស្មោះ​​ពីសង្សារ​​​ដែល​តែង​តែ​​​ធ្វើ​​ឱ្យ​​នា​ង​​​ខកចិត្ត​​​ និង​ប្រេះ​​​ឆា​​បេះ​​ដូង​​​​ម្តងហើយ​​ម្តង​ទៀត ​​​នារី​​ម្នាក់​​បាន​លេប​ថ្នាំ​​​យ៉ា​ស៊ី​​ប៉ា​​ម​​​​​​អស់​​​៧០​គ្រាប់​​ ដើម្បី​ធ្វើ​អត្ត​ឃាត​​​​​​ តែ​​​ត្រូវ​​​​​បុរសជា​សង្សារ​​​​​ជួ​​​យ សង្គ្រោះ​​​ទាន់​ពេល​​​​​​​​ ហើយ​​​យក​​ចិញ្ចៀន​​​ទៅ​បំពាក់​​​ឱ្យ​​នាង​​​នៅក្នុង​​​មន្ទីរពេទ្យ​​​ទៀតផង​​​ ដើម្បី​​រំលត់​​​ការ​មន្ទិល​​​សង្ស័យ​​​​របស់​នាង​​​ ។ ហេតុការណ៍​​​នេះ​ បាន​​កើត​ឡើង​កាល​ពី​​វេលា​​ម៉ោង​​​១១ព្រឹក​​​​​ ថ្ងៃទី​​​២៨ មីនា​ នៅ​ផ្ទះ​ជួល​​​មួយ​​ក្នុង​សង្កាត់​​​ទួល​ទំពូង​​ ខណ្ឌ​ចំការ​

រាជ​ធានី​​ភ្នំពេញ​​​​​ ៖​ ដើម្បី​​ទាមទារ​​ការ​បញ្ជាក់​ចិត្ត​​​ស្មោះ​​ពីសង្សារ​​​ដែល​តែង​តែ​​​ធ្វើ​​ឱ្យ​​នា​ង​​​ខកចិត្ត​​​ និង​ប្រេះ​​​ឆា​​បេះ​​ដូង​​​​ម្តងហើយ​​ម្តង​ទៀត ​​​នារី​​ម្នាក់​​បាន​លេប​ថ្នាំ​​​យ៉ា​ស៊ី​​ប៉ា​​ម​​​​​​អស់​​​៧០​គ្រាប់​​ ដើម្បី​ធ្វើ​អត្ត​ឃាត​​​​​​ តែ​​​ត្រូវ​​​​​បុរសជា​សង្សារ​​​​​ជួ​​​យ សង្គ្រោះ​​​ទាន់​ពេល​​​​​​​​ ហើយ​​​យក​​ចិញ្ចៀន​​​ទៅ​បំពាក់​​​ឱ្យ​​នាង​​​នៅក្នុង​​​មន្ទីរពេទ្យ​​​ទៀតផង​​​ ដើម្បី​​រំលត់​​​ការ​មន្ទិល​​​សង្ស័យ​​​​របស់​នាង​​​ ។ ហេតុការណ៍​​​នេះ​ បាន​​កើត​ឡើង​កាល​ពី​​វេលា​​ម៉ោង​​​១១ព្រឹក​​​​​ ថ្ងៃទី​​​២៨ មីនា​ នៅ​ផ្ទះ​ជួល​​​មួយ​​ក្នុង​សង្កាត់​​​ទួល​ទំពូង​​ ខណ្ឌ​ចំការ​មន។

នារី​​ដែល​ព្យាយាម​​​ធ្វើ​អត្ត​ឃាត​​ ដើម្បី​​​ទាម​ទារ​​​​​​ភក្តី​ភាព​​​​​​​ពី​​​ប្រុស​​កំពូល​ស្នេហ៍​​​នេះ​ឈ្មោះ ជិន​ សុខដាវី​ អាយុ​​២៧​​ឆ្នាំ​ កំពុង​​​រៀន​កាត់​ដេរ​ខោអាវ​​ម៉ូដ ស្នាក់​នៅ​​​ក្នុង​​ផ្ទះ​ជួល​​ខាងលើ​ និង​​មាន​ស្រុក​កំណើត​​​នៅខេត្ត​កំពង់​ចាម​​ ។ នាង​​បាន​បង្ហើប​​ទាំង​លាក់​លៀម​​​​ថា នាង​​​ជានិស្សិ​ត​​ពេទ្យ​​ឆ្នាំ​ទី​​២​ រៀន​នៅ​​ខេត្ត​កំពង់​ចាម ​តែបាន​ឈប់​រៀន​​​ហើយ មក​​ធ្វើការ​​រោង​​ចក្រ​នៅ​ភ្នំពេញ​​​ លុះ​​​​បច្ចុប្បន្ន​​​នា​ង​​បាន​ឈប់​​ធ្វើ​ការ​​​តាម​រោង​ចក្រ​​​ មក​រៀន​​​កាត់ដេរ​​ខោអាវ​​​ម៉ូដ​​​វិញម្តង ។

ទាក់​ទិន​​នឹ​​ង​មូល​ហេតុ​​​នៃការ​លេប​ថ្នាំ​​​នេះ នាងបាន​​បង្ហើប​​​ថា នាង​​​មាន​សង្សារ​​ជាអ្នក​រត់​​​តាក់ស៊ី​​ភ្នំពេញ​​​-​​កំពង់​​ស្ពឺ​ និងមាន​​​ស្រុក​កំណើត​​​នៅ​ខេត្ត​​​កំពង់​ស្ពឺ​ ដោយ​ស្គាល់​​​គ្នា​​រយៈ​ពេល​ជាង​១ឆ្នាំ​ហើយ​ ​​ប៉ុន្តែ​​​សង្សារ​របស់​នាង​​ចេះ​តែ​​​មាន​ស្រី​ថ្មី​​​ជាញឹក​ញាប់ ។​​​​​ លើស​ពីនេះ​​​ទៀត ​ឪពុក​ម្តាយ​​​សង្សារ​​​​របស់​នាង​​​​​​​​ក៏​​មិន​ពេញចិត្ត​​​នឹង​នាង​​ ហើយ​ព្យាយាម​​​បំបែក​​​ពួក​នាង​រហូត​ ទើប​​ធ្វើ​ឱ្យ​នាង​​​ពិបាក​​ចិត្ត​​​ខ្លាំង​ពេកក៏​​​​​ដាច់​ចិត្ត​​​យក​ថ្នាំ​​​យ៉ា​​ស៊ី​​ប៉ាម​​ មួយ​កំប៉ុង​​​ចំនួន​​៧០គ្រាប់​​លេបក្នុង​បំណង​​​ធ្វើ​​អត្ត​​ឃាត​​​​​ ។ ក្រោយ​ពី​​​​លេប​​បាន​​​​​​មួយ​​សន្ទុះ​​​ សង្សារ​​នាង​​​​​​មករក​​​​​​ ទើប​​នាងប្រាប់​ថា​​​លេប​ថ្នាំ ។ ក្រោយ​​ពេលសង្សារ​​ដឹងថា​​​​នាង​លេប​ថ្នាំ​​​​​ ក៏​​​ដឹក​នាងយក​​​ទៅ​សង្គ្រោះ​​​នៅមន្ទីរពេទ្យ​​​ព្រះ​កុ​​សុមៈ​​ទាំង​​​​​សន្លប់​ស្តូក​ស្ទឹង​ ។ ពេល​ទៅ​​​ដល់​មន្ទី​រពេទ្យ​​​គ្រូ​ពេទ្យ​​​បានលាង​​​ក្រពះ​ដើម្បី​​​បន្សាប​​ជាតិ​ថ្នាំ​​​នៅក្នុង​ខ្លួន​​ ធ្វើ​ឱ្យ​នាង​​​បាន​​​ធូរស្រាល​​​ឡើង​វិញ ។ បន្ទាប់​​ពី​​បាន​ធូរស្រាល​​​ហើយ​នាង​​​បាន​ឱ្យ​​​ដឹង​ថា គ្រួសារ​​​របស់​នាង​​​មាន​ជីវភាព​សមរម្យ​​​ មិន​មាន​​​កា​រខ្វះ​ខាត​​​អ្វី​ទេ ប៉ុន្តែ​​​​នាង​ចេះ​តែ​​​ពិបាក​​ចិត្ត​​​ ហើយកន្លង​មក​​​នាង​​បានព្យាយាម​​​សម្លាប់​ខ្លួន​​​​ជាច្រើន​​លើក​​ច្រើន​សា​​មក​ហើយ​​ ប៉ុន្តែ​​​មិន​ស្លាប់​​ មិន​តែប៉ុណ្ណោះ​​​​ កាលពី​​​នាង​​​នៅ​តូច​​​ឧស្សាហ៍​​​​ធ្លាក់​​​ពី​លើ​​​កាំជណ្តើរ​​​ជាញឹក​ញាប់​ដែរ ។ នៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​​​នៃ​មន្ទីរពេទ្យ​​​ បន្ទាប់​ពី​​​នាង​ត្រូវ​​​បាន​សង្គ្រោះ​​ធូរ​​ស្រាល​​​​​​​​បន្តិច​​ បុរស​​ជាសង្សារ​​នោះបាន​​យក​​​ចិញ្ចៀន​​​​បញ្ចាំ​ចិត្ត​​​ទៅ​បំពាក់​​​ឱ្យ​​នាង​​​ ដើម្បី​​​បញ្ជាក់​ចិត្ត​ស្មោះ​​​ដែល​រូបគេ​​​មាន​​ចំពោះ​នាង​ ។ មុន​​នឹង​បំពាក់​ចិញ្ចៀន​​​បុរសនេះ​​បាន​​និយាយ​ខ្សឹបៗ​ថា «បង​​​មាន​ចិត្ត​ស្មោះ​​ចំពោះ​​អូន​តែម្នាក់​​» ប៉ុន្តែ​​​ពេល​ដែល​​​ឃើញ​​មាន​​​អ្នក​​​​​សារព័ត៌​មាន​​​​​​​​​​​​​​ចាំផ្តិត​​​យក​រូបភាព​​​នោះ ​ធ្វើ​​ឱ្យ​បុរស​​​ជា សង្សារ​​​​​អៀនក៏​​​ដក​​​ចិញ្ចៀន​​​ពី​​ចង្អុល​​ដៃ​​របស់នាង​​​​​​​​​យក​ទៅ​​​ទុក​ក្នុង​​​ហោ​ប៉ៅ​​​វិញ រង់​​ចាំ​​ឱកាស​​​ល្អ​​​ទើប​​បំពាក់​​​ឱ្យ​នាង​​បាន​ស្ងប់​ចិត្ត​​​ ។

គួរ​​កត់​សម្គាល់​​ផងដែរ​ថា​ គ្រូពេទ្យ​​​បាន​ធ្វើ​​​ការ​ណែនាំ​​​ដល់​នារី​​ដែល​លេប​ថ្នាំ​​​ប៉ង​​ធ្វើ​អត្ត​ឃាត​​នេះ  ឱ្យ​​​ឈប់​ប្រ​ព្រឹត្ត​​បែប​នេះ​ត​​ទៅ​ទៀត​​ ព្រោះ​​​​​​​ធ្វើ​ឱ្យ​​​ប៉ះពាល់​​ដល់​ប្រព័ន្ធ​​​ប្រសាទ​​​ និង​ប៉ះ​ពាល់​​ដល់​សុខ​ភាព​​ទៅ​ថ្ងៃអនាគត​ ។ ដូច្នេះ​​​គួរតែ​​​ចៀស​វាង​​​វិធី​​​​លេប​ថ្នាំ​​ប៉ុនប៉ង​​​​​​ធ្វើ​អត្ត​ឃាត​​​​បែប​នេះ​​​ជាដាច់​ខាត​​ ៕