ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​ប្តី​ប្រពន្ធ​សង្ស័យ​ឃាតករ​សម្លា.ប់​រួច​ចង​ដុត

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ សព​មនុស្ស​ប្រុស-ស្រី២​នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​នៅ​សល់​​តែ​លលាដ៍​ក្បាល​ ឆ្អឹង​ដៃ និង​ជើង មួយ​ចំនួន​គរ​លើ​គ្នា ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៨ មីនា ត្រង់​ចំណុច​ព្រៃ​រនាម​ធំ​ចម្ងាយប្រហែល​៤គីឡូ​ម៉ែត្រ ប៉ែក​ខាង​លិច​ភូមិ​ទ័ព​សៀម ឃុំស្ល​ក្រាម ស្រុក​ស្វាយ​ចេក ។

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ សព​មនុស្ស​ប្រុស-ស្រី២​នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​នៅ​សល់​​តែ​លលាដ៍​ក្បាល​ ឆ្អឹង​ដៃ និង​ជើង មួយ​ចំនួន​គរ​លើ​គ្នា ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៨ មីនា ត្រង់​ចំណុច​ព្រៃ​រនាម​ធំ​ចម្ងាយប្រហែល​៤គីឡូ​ម៉ែត្រ ប៉ែក​ខាង​លិច​ភូមិ​ទ័ព​សៀម ឃុំស្ល​ក្រាម ស្រុក​ស្វាយ​ចេក ។

ប្រភពព័ត៌​មាន​ពី​នគរ​បាល​ស្រុក​ស្វាយ​ចេក បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ម្នាក់​ឈ្មោះ​អ៊ិន អ៊ិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ទ្រាស ឃុំ​ទ្រាស ស្រុក​ស្វាយ​ចេក​ បាន​បើក​គោ​យន្ត​ទៅ​ទិញ​ដំឡូង​មី ហើយ​បាន​ឈប់​មួយ​ភ្លេត​ទៅ​រក​បត់​ជើង​ធំ​នៅ​ខាង​កើត​ចម្ការ​ដំឡូង​មី ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ ។ ពេល​ដើរ​ចូល​ទៅ​នោះ​ ក៏​បាន​ប្រទះ​ឃើញ​គ្រោង​ឆ្អឹង​មនុស្ស ​ក៏​បាន​រាយការណ៍​​ឱ្យ​សមត្ថ​កិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ ។

ប្រភព​ដដែល​បាន​បន្ត​ថា តាម​ការ​ត្រួត​ពិនិត្យ​លើ​សព​នោះ​​បាន​បង្ហាញ​ថា ជន​រង​គ្រោះ​ត្រូវ​ឃាត​ករ​ចាប់​ចង​នឹង​ក្រមារបស់​ខ្លួន​​ភ្ជាប់​នឹង​ដើម​ឈើ រួច​ចាក់​ប្រេង​សាំង​ ឬ​ប្រេង​ម៉ា​ស៊ូត​ដុត​សម្លាប់​ចោល​ ។ អ្វី​ដែល​នៅ​សេសសល់​នោះ​ គឺ​លលាដ៍​ក្បាល ឆ្អឹង​ដៃ និង​ជើង ឯ​ឆ្អឹង​មួយ​ចំនួន​ទៀត​ត្រូវ​សត្វ​ពាំ​ស៊ី​អស់​ ។ តាម​ការ​សន្និដ្ឋាន​សព​​ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ ត្រូវ​គេ​សម្លាប់​អស់​រយៈ​ពេល​ប្រមាណ​១​ខែមក​ហើយ ។

ទាក់​ទិន​នឹង​ការ​ឃើញ​សព​នេះ ប្រជា​ពលរដ្ឋ​ម្នាក់​ឈ្មោះ​សឿន វ៉ាន់ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ នៅភូមិ​អន្លង់ស្វាយ​ ឃុំ​សឹង្ហ ​ស្រុក​អូរ​ជ្រៅ ដែល​​អះ​អាង​ថាជា​ឪពុក​​ និង​ស្ត្រី​ឈ្មោះ​សឿន ស្រីមុំ ជា​អ្នក​នៅ​ភូមិ​ជា​មួយ​គ្នា ​បាន​ប្រាប់​សមត្ថ​កិច្ច​ឱ្យ​ដឹងថា ជន​រង​គ្រោះ​ទាំង​២​នាក់ គឺ​ឈ្មោះ​មាន ម៉ិល អាយុ​៣៦​ឆ្នាំ ជា​ប្តី និង​ឈ្មោះ​វិន វ៉ឺយ អាយុ​​​៤៩​ឆ្នាំ ជា​ប្រពន្ធ មាន​ទី​លំនៅ​ភូមិ​អន្លង់​ស្វាយ​ ឃុំ​សឹង្ហ ស្រុក​អូរ​ជ្រៅ ។ ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ មាន​ជំងឺ​សរសៃ​ប្រសាទ​ចេះ​តែ​ភ័យ​ខ្លាច ក៏​បាន​ផ្អើល​រត់​ចេញ​ពី​ភូមិ​មក​បាត់​តាំង​ពី​ថ្ងៃ​ទី​២២ ​មករា ឆ្នាំ​២០១២ មក​ហើយ​ ។ ពួក​គាត់​ក៏​បាន​ដើរ​រក​ដែរ ​​តែ​រក​មិន​ឃើញដោយ​​បាត់​ស្រមោល​ពួក​គេ​សូន្យ​ឈឹង​​ ។ លុះពេល​ឮ​ដំណឹង​ថា មាន​គេ​ប្រទះ​ឃើញ​គ្រោង​ឆ្អឹង​សព​មនុស្ស​ប្រុស-ស្រី​២​នាក់ ក៏​មក​មើល​ ទើប​ដឹង​ថា​ពិត​ជា​សាច់​ញាតិ​ និង​ជា​កូន​របស់​គាត់ ។

សមត្ថ​កិច្ច​បាន​អះ​អាង​ថា ទាក់​ទិន​អំពើ​មនុស្ស​ឃាតនេះ សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​មុខ​ឃាត​ករ​ ដែល​សម្លាប់​ប្តី​ប្រពន្ធទាំង​២​នាក់​នេះ ដើម្បី​យក​ទៅ​ផ្តន្ទា​ទោស​ឱ្យ​សម​នឹង​ទង្វើ​ដែល​គេ​បាន​ប្រព្រឹត្ត​ ។

បើ​តាម​ការ​រៀប​រាប់​របស់​បុរស​ជា​ឪពុក​ និង​សាច់​ញាតិ​ក្នុង​ភូមិ​ គឺ​ជន​រង​គ្រោះ​២នាក់​ប្តី​ប្រពន្ធ​មាន​ជំងឺ​សរសៃ​ប្រសាទ​​ចេះ​តែ​មាន​ការ​ភ័យ​ខ្លាច ​។ ​ទាក់​ទិន​នឹង​ការ​សម្លាប់​នេះ​ហាក់​ដូច​ជា​ឃោរឃៅ​ណាស់​ដែល​តាម​ការ​ត្រួត​ពិនិត្យ​របស់​សមត្ថ​​កិច្ច​បង្ហាញ​ថា ក្រុម​ជន​ជា​ឃាត​ករ​បាន​ចាប់​ចង​នឹង​ដើម​ឈើ​ រួច​ហើយ​ចាក់​ប្រេង​ដុត​ប្រៀប​ដូច​ជា​មាន​គំនុំ​លោហិត​ជ្រាល​ជ្រៅ​ណាស់ តើ​មូល​ហេតុ​អ្វី? ពេល​នេះ​មន្ត្រី​ប៉ូលិស​កំពុង​ស្រាវ​ជ្រាវ​ហើយ​ ដើម្បី​រក​មូល​ហេតុ​នៃ​ការ​សម្លាប់​មនុស្ស​​ដ៏​ព្រៃ​ផ្សៃ​នេះ ៕