ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​ស្នង​ការ​​​ដ្ឋាននគរបាល​ជាតិ​ជួបចម្ការ​កៅស៊ូបឹង​កេត ឯព្រះ​ខ័នរាជ្យ​ជួបឆ្លាម​សមុទ្រខណៈ​បៀល​ប្រាយ​ជួបណា​ហ្គា​ខប និងសាកល​វិទ្យា​ល័យ​វេស្ទើន​ជួប​ភ្នំពេញ​ក្រោន

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ នា​ថ្ងៃ​សៅរ៍​ ទី២៤ មីនា​ ​ការ​ប្រកួត​បាល់​ទាត់​ថ្នាក់​ជាតិ​ឆ្នាំ​២០១២ មាន​២​ប្រកួត​ ​គឺក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាត​ិ ជួប ​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត ហើយ​ក្រុម​ព្រះ​ខ័ន​រាជ្យ ជួប​ក្រុម​ឆ្លាម​សមុទ្រ ។ ដោយ​ឡែក​​នៅ​ថ្ងៃ​អាទិត្យ​​​ ទី​២៥ មីនា មាន​២​ប្រកួត​ទៀត​ គឺ​ក្រុម​ណាហ្គា​ខប ជួប​ ក្រុម​បៀល​ប្រាយ ​ហើយ​​ក្រុម​​សាកល​វិទ្យា​ល័យ​

រាជធានី​ភ្នំពេញ ៖​​ នា​ថ្ងៃ​សៅរ៍​ ទី២៤ មីនា​ ​ការ​ប្រកួត​បាល់​ទាត់​ថ្នាក់​ជាតិ​ឆ្នាំ​២០១២ មាន​២​ប្រកួត​ ​គឺក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាត​ិ ជួប ​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត ហើយ​ក្រុម​ព្រះ​ខ័ន​រាជ្យ ជួប​ក្រុម​ឆ្លាម​សមុទ្រ ។ ដោយ​ឡែក​​នៅ​ថ្ងៃ​អាទិត្យ​​​ ទី​២៥ មីនា មាន​២​ប្រកួត​ទៀត​ គឺ​ក្រុម​ណាហ្គា​ខប ជួប​ ក្រុម​បៀល​ប្រាយ ​ហើយ​​ក្រុម​​សាកល​វិទ្យា​ល័យ​វេស្ទើន​ ជួប ក្រុម​ភ្នំពេញ​ក្រោន ។

ក្រុម​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​​​​ លេង​បាន​១​ប្រកួត​រួច​មក​ហើយ ​ដែល​នៅ​​ថ្ងៃ​បើក​ឆាក​ដំបូង​​បាន​យក​ឈ្នះ​​ក្រុម​​ណាហ្គា​ខប​​២-៤​ មាន​៣​ពិន្ទុ​នៅ​ក្នុង​ដៃ​មុន​គេ ។ ចំណែក​ក្រុម​ចម្ការ​កៅ​ស៊ូ​បឹង​កេត​វិញ ក៏​មិន​អន់​ប៉ុន្មាន​ដែរ ក្រុម​​ដែល​ទើប​តែ​ឡើង​ថ្មី​មួយ​នេះ ប្រកួត​លើក​ទី​១​ ​​បាន​យក​ឈ្នះ​ ក្រុម​គិរីវង់​សុខសែនជ័យ ៣-១​ គឺ​ពិត​ជា​មិន​ធម្ម​តា​​ឡើយ។ ឯ​លើក​នេះ​មិន​ទាន់​ដឹង​ថា មាន​​សំណាង​ ឬក៏អត់​នោះ​ទេ ព្រោះ​​មក​ប៉ះ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាននគរ​បាល​ជាតិ​ ដែល​ជា​ក្រុម​ខ្លាំង​​ពិបាក​ទប់​ទល់​បំផុត ។

ក្រុម​ព្រះ​ខ័ន​រាជ្យ​ អាច​មាន​សង្ឃឹម​ឈ្នះ​ច្រើន​​ជាង​សម្រាប់​​ការមក​ប៉ះ​ក្រុម​ឆ្លាម​សមុទ្រ​លើក​នេះ ។ ​ក្រុម​ព្រះ​ខ័ន​រាជ្យ​ លេង​បាន​១​ប្រកួត​រួច​មក​ហើយ​ ដោយ​​បាន​យក​ឈ្នះ ក្រុម​ភ្នំពេញ​ក្រោន​​​ ៣-០​ ។ ចំណែកក្រុម​ឆ្លាម​សមុទ្រ​វិញ​លេង​ បាន​១​ប្រកួត​រួច​មក​ហើយ​ដូច​គ្នា តែ​ចាញ់​ក្រុម​បៀល​ប្រាយ​ ២-០ ។ លើក​នេះ​​ក្រុម​ឆ្លាម​សមុទ្រ​ពិបាក​សង្ឃឹម​ឈ្នះ​ខ្លាំង​ណាស់ ព្រោះ​គេ​មក​ប៉ះ​ក្រុម​ព្រះ​ខ័ន​រាជ្យ​​ ពិត​ជា​ពិបាក​ទប់​ទល់​បំផុត ។

ក្រុម​ណា​ហ្គា​ខប ជួប​ ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត ។ ប្រវត្តិ​លេង​បាន​១​​ប្រកួត​ម្នាក់​កន្លង​មក​​នេះ ក្រុម​បៀល​ប្រាយ​ស្គាល​់ឈ្នះរួច​មក​ហើយ ចំណែក​ក្រុម​ណា​ហ្គា​ខប​នៅ​មិន​ទាន់​ស្គាល់​​ឈ្នះ​ទេ ។ លើក​នេះ ក្រុម​​ណា​​ហ្គា​ខប​​មិន​ដឹង​ថា អាច​​ស្តា​រ​ការ​បរា​ជ័យ​របស់​គេ​បាន​មក​វិញ​ ឬ​ក៏​​អត់​ឡើយេ ព្រោះ​ក្រុម​បៀល​ប្រាយ​​ មាន​យុទ្ធ​សាស្ត្រ​លេង​នៅ​លើ​ទី​លាន​​ពិបាក​យល់​បំផុត​ បើ​ប៉ះ​ក្រុម​ខ្លាំង​ក៏​ទៅ​រួច​ បើប៉ះ​ក្រុម​ខ្សោយ​ក៏​មិន​បារម្ភ​ដែរ​ ។

ក្រុម​សាកល​វិទ្យាល័យ​វេស្ទើន​ ជួប​ ក្រុម​ភ្នំ​ពេញ​ក្រោន ។ ក្រុម​ថ្មី​សាកល​វិទ្យា​ល័យ​វេស្ទើន ខ្លាំង​គ្រាន់​បើ​ បើក​ឆាក​ប្រកួត​លើក​ទី​១ បាន​យក​ស្មើ​ ០-០ ជា​មួយ​ក្រុម​ក្រសួង​ការ​ពារ​ជាតិ​ រី​ឯ​ក្រុម​ភ្នំពេញ​ក្រោន​ដែល​ជា​ក្រុម​ចាស់​វស្សា​ជាង​នោះ​ បែរ​ជា​លេង​ចាញ់​មួយ​ប្រកួត​។ ពេល​នេះ មជ្ឈ​ដ្ឋាន​អ្នក​តាម​ដាន​កា​រ​ប្រកួត​ភាគ​ច្រើន​ខ្លាច​ក្រែង​តែ​ក្រុម​ភ្នំ​ពេញ​ក្រោន​មិន​អាច​ទៅ​រួច​ជា​មួយ​ក្រុម​សាកល​វិទ្យាល័យ​វេស្ទើន​​ទេ  ៕