ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែង​​កូរ៉េ​​​ Jeon ji-hyun ផ្លាស់​ប្តូរ​ថ្ងៃ​ចូលរោង​ការ

12 ឆ្នាំ មុន

យោងទៅតាម​​​​ប្រភពព័ត៌មាន​​​ពីគេហទំព័រ​​​​​កូរ៉េ​​​ឆូស៊ុន ​​ចេញ​ផ្សាយ​​កាលពីថ្ងៃ​អង្គារ ​​​​ទី១៣ ​​មីនា ឆ្នាំ ២០១២ ​​បានឱ្យ​ដឹង​ថា ៖ ​​​​តួសម្តែង​​​ Jeon-Ji-hyun ​​​បាន​សម្រេចចិត្ត​​ផ្លាស់ប្តូរ​​​កាល​​បរិច្ឆេទ​​​​រៀបអាពាហ៍ពិពាហ៍​​​​​របស់នាង​ដោយ​សារ​​​​តែ​ជាប់រវល់​​នឹងការ​ថត​ខ្សែ​ភាពយន្ត ។​ ​កាលពី​ថ្ងៃសុក្រកន្លងទៅនេះ ភ្នាក់​ងារ​​​របស់​នាង​បាន​ប្រាប់ឱ្យ​ដឹងថា ​​​​ដោយសារ​តែ​មាន​ការ​ផ្លាស់​ប្តូរ​​​​តារាង​​​ពេលវេលា​​​ថតឈុតខ្លះៗ​​នៅ​បរ​ទេស​​​ ដូ​ច្នេះ​​តារាសម្តែង​​វ័យ​៣១​ឆ្នាំរូបនេះ ​បានសម្រេច​​ចិត្តផ្លាស់ប្តូរ

យោងទៅតាម​​​​ប្រភពព័ត៌មាន​​​ពីគេហទំព័រ​​​​​កូរ៉េ​​​ឆូស៊ុន ​​ចេញ​ផ្សាយ​​កាលពីថ្ងៃ​អង្គារ ​​​​ទី១៣ ​​មីនា ឆ្នាំ ២០១២ ​​បានឱ្យ​ដឹង​ថា ៖ ​​​​តួសម្តែង​​​ Jeon-Ji-hyun ​​​បាន​សម្រេចចិត្ត​​ផ្លាស់ប្តូរ​​​កាល​​បរិច្ឆេទ​​​​រៀបអាពាហ៍ពិពាហ៍​​​​​របស់នាង​ដោយ​សារ​​​​តែ​ជាប់រវល់​​នឹងការ​ថត​ខ្សែ​ភាពយន្ត ។​ ​កាលពី​ថ្ងៃសុក្រកន្លងទៅនេះ ភ្នាក់​ងារ​​​របស់​នាង​បាន​ប្រាប់ឱ្យ​ដឹងថា ​​​​ដោយសារ​តែ​មាន​ការ​ផ្លាស់​ប្តូរ​​​​តារាង​​​ពេលវេលា​​​ថតឈុតខ្លះៗ​​នៅ​បរ​ទេស​​​ ដូ​ច្នេះ​​តារាសម្តែង​​វ័យ​៣១​ឆ្នាំរូបនេះ ​បានសម្រេច​​ចិត្តផ្លាស់ប្តូរ​​ ​​​កាលបរិ​ច្ឆេទ​​រៀប​អាពាហ៍ពិពាហ៍​​​ពីថ្ងៃទី​១៣ មិថុនា ​មក ថ្ងៃទី១៣​ មេសា ឆ្នាំ២០១២ខាងមុខ​នេះ​វិញ ​​។ ​

ទីភ្នាក់ងារ​​របស់នាង​បានបន្តឱ្យ​ដឹង​ទៀតថា ​​អាពាហ៍​ពិពាហ៍ គឺជា​​រឿងសំខាន់​បំផុត​​នៅ​ក្នុង​ជីវិត​របស់​​​​មនុស្ស​ម្នាក់​​ៗ ក៏ប៉ុន្តែ​តួសម្តែង​​ត្រូវ​តែ​​ទទួល​ខុសត្រូវ​​​សម្រាប់គម្រោង​​​ដែល​បានចុះ​​កិច្ចសន្យា​​​រួចហើយ ដូច្នេះ​​ Jeon-Ji hyun មិន​ចង់​​ធ្វើ​ឱ្យ​​មានភាពស្មុគស្មាញដល់ដំណើរ​​ការ​ថត​ខ្សែភាព​យន្ត​​ដោយសារ​តែ​​អាពាហ៍ពិពាហ៍​​​​របស់​នាង​នោះ​ឡើយ ។ ​គួរ រំលឹក​ដែរថា តារាចម្រៀង​​​កម្ពស់​១,៧២​ម៉ែត្ររូបនេះ ​បានភ្ជាប់​​ពាក្យ​ជាមួយ​លោក​លី​យុង​​​ហេ ចៅប្រុស​របស់​​អ្នក​​ច្នៃម៉ូដ​​សម្លៀក​បំពាក់បុរាណ​​​​​ដ៏ល្បី​​របស់​កូរ៉េ​ខាងត្បូង ។ ​​បច្ចុប្បន្ន​​លោក​លី​យុង ហេ កំពុង​​បម្រើ​ការ​​ងារ ក្នុង​​សាខាធនាគារ​អាេមរិក​​មួយ​នៅក្នុងប្រទេស​កូរ៉េ  ៕