ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន ៖ ពិធី​​គោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយការរញ្ជួយដី

12 ឆ្នាំ មុន

ពិធីគោរព​វិញ្ញាណក្ខន្ធ​​​​មួយ​​ត្រូវ​បាន​​​រៀបចំ​ធ្វើ​​​នៅទីក្រុង​តូក្យូ ​នា​ថ្ងៃទី១១ មីនា ​​នាឱកាស​​គម្រប់​១ឆ្នាំ នៃគ្រោះមហន្តរាយ​​នៃការ​រញ្ជួយ​ដី និងស៊ូណាមីដ៏​សាហា.វ​ថ្ងៃទី១១ មីនា ឆ្នាំ២០១១ ​នៅជប៉ុន​ដែលបណ្តាល​ឱ្យមនុស្ស​ស្លា.ប់ និងបាត់​ខ្លួនដល់ជាង​១៩.០០០នាក់ ហើយ​បង្កឱ្យ​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរធ្ងន់ធ្ងរដែល​ពិភព​លោកពុំ​ធ្លាប់​ ជួបប្រទះ​​ចាប់តាំងពីឆ្នាំ​១៩៨៦មក ។

ពិធីគោរព​វិញ្ញាណក្ខន្ធ​​​​មួយ​​ត្រូវ​បាន​​​រៀបចំ​ធ្វើ​​​នៅទីក្រុង​តូក្យូ ​នា​ថ្ងៃទី១១ មីនា ​​នាឱកាស​​គម្រប់​១ឆ្នាំ នៃគ្រោះមហន្តរាយ​​នៃការ​រញ្ជួយ​ដី និងស៊ូណាមីដ៏​សាហាវ​ថ្ងៃទី១១ មីនា ឆ្នាំ២០១១ ​នៅជប៉ុន​ដែលបណ្តាល​ឱ្យមនុស្ស​ស្លាប់ និងបាត់​ខ្លួនដល់ជាង​១៩.០០០នាក់ ហើយ​បង្កឱ្យ​មាន​គ្រោះថ្នាក់​នុយក្លេអ៊ែរធ្ងន់ធ្ងរដែល​ពិភព​លោកពុំ​ធ្លាប់​ជួបប្រទះ​​ចាប់តាំងពីឆ្នាំ​១៩៨៦មក ។

បណ្តាអ្នកចូលរួម​ក្នុងពិធិនោះ​បាន​ស្មឹងស្មាធិ​រយៈ​ពេល​ជាច្រើន​នាទី​នវេលាម៉ោង​១៤ និង​​៤៦​នាទី​​ម៉ោ​ងក្នុង​ស្រុកពេលកើត​មាន​ការរញ្ជួយ​ដី​​យ៉ាងខ្លាំង​ដល់​៩​រីស្ទ័រ កាលពីឆ្នាំទៅមិញ ក្នុង​ដែន​ទឹកនៃឆ្នេរ​សមុទ្រ​តំបន់មីយ៉ាហ្ស៊ី ភាគឦសាន ជប៉ុន ។

ព្រះ​ចៅ​​អធិរាជ​ជប៉ុន អាគីហ៊ីតូ ដែលទ្រង់​​ទទួល​​ការ​វះកាត់​បេះដូង កាលពីខែ​កុម្ភៈ​ទ្រង់​ថ្លែង​ព្រះរាជ​សុន្ទរកថាមួយក្នុងពិធីនេះ ដែលរៀបចំធ្វើ​នៅ​សាលមហោស្រព​ជាតិកណ្តាល​ក្រុងតូក្យូ ។
ពីធីគោរពវិញ្ញាណ​ក្ខន្ធ​ដទៃៗទៀត​ ក៏ធ្វើ​ដែរ នៅទី​ក្រុងអ៊ីវ៉ាត មីយ៉ាហ្ស៊ី និងហ្វូគូស៊ីម៉ា ​ដែល​រង​ការ​បំផ្លាញ​ដោយការរញ្ជួយដី​ និងស៊ូណា
មី  ៕