ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

1ឆ្នាំ​ក្រោយរញ្ជួយដី​និងស៊ូណាមី​ជប៉ុនកំពុង​កសាង​ឡើងវិញ

12 ឆ្នាំ មុន

​ថ្ងៃទី១១ មីនា ​ឆ្នាំ២០១១​​​ វេលាម៉ោង​១៤ និង​៤៦​នាទី​ម៉ោ​ងក្នុងស្រុក ភាគ​ឦសានជប៉ុន ​រង​ការ​វាយប្រហារ​ដោយ​​សារ​ការ​រញ្ជួយ​ដី​​ដ៏​ខ្លាំង មួយមានកម្លាំង​ដល់​៩​រីស្ទ័រ ​ហើយ​បន្ទាប់មក​​បង្ក​ឱ្យមានស៊ូណាមីយ៉ាងបំផ្លិចបំផ្លាញ​​បំផុត ដែល​កម្ទេច​​រាល់អ្វីៗ​​​ទាំងអស់នៅ​​​រាំងពីមុខ​វា​ រួច​ទន្ទឹម​​​នឹងនេះ បង្កឱ្យមានវិបត្តិនុយក្លេអ៊ែរ​​យ៉ាងអា​ក្រក់ បំផុត​​ពុំធ្លាប់​មាន​ចាប់តាំងពីគ្រោះមហន្តរាយ​​នុយក្លេ​អ៊ែរ​​នៅ TCHERNOBYL (កាលពីឆ្នាំ​១៩៨៦​មក) ។

គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ទាំង​៣​នេះ គឺការរញ្ជួយ​ដី​ផង ស៊ូណាមីផង ​និង​មហន្ត​រាយ​នុយ​ក្លេ​អ៊ែរ​ផង បណ្តាលឱ្យ​មនុស្សស្លាប់​ដល់​១៦.០០០​នាក់ បាត់ខ្លួន​៣.៣០០នាក់ ហើយ​បន្សល់ទុក​ទិដ្ឋ​ភាពនៃការបំផ្លិចបំផ្លាញ​​ គួរឱ្យ​រន្ធត់​បំផុត ។ ប្រជាជន​ជប៉ុន​ជាច្រើន​ពាន់នាក់​បាត់បង់​​ទីជម្រក ​មានការបំពុល​វិទ្យុ​​សកម្ម​ដល់​ខ្យល់អាកាស ទឹក និងស្បៀង​​អាហារ ។ មួយឆ្នាំ​ក្រោយ ​គ្រោះមហន្តរាយ​​យ៉ាង​អាក្រក់​បំផុត​នេះ ទោះបីជា​មាន​ការរីក​ចម្រើន​​​​នានា​ក៏ដោយ​ តែ​ប្រតិបត្តិការ​​​បោសសម្អាត​តំបន់​ជុំវិញ ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​​ហ្វូគូស៊ីម៉ា នៅមិន​ទាន់​បញ្ចប់​នៅឡើយ ហើយ​មនុស្ស​​៣២៦.០០០​នាក់នៅតែពុំទាន់​មានជម្រក ។

ប្រធានកាកបាទក្រហម​ជប៉ុន​លោកតាដាតឺរូ ​កូណូអឺ ​ថ្លែងប្រាប់​រ៉យទ័រកាលពីថ្ងៃទី៧ មីនា កន្លងម​កនេះថា ​រដ្ឋាភិបាល​កណ្តាល​បានស្នើ​​ផែន​ការ​ផ្សេងៗ​ក៏ប៉ុន្តែត្រូវជួប​ការ​ប្រឆាំង​​ជំទាស់​​នានា ពីសំណាក់​រដ្ឋអំណាច​​​មូលដ្ឋាន​​ និងបណ្តា​មនុស្ស​ដែល​រងការប៉ះពាល់​​ដោយផ្ទាល់​ពីការ​រញ្ជួយដី​​និងស៊ូណាមី​នេះ ។ លោកបន្តថា បើ​គ្មាន​ការ​​​ព្រម​​ព្រៀង​​គ្នា លើ​ផែនការសាកល​មួយទេនោះ​ការ​ស្តារឡើង​​​វិញ និងការកសាងឡើងវិញ​ ពិត​ជា​មានការ​លំបាក​បំផុត ៕