ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លៀកឈុតប៊ីគីនី​450​នាក់បំបែកឯតទគ្គកម្ម​​​ពិភពលោក

12 ឆ្នាំ មុន

យោង​​​ទៅតាមប្រភពព័ត៌មាន​​ពីដេលី ម៉េល​​​ចេញផ្សាយ​កាលពីថ្ងៃ​​ព្រហស្បតិ៍ ​ទី៨ មីនា ​​ឆ្នាំ ២០១២ ​បានឱ្យ​ដឹង​ថា ​​ស្ត្រី​មួយ​ក្រុម ដែលមាន​គ្នា​ចំនួន៤៥០នាក់ បាន​រៀបចំ​​ពិធីស្លៀក​​​ឈុត​ប៊ីគីនី បំបែកឯតទគ្គកម្ម​​​​​ពិភពលោក​​នៅ​តំបន់​ឆ្នេរ​សមុទ្រ ​ Panama City Beach ក្នុង​រដ្ឋ​​ផ្លរីដា ​សហ​រដ្ឋ​អាមេរិក ។ នេះគឺជា​​​ការ​​ស្លៀក​ឈុត​ប៊ីគី​នីដ៏ធំបំផុត​​ដែលបានបំបែក​​ឯតទគ្គកម្ម​​​ឆ្នាំ​២០១១ ​ដែលមានអ្នក​ចូល​រួមចំនួន​ត្រឹម​តែ​​៣៥៧​​នាក់ ប៉ុណ្ណោះ ។ ពួកគេ​បានដើរ​ដង្ហែ​ក្បួនតាម​បណ្តោយ​​​​មាត់សមុទ្រ​​​​ដែលមានចម្ងាយ​​​​ជិត​​២​គីឡូ​ម៉ែត្រ ដើម្បី​អបអរ​ទិវា​នារី​អន្តរ​ជាតិ ។ ​​​

លោក​ Philip Robertson បុគ្គលិក​​បម្រើ​ការ​​​ឱ្យ Guinness World Record បា​ន​និយាយ​​ថា ៖ នេះ​មិន​មែន​ជា​អ្វី​ដែលអ្នកធ្លាប់បាន​មើល​​រាល់ថ្ងៃ​នោះទេ ។ វា​​គឺជា​ការ​​ប្រមូលផ្តុំ​​​ស្លៀក​​ឈុតប៊ីគីនី​​​ដ៏ធំបំផុត​​​មិន​ធ្លាប់​មាន​មកពីមុន​មក ដែល​​មាន​ស្ត្រី​ចម្រុះ​​​ជាតិសាសន៍​​ចូលរួម ៕