ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​លី ម៉ារីណា និង​ក្រុម​គ្រួសារ​រត់​ទៅ​សម្ងំ​​រស់​នៅ​ប្រទេស​ថៃ ទាំងភ័យ​ខ្លាច​ ខណៈ​ប្រពន្ធ​​មន្ត្រីធំ​​តាម​រក​មុខ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​តារា​​សម្តែង ​និង​​បង្ហាញ​ម៉ូដ Cambodai Super Model លី ម៉ារីណា ដែល​ធ្លាប់​​ជា​តារា​ល្បី​​ទទួល​បាន​​ការគាំទ្រ​​យ៉ាង​ច្រើន​​ពី​​សំណាក់​ មហាជន​​​ទាំង​ក្នុង​​ និង​ក្រៅ​​ប្រទេស​​ ពេល​នេះ​​កំពុង​​​តែរត់គេច​ខ្លួន​ទៅ​​រស់​នៅ​លើ​ទឹក​ដី​​ថៃ​យ៉ាង​ស្ងាត់​​ សៀម​មិន​ហ៊ាន​​​លេច​មុខ​​វិល​មក​ប្រទេស​កម្ពុជា​​វិញ​នោះ​ទេ ​ដោយ​សារ​តែ​បែក​ធ្លាយ​​នូវ​រឿង​រ៉ាវ​អាក្រក់​​ដែល​ពុំ​គួរ​ឱ្យ​ជឿ​​​​​​​​​ ​ ទាក់​ទង​ទៅនឹង​

រាជធានីភ្នំពេញ ៖ ​​តារា​​សម្តែង ​និង​​បង្ហាញ​ម៉ូដ Cambodai Super Model លី ម៉ារីណា ដែល​ធ្លាប់​​ជា​តារា​ល្បី​​ទទួល​បាន​​ការគាំទ្រ​​យ៉ាង​ច្រើន​​ពី​​សំណាក់​មហាជន​​​ទាំង​ក្នុង​​ និង​ក្រៅ​​ប្រទេស​​ ពេល​នេះ​​កំពុង​​​តែរត់គេច​ខ្លួន​ទៅ​​រស់​នៅ​លើ​ទឹក​ដី​​ថៃ​យ៉ាង​ស្ងាត់​​សៀម​មិន​ហ៊ាន​​​លេច​មុខ​​វិល​មក​ប្រទេស​កម្ពុជា​​វិញ​នោះ​ទេ ​ដោយ​សារ​តែ​បែក​ធ្លាយ​​នូវ​រឿង​រ៉ាវ​អាក្រក់​​ដែល​ពុំ​គួរ​ឱ្យ​ជឿ​​​​​​​​​​ ទាក់​ទង​ទៅនឹង​ជីវិត​ឯក​ជន​របស់​នាង ជា​ពិសេស​​គឺ​សុវត្ថិ​ភាព​​ផ្ទាល់​ខ្លួន ដោយ​សារ​ថា មាន​ប្រពន្ធ​​របស់​អ្នក​មាន​អំណាច​ និង​ទឹក​ប្រាក់​តាម​យាយី។

ថ្មីៗ​​នេះ លី ម៉ារីណា កំពុង​តែ​ទទួលរង​​នូវ​ការ​គំរាម​​កំហែង​​ពីសំណាក់​​ភរិយា​មន្ត្រី​​​ធំ​មាន​អំណាច​​​ និង​ទឹក​ប្រាក់​ម្នាក់​​ដែល​ទាក់​ទង​​ទៅ​នឹង​រឿង​ស្នេហា​​លួច​លាក់​ជា​មួយ​​ប្តី​គេ​ ហើយ​ពេល​​នេះ​ក៏​​ត្រូវភរិយា​​មន្ត្រីធំ​នោះ​ដឹង​ និង​កំពុង​តែស្វែង​រក​មុខ​ថែម​ទៀតផង។ ​ដូច្នេះ​​​ទើប​ធ្វើ​​ឱ្យ​​អ្នក​​មេម៉ា​យ​ក្តៅ​ស្រួយ​រូប​នេះ ​បាន​បង្ខំ​ចិត្ត​​​​​​​​​ចាក​ចេញពី​ប្រទេស​កម្ពុជា​យ៉ាង​តក់​ក្រហល់​​បំផុត ព្រោះ​តែ​សុវត្ថិ​ភាព​​រ​បស់​នាង​។ ​​មិនត្រឹមតែ​ប៉ុណ្ណោះ​​​ស្រាប់​តែ​មាន​ប្រភពព័ត៌​​មាន​ថ្មី​មួយ​ទៀត ​​បាន​​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ពេល​នេះ​​មិន​ត្រឹម​​តែ​លី ម៉ារីណា ​​នោះ​ទេ ដែល​ត្រូវ​ភ័យ​ខ្លាច​​ ហើយ​គេច​ខ្លួន​​​ទៅ​នៅ​ប្រទេស​ថៃ ​សូម្បី​តែ​ក្រុម​គ្រួសារ​រប​ស់​នាង​ក៏​បាន​សម្រេច​ចិត្ត​​លក់​ផ​្ទះ​​​សម្បែង​​​​​​​​​ ​ហើយ​ចាក​ចេញប្រទេស​កម្ពុជា​​ទាំង​បង្ខំ​ចិត្ត​​ដូចគ្នា​ផង​ដែរ ​។

ចំណែក​​ឯ​គូ​ដណ្តឹង​​របស់​​​នាង​ក៏ត្រូវ​​រង​នូវ​ពាក្យ​ចចាម​​អារា៉មមិន​តិច​ដែរ ព្រោះ​​តែ​ទង្វើ​​ របស់​លី ម៉ារីណា ដែល​​​បាន​អូស​ទាញ​គូដណ្តឹង​ឱ្យ​មក​ស្អុយ​ឈ្មោះ​​ជាមួយ​​គ្នា​​​ ដែល​​ម​ាន​គេ​មួយ​ចំនួន​​​បាន​​ប្រៀប​ប្រដូច​​លោក​ថាជា ​អាវែក​​ដែល​មិន​ដឹង​រឿងអ្វី​ទាល់តែសោះ​​ សូម្បីតែ​​គូដណ្តឹង​​របស់​ខ្លួន​ទៅ​លួច​លាក់​មានអ្នក​ផ្សេងហើយ​​​ (មន្ត្រី​ធំ​ចិញ្ចឹម​) នៅ​មិន​​​ដឹង​ទៀត ​ទម្រាំ​​តែ​ដឹងព័ត៌​មាន​​ស្អុយ​​ពេញ​ប្រទេស​ទៅ​ហើយ ។ គួរ​ឱ្យ​អាណិត​​ដល់​រូប​លោក​សាត ចាន់ថន ដែល​បាន​ភ្ជាប់​ពាក្យ​​​ជា​មួយ​គ្នា​​តាម​ប្រពៃណី​ខ្មែរ​​រួច​រាល់​ហើយ និង​កំពុង​តែត្រៀម​ចូល​រោង​ការ​ខាងមុខ​ទៀត​នោះ បែរ​ជា​មាន​​បញ្ហា​ដូច្នេះ​ទៅ​វិញ ដែល​ថ្មីនេះ​ក៏ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា កំពុង​តែ​​ពើប​ប្រទះ​នូវ​​បញ្ហា​ដែល​អាច​ប្រឈម​នឹង​​​​ការ​ផ្តាច់​ពាក្យ​​ទៀត​ផង ។

ដោយ​ឡែក​​ប្រភពព័ត៌​មាន​​​មួយ​ទៀត​បាន​ឱ្យ​ដឹងថា ​រឿង​ភ្ជាប់​ពាក្យ​​របស់​លី ម៉ារីណា ​និង​លោក​សាត ចាន់​ថននេះ ​គ្រាន់តែ​ជា​ការ​បិទ​បាំង​នូវ​រឿង​ពិតរបស់​នាង​ដែល​លួច​ទាក់​ទង​​ជា​មួយ​មន្ត្រី​ធំ​​តែប៉ុណ្ណោះ ​។ ​ធាតុពិត​​នោះ​គឺ​​នាង​មិន​បាន​​ជ្រើស​រើស​លោក​ចាន់​ថន មក​ធ្វើ​ជា​ស្វាមី​​ពិត​ប្រាកដ​​នោះ​ទេ។ ជា​ពិសេស​​មួយ​រយៈ​​ចុង​ក្រោយ​​នេះ ម៉ារីណា​ ហាក់​បង្ហាញ​​ពីភាព​សោះ​អង្កើយ​​ជា​មួយ​គូដណ្តឹង​ ខណៈ​ដែល​​នាង​ទទួល​​បាន​កាដូ​យ៉ាង​ច្រើន​​ពី​បុរស​អាណិក​ជន​​ម្នាក់​នេះ​រួច​មក ។ តើ​បុរស​ណា​មួយ​ទ្រាំ​បាន​បើ​នារី​ដែល​ខ្លួន​ស្រឡាញ់​​​ស្មើ​នឹង​ជីវិត​​ ហើយ​ត្រូវ​ជា​គូ​ដណ្តឹង​​ទៀត​នោះ​ទៅ​លួច​លាក់​​មាន​អ្នក​ថ្មី បើ​មិន​ផ្តាច់​ពាក្យ​ទៀត​នោះ ប្រាកដ​ជា​គេហៅ​ថា អាវែក​​ពិត​មែន​ហើយ។ និយាយ​បែប​នេះ​មិន​មែន​ចង់​បំបែក​​បំបាក់​​គូស្នេហ៍​​​​​​​​​​​​​របស់​លោក​សាត ចាន់ថន នោះទេ ចិត្ត​​យើង​ចិត្តគេ​ខំ​ស្រឡាញ់​​អស់​ពីចិត្ត​​ បែរ​ជា​​គេទុក​យើង​​ជា​ឧបករណ៍​ទៅ​វិញ សុខ​ចិត្តឈឺ​​ចាប់​មួយ​គ្រា​ប្រសើរ​ជាង​ឈ​ឺ​ចាប់​មួយ​ជីវិត គឺ​បង្ខំ​​ចិត្ត​ចាក​ចេញពី​នាង​លី ម៉ារីណា ។

ទាក់​ទិន​​ទៅ​នឹង​បញ្ហា​ខាង​លើ​នេះ​ក្រុម​ការ​ងារ​របស់​​កោះសន្តិភាព​បាន​ព្យា​យាម​​​ទាក់​ទង​ទៅ​កាន់​​លី ម៉ា​រីណា ​និង​ក្រុម​គ្រួសារ​ជា​ច្រើន​​លើ​ជា​​​ច្រើន​សា​ដើម្បី​ឱ្យ​នាង​​​បក​ស្រាយ​ពី​ការ​ពិត​ដែល​ក​ើត​មាន​ចំពោះ​រូប​នាង​ ប៉ុន្តែ​ទូរស័ព្ទ​​របស់​នាង​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន​នោះទេ ។

មិត្ត​អ្នក​គាំទ្រ​​លី​ ម៉ារីណា គ្រប់​គ្នា​​កំពុង​តែ​រ​ង់​ចាំ​ក​ារ​បកស្រាយ​​ពីនាងគ្រប់​គ្នា​​ ប៉ុន្តែ​​បាន​ត្រឹម​តែ​​ដឹង​ថា លី ម៉ា​រីណា ​បាន​​ទៅ​សម្ងំ​រស់​នៅ​ប្រទេស​ថៃ​​​​ភ័យ​ខ្លាច ​​មិន​ហ៊ាន​ចេញ​មុខ​មក​បក​ស្រាយ​នោះ​ទេ។ ​តើ​តារា​ស្រស់​​ប្រិម​ប្រិយ​​​​រូប​នេះ​ នឹង​ទៅ​ជា​យ៉ាងណា​​? ឬ​ក៏​បាត់​មុខ​ពី​សិល្បៈ​​រហូត​ដូច​ជា​​តារា​មួយ​ចំនួន​បន្ទាប់​​ពី​ជួប​រឿង​អាស្រូវ​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​ម​ន្ត្រីធំ​ដែល​​ជា​ប្តី​រប​ស់​គេ​​រួច​ទៅ​ហើយ​នោះ ៕