ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​​ឃាត់​ខ្លួន​បុរស​2នាក់​​ពី​បទ​​ចែក​ចាយ​រូប​អាស​​អា​​ភាស​​កុមារ​

12 ឆ្នាំ មុន

រា​ជ​ធានីភ្នំពេញ​​ ៖​​ បុរស២នាក់ប្រក​បរបរ​បញ្ចូលបទចម្រៀង​​ក្នុង​ទូ​រស័ព្ទ​​តាមផ្លូវ​សាធារណៈ កាលពីថ្ងៃទី១ មីនា ២០១២​ត្រូវ​បាននគរបាលការិយាល័យប្រឆាំងការជួញដូរ
មនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ឃាត់​ខ្លួនពីបទចែកចាយរូបភាពអាសអាភាសកុមារ ។ បុរសទាំ​ង​ពីរ​នាក់​នោះ ម្នាក់ឈ្មោះវ៉ាន់ សំអុល អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវវេង​ស្រេង

រា​ជ​ធានីភ្នំពេញ​​ ៖​​ បុរស២នាក់ប្រក​បរបរ​បញ្ចូលបទចម្រៀង​​ក្នុង​ទូ​រស័ព្ទ​​តាមផ្លូវ​សាធារណៈ កាលពីថ្ងៃទី១ មីនា ២០១២​ត្រូវ​បាននគរបាលការិយាល័យប្រឆាំងការជួញដូរ
មនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ឃាត់​ខ្លួនពីបទចែកចាយរូបភាពអាសអាភាសកុមារ ។ បុរសទាំ​ង​ពីរ​នាក់​នោះ ម្នាក់ឈ្មោះវ៉ាន់ សំអុល អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវវេង​ស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ និង​ម្នាក់​ឈ្មោះសុខ ឡាយ អាយុ២១ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មាន​ជ័យ ។

ការឃាត់ខ្លួនបុរសទាំង២នាក់ខាង​លើ​នេះ ត្រូវបានសមត្ថកិច្ចឱ្យដឹងថា គឺជាការស៊ើប​អង្កេត និងស្រាវជ្រាវតាមរយៈជំនាញ ហើយ​​ឃាត់​ខ្លួន​ពួកគេក្នុង​ពេល​ប្រ​ព្រឹត្ត​បទល្មើសជាក់ស្តែង ព្រោះ​ពេលនោះ​ជនសង្ស័យបាន​និងកំពុង​បញ្ចូល​រូប​ភាពអាសអាភាសកុមារក្នុង​ទូ​រស័ព្ទ​ដៃ​​ ដើម្បី​យកកម្រៃ​​ពី​អ្នក​ដ​ទៃ ។ ក្រោយពីឃាត់ខ្លួន​ពួកគេ​បាន​សារភាពផងដែរថា ពិតជាបានប្រព្រឹត្តអំពើ​ល្មើស​នឹង​ច្បាប់នោះមែន ថែមទាំងបាន​ធ្វើអាជីវ​កម្មបែបនេះច្រើនខែមកហើយ ។ ការបញ្ចូល​បទ​ចម្រៀងក្នុង​​ទូរស័ព្ទមួយ​បទ​​ ឬ​​វីដេអូអាស​អាភាស​មួយ​រឿង​ពួក​គេ​យក​ថ្លៃ​​៣០០រៀល​ដូច​គ្នា ។ ក្នុង១​ថ្ងៃពួក​គេរកប្រាក់ចំណូលបាន​ត្រឹមតែ១មឺុនទៅ២មឺុន​រៀល​ប៉ុណ្ណោះ គ្រាន់​ចិញ្ចឹមឆ្នាំង និង​ផ្គត់​ផ្គង់ការ​រៀនសូត្រ ។

បន្ទាប់ពីសាកសួរ​​​បានចម្លើយ​គ្រប់គ្រាន់​ហើយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជន​សង្ស័យ​ទាំង​​២នាក់​​ទៅកាន់សាលាដំបូងរាជធានី​ភ្នំពេញដើម្បី​ចាត់​ការ​តាម​ច្បាប់​ ៕