ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​​ពី​ផឹក​ស៊ី​ស្រវឹង​ធ្លាក់​​ភ្នែក​​ច្រឡំ​​ដាក់​លេខ​ថយ​ក្រោយ​​កិន​ម៉ូតូ​​២​គ្រឿង និង​​បុក​សន្តិ​សុខ​​ឯក​​ជន​ម្នាក់​

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ កាមរីឆ្លាមចេញពី​ផឹកស៊ី​ស្រវឹង​ធ្លាក់​​ភ្នែក​ច្រឡំ​ដាក់​លេខថយក្រោយ​កិន​ម៉ូតូ​ពីរ​គ្រឿង​​ និង​សន្ដិ​សុខ​ម្នាក់​អង្គុយ​លើ​ម៉ូតូ​របួស​បាក់ឆ្អឹង​ខ្នង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ​មីនា នៅ​មុខ​ភោជនីយដ្ឋាន​រាត្រី ត្រង់​ចំណុច​ផ្លូវ​លេខ​១១១​កែង​ផ្លូវ​​២៣២ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ដ​កាម​រី​ឆ្លាម​ពណ៌​ស្ករ​មួយ​គ្រឿង ​បើក​ទៅ​ផឹកស៊ី​នៅ​ភោជនីយ​ដ្ឋាន​​មួយ​ ។

បន្ទាប់​មក​មាន​បុរស​៤​នាក់ជិះ​ម៉ូតូ​២​គ្រឿង ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​នោះ​ដែរ ដោយ​ចត​​ម៉ូតូ​​នៅ​​​​​​​​​​ពីក្រោយ​រថយន្ដ។ លុះ​ផឹកស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​បន្ដិច​ហើយ​ម្ចាស់​រថយន្ដ​កាម​រី​ឆ្លាម​បាន​ចេញ​មុនគេ​បើករថយន្ដ​ត្រឡប់​ទៅ​វិញ ប៉ុន្ដែ​ពេល​ម្ចាស់​រថយន្ដ​បញ្ឆេះ​ហើយ​មិន​បាន​បើក​ទៅ​មុខ​ទេ បែរជា​ច្រឡំ​ដាក់​លេខ​​ថយ​ក្រោយ​​ទើប​ទៅ​កិន​ម៉ូតូ​២​គ្រឿង និង​សន្ដិសុខ​ម្នាក់​ដែល​នៅ​អង្គុយ​លើ​ម៉ូតូ​នោះ បណ្ដាល​​​ឱ្យ​រង​របួស។

ជន​រង​គ្រោះ​ឈ្មោះ​អ៊ូ សុផល​ ភេទ​ប្រុស អាយុ​​៤២​ឆ្នាំ ជា​​សន្ដិសុខ​ឯក​ជន​​រង​របួស​​បាក់​ឆ្អឹង​ខ្នង។ ចំណែក​ម៉ូតូ​២​គ្រឿង​នោះ ​មួយ​គ្រឿង​​​ម៉ាក​វ៉េវ ពណ៌​ក្រហម ដែល​មាន​ម្ចាស់​ឈ្មោះ​សុខ សម្បត្ដិ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៧​E ផ្លូវ​លេខ​៦Bs សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ស្មា​ស់រី​វ៉ូ ពណ៌​ខ្មៅ ម្ចាស់​ម៉ូតូ​ឈ្មោះ​ជ្រែង រិ​ទ្ធី ភេទ​​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​​នៅ​សង្កាត់​ទួល​ទំពូង​​២ ខណ្ឌចំការមន។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​រថយន្ដ​សង្គ្រោះ​ដឹក​យក​ទៅ​ព្យា​បាល ហើយ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​អន្ដរាគមន៍ ប៉ុន្ដែ​តំណាង​ម្ចាស់​ភោជនីយដ្ឋាន​រាត្រី​បាន​ចេញ​មក​ធ្វើការ​​សម្រប​​សម្រួល ដោយ​សួរ​ទៅ​ខាង​ជន​រង​គ្រោះ​ជា​ម្ចាស់​ម៉ូតូ​ទាមទារ​​ប៉ុន្មាន​ ម្ចាស់​ម៉ូតូ​វ៉េវ​បាន​ទាម​ទារ​២០​ដុល្លារ ម្ចាស់​ហាង​ធានា​សង ចំណែក​ម្ចាស់​​ម៉ូតូ​ស្មា​ស់រី​វ៉ូ​ទាមទារ​ឱ្យ​ជួសជុល​ម៉ូតូ​ដូច​ដើម​​មិនដឹង​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​ពិតប្រាកដ ទើប​មិន​អាច​ចរចា​គ្នា​ត្រូវ​សមត្ថកិច្ច​ក៏យក​ម៉ូតូ​ស្មាស់​ និង​រថយន្ដ​កាម​រី​ឆ្លាម​ទៅ​រក្សា​ទុក​នៅ​អធិការ​​ដ្ឋាន​ខណ្ឌ​ចំការ​មន ​ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ដ​ទៀត៕