ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​នៃ​ការ​កោស​ខ្យល់​​ញឹក​ញាប់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បច្ចុ​​ប្បន្ន​​នេះ​យើង​សង្កេត​ឃើ​ញ​ថា ​មុខ​របរ​នៃ​ការ​រក​សីុ​កោស​ខ្យល់​​មាន​ស្ទើរ​តែ​​គ្រប់​ទី​កន្លែង​​ទាំង​ អស់​​ ជា​ពិសេស​​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​នេះ​តែ​ម្តង ។ ​អាការ​វិល​មុខ ​អស់​កម្លាំង​ ចង់​​ក្អួត​ចង្អោរ និង​អាការ​ផ្សេង​ទៀត​ដែល​​ទាម​ទារ​​ឱ្យ​លោក​​អ្នក​ត្រូវ​​តែ​ធ្វើ​​ការ​កោស​ ​ខ្យល់​​ទើប​បាត់​ ប៉ុន្តែ​​លោក​អ្នក​មួយ​ចំនួន​​ប្រហែល​​ជា​មិន​បាន​​ដឹង​​ទេ​ថា ការ​​កោស​ខ្យល់​នេះ អាច​ប្រឈម​​

រាជធានីភ្នំពេញ ៖ បច្ចុ​​ប្បន្ន​​នេះ​យើង​សង្កេត​ឃើ​ញ​ថា ​មុខ​របរ​នៃ​ការ​រក​សីុ​កោស​ខ្យល់​​មាន​ស្ទើរ​តែ​​គ្រប់​ទី​កន្លែង​​ទាំង​អស់​​ ជា​ពិសេស​​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​នេះ​តែ​ម្តង ។ ​អាការ​វិល​មុខ ​អស់​កម្លាំង​ ចង់​​ក្អួត​ចង្អោរ និង​អាការ​ផ្សេង​ទៀត​ដែល​​ទាម​ទារ​​ឱ្យ​លោក​​អ្នក​ត្រូវ​​តែ​ធ្វើ​​ការ​កោស​​ខ្យល់​​ទើប​បាត់​ ប៉ុន្តែ​​លោក​អ្នក​មួយ​ចំនួន​​ប្រហែល​​ជា​មិន​បាន​​ដឹង​​ទេ​ថា ការ​​កោស​ខ្យល់​នេះ អាច​ប្រឈម​​ទៅ​នឹង​ប​ញ្ហា​អ្វី​ខ្លះ​ ឬ​ក៏​មាន​មូល​ហេតុ​​អ្វី​ឱ្យ​បាន​​ច្បាស់​លាស់​​​នៅឡើយ​នោះទេ?

លោក​សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិត ​យឹម សុបុត្រា អ្នក​ឯ​ក​ទេស​​វិកល​វិទ្យា​​នៃ​គ្លី​និក​​សាន់​រ៉ាយ បាន​​បក​ស្រាយ​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹងថា ពាក្យ​ថា កោស​ខ្យល់​​គឺជា​ទំនៀម​ទម្លាប់​​របស់​ប្រពៃណី​​ខ្មែរ​យើង​ដែល​មាន​​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ដោយ​យើង​​ឃើញថា ​ប្រជាជន​ខ្មែរ​តែង​តែ​​​ធ្វើការ​​កោស​ខ្យល់​​​នៅពេល​ដែល​ពួក​​គាត់​មាន​បញ្ហា​​មិន​ស្រួល​នៅ​ក្នុង​​​រាង​កាយ​​របស់​គាត់​​ដូច​ជា​វិល​មុខ អស់​កម្លាំង​​ ក្តៅ​ខ្លួន ឈឺ​ក្បាល​ ចង់​ក្អួត​​​​ចង្អោរ​ ​ងងឹត​មុខ ចុក​​ ពោះ ​ដោយ​សារ​តែ​ខ្យល់​​ដើរ​មិន​ស្រួល ឬ​ក៏​កោស​ខ្យល់​​នៅពេល​ដែល​ស្រវឹង​ជោក​ជាំ​ជា​ដើម។

ប៉ុន្តែ​បើ​​សិន​ជា​អាការ​នេះ​ចេះ​តែ​មិន​ស្រួល​ជា​ញឹក​ញាប់​​ ហើយ​ការ​កោស​ខ្យល់​​នេះ​ក៏តែង​តែ​​ធ្វើ​ជាប្រចាំ​ដែល​នោះ​ វា​មិន​មែនជា​រឿងល្អ​សម្រាប់​​លោក​អ្នក​ទេ ​បើ​សិន​ជាយើង​និយាយ​ទៅ​ដល់​រាង​កាយ​​មិន​ស្រួល​នេះ ដែល​តែង​តែ​​កើត​ឡើង​ជា​ញឹក​ញាប់​​នេះ​វា​អាច​មាន​ជាប់​ទាក់​​ទិន​ទៅ​នឹង​​ជំងឺ​​ផ្លូវ​ចិត្ត​មួយ​ចំនួន​ផង​ដែរ ។ ​ក្នុង​នាម​ខ្ញុំ​​ជា​អ្នក​ឯក​ទេស​​​វិកល​​វិទ្យា​​​នៅ​ក្នុង​ប្រភេទ​នៃ​​ជំងឺ​​​ថប់​អារម្មណ៍​ អ្នក​ជំងឺ​​អាច​មាន​អាការ​​អស់​កម្លាំង ​ចុក​ដៃ​ចុក​ជើង ​វិល​មុខ ស្រវាំង​ភ្នែក ​ឈឺ​ក្បាល ​បន្ទាប់​ពី​នោះ​​មក​គាត់​ក៏​ធ្វើ​ការ​កោស​ខ្យល់​ ហើយ​បន្ទាប់​ពី​កោស​​ខ្យល់​​អាការ​ទាំងអស់​នេះ​វា​នឹង​បាត់​ទៅ​វិញ ប៉ុន្តែ​មិន​​យូរ​មិន​ឆាប់​ អាការ​​ទាំង​​​នេះ​​វា​នឹង​កើត​ឡើង​ម្តង​ទៀត ដែលធ្វើ​ឱ្យ​គាត់​​បន្ត​ការ​កោស​ខ្យល់​​សារ​ជា​ថ្មី ។ ​ដូច្នេះ​​​ការ​​កោស​ខ្យល់​​នេះ ​វា​​គ្រាន់តែ​ជា​របៀប​​ ឬ​ក៏​វិធីដែល​យើង​ព្យា​បាល​​តាម​បែប​បុរាណ​​ប៉ុណ្ណោះ​​​ ​​ដោយ​បុគ្គ​ល​ខ្លះ​នោះ​នៅ​ក្នុង​មួយ​សប្តាហ៍ធ្វើ​ការ​​កោស​ខ្យល់​​២​​ទៅ​៣​ដង​ឯណោះ ។

យើង​​​​​​​​​​​​​​​​​សង្កេត​ឃើញ​​ថា ការ​កោស​ខ្យល់​​មិន​ត្រឹម​តែ​មាន​ប្រចាំ​នៅ​ផ្ទះ​ ឬ​គ្រួសារ​នោះ​ទេ​​ សូម្បី​តែ​នៅតាម​ដង​វិថី​នីមួយៗ​​មុខ​របរ​រក​សីុ​​កោស​ខ្យល់​​ក៏​មាន​ច្រើន​ណាស់​ដែរ​។
ទាំង​នេះ​ដោយ​សារ​តែ​លោក​អ្នក​មិន​ទាន់​​បាន​សិក្សា​ ឬ​ក៏​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​លាស់​​​អំពី​​បញ្ហា​​នៃ​ការ​កោស​ខ្យល់​នេះនៅ​ឡើយ។ ​ដោយ​យោង​តាម​ឯក​សារ​​តាម​ការ​​សិក្សា​ដែល​មាន​នៅ​បច្ចិម​ប្រទេស​​យើង ​​ឃើញ​ថា ​អាការ​ដែល​​​​បណ្តាល​ឱ្យ​​លោក​អ្នក​ឈាន​​ទៅ​​ដល់​ការ​កោស​​ខ្យល់​​នេះ គឺវា​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​ថប់​អារម្មណ៍​ដែល​ភាគ​ច្រើន​ ​អ្នក​ដែល​មក​ជួប​ជា​មួយ​ខ្ញុំ​សុទ្ធ​តែ​​ជា​មនុស្ស​ដែល​ឧស្សាហ៍​​កោស​ខ្យល់​​ញឹក​ញាប់​ ប៉ុន្តែ​​នៅ​ពេល​ដែល​​​ទទួល​​បាន​ការ​ព្យា​បាល​​ជំងឺថប់​​អារម្មណ៍​​នេះ​ហើយ ការ​កោស​ខ្យល់​​នោះ​​ក៏​លែង​​មាន​ទៀត​ដែរ ។ ​​ដូច្នេះ​ហើយ​​យើង​អាច​សន្និ​ដ្ឋាន​បាន​ថា ការ​កោ​ស​ខ្យល់​ញឹក​ញាប់​កើត​ឡើង​ដោយ​សារ​តែ​លោក​អ្នក​​មានជំងឺ​ថប់​អារម្មណ៍  ។ 

លោក​សាស្ត្រា​ចារ្យ​​វេជ្ជ​​ប​ណ្ឌិត​​បាន​បន្ថែម​ទៀត​ថា ការ​កោស​ខ្យល់​​​ពិតជា​​បាន​​ធ្វើ​ឱ្យ​​លោក​អ្នក​បាន​ធូរ​ស្បើយ​​ពិតមែន ប៉ុន្តែ​​វា​ក៏​បាន​ផ្តល់​​នូវ​ផល​ប៉ះ​ពាល់​យ៉ាងធ្ងន់​ធ្ងរ​​ផង​ដែរ ​បើ​សិន​ជា​លោក​អ្នក​ធ្វើ​ការ​កោសខ្យល់​​ញឹក​ញាប់​​នោះ​​ ហើយ​​ផល​ប៉ះ​ពាល់​ទាំង​នេះ​​មាន​ដូចជា ​​កាល​ណា​​ដែល​យើង​​ធ្វើ​ការ​​កោស​ខ្យល់​ញឹក​ញាប់​ពេក អាច​ធ្វើ​ឱ្យ​​បែក​គ្រាប់​​ឈាន​ពេញ​ខ្នង ​​​​​​​​​​ជួន​ការ​បើ​សិន​ជា​លោក​អ្នក​ធ្វើការ​កោស​ខ្យល់​នៅត្រឹង​​​​​​កញ្ចឹង.ក​​​ក៏អាច​ធ្វើ​​ដាច់​សរសៃ​ឈាម ​​ដែល​​ជា​ហេតុ​​អាច​ធ្វើ​ឱ្យ​​លោក​អ្នក​ប្រឈម​​ទៅ​នឹង​គ្រោះថ្នាក់​​​ដល់​ជីវិត​ផង​ដែរ ​ដែល​ពេល​ខ្លះ​​នោះ​​យើង​ឃើញថា ​អ្នក​ដែល​ស្រវឹង​ស្រា​មួយ​ចំនួន​ បន្ទាប់​ពី​​​ធ្វើកា​រ​កោស​ខ្យល់​​ហើយ​ដេក​ស្លាប់​ដោយឯងៗ​ក៏​មាន​ដែរ ​ដូច្នេះ​​ហើយ​លោក​អ្នក​តែ​​រក​ដំណោះ​ស្រាយ​​ដើម្បី​កុំ​​ឱ្យ​កើត​​មាន​បញ្ហា​ផ្សេង​​ៗ​ដែល​កើត​ឡើង​ដោយ​សារ​តែ​កោស​ខ្យល់​​នេះ ​ដោយ​លោក​អ្នក​​ត្រូវ​តែ​មក​​ជួប​ជា​មួយ​គ្រូពេទ្យ​​​​ចិត្ត​វិទ្យា​​​នៅពេល​ដែល​មាន​អាការ​​​កោ​ស​ខ្យល់​​ញឹក​ញាប់​ ឬ​ក៏ធ្វើ​ការ​​លំហាត់​ប្រាណ​​នៅ​ឱ្យ​បាន​ញឹក​ញាប់​​​ជា​ដើម។ ​លោក​​អ្នក​​ត្រូវ​តែ​ប្តូរពី​ការ​កោស​ខ្យល់​​ជា​ការ​ម៉ាស្សាវិញ​ ហើយ​បើ​សិន​ជា​​ស្រវឹង​​រហូត​​ដ៏​ជោក​ជាំ​នោះ​​លោក​អ្នក​ត្រូវ​តែធ្វើ​​ការ​ម៉ាស្សា​ ​​ឬ​ផឹក​ទឹកក្តៅ​​ឧណ្ណៗ ឬ​​ទឹក​ក្រូច​ឆ្មា​ជា​ដើម ប៉ុន្តែ​​​បើ​សិន​ជា​ការ​​អនុ​វត្ត​​ន៍​​តាម​ការ​ណែនាំ​ទាំង​នេះ ហើយ​​នៅតែ​មិន​មាន​ប្រសិទ្ធ​ភាព​​ទៀត​នោះ លោក​អ្នក​នាង​​កញ្ញា​ត្រូវតែ​ប្រញាប់​មក​ជួប​ជា​មួយ​គ្រូ​​ពេទ្យ​ច​ិត្ត​វិទ្យា​​ដើម្បីធ្វើការ​ព្យា​បាល​តាម​បែប​ជំនាញរបស់​គ្រូពេទ្យ​​ម្តង​​វិញ ៕