ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​​ក្បាល​គ្រាប់​​ក្នុង​បន្ទប់​​រៀន​​កុមារ​១១​នាក់​រង​របួស​

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ​ក្រុម​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ​ចំនួន​១១​នាក់ បាន​ទទួល​រង​របួស​ធ្ងន់​២​នាក់​ ស្រាល​៩​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ ក្នុង​ហេតុ​ការណ៍​​ផ្ទុះ​​គ្រាប់​​បែក​មួយ​កាលពីវេលា​​ម៉ោង​៨​ព្រឹក​ថ្ងៃទី​ ១ មីនា ​២០១២ ​ក្នុង​បន្ទប់​រៀន​នៃ​សាលា​បឋម​សិក្សា​​កោះ​កេរ្តិ៍​ ស្ថិតក្នុងភូមិ​កោះ​កេរ្តិ៍ ​ឃុំ​ស្រយ៉ង់ ​ស្រុក​គូលេន ។

ខេត្តព្រះវិហារ ៖ ​ក្រុម​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ​ចំនួន​១១​នាក់ បាន​ទទួល​រង​របួស​ធ្ងន់​២​នាក់​ ស្រាល​៩​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ ក្នុង​ហេតុ​ការណ៍​​ផ្ទុះ​​គ្រាប់​​បែក​មួយ​កាលពីវេលា​​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១ មីនា ​២០១២ ​ក្នុង​បន្ទប់​រៀន​នៃ​សាលា​បឋម​សិក្សា​​កោះ​កេរ្តិ៍​ ស្ថិតក្នុងភូមិ​កោះ​កេរ្តិ៍ ​ឃុំ​ស្រយ៉ង់ ​ស្រុក​គូលេន ។

ប្រភពព័ត៌​មាន​​បាន​ឱ្យដឹងថា ​នៅវេលា​ម៉ោង​​ខាង​លើ ខណៈ​​មិន​មាន​វត្តមាន​គ្រូ​នៅ​ក្នុង​ថ្នាក់​​ក្មេង​ប្រុស​​ម្នាក់​បាន​កាន់​គ្រាប់​​ប្រភេទ​​គ្រាប់​ត្បាល​៦០​មីល្លី​ម៉ែត្រ​ ដែលគេ​រើស​បាន​​​ពីស្រែ​មក​​នាំគ្នា​បោះ​​​ប្រមៀល​លេង​ក្នុង​បន្ទប់​​រៀន​​​ជា​មួយ​មិត្ត​ភក្តិ​​ដទៃ​ទៀត ​ស្រាប់តែ​ផ្ទុះឡើង​កក្រើក​ពេញ​បន្ទប់​រៀន បណ្តាល​ឱ្យ​រង​របួស​១១​នាក់ ក្នុង​នោះ​​ធ្ងន់​​២​នាក់ ។ បន្ទាប់​ពី​​ទទួល​បាន​​ព័ត៌​​មាន​លោក​អ៊ំ ម៉ារ៉ា អភិ​បាល​​ខេត្ត​បាន​បញ្ជូន​​គ្រូ​ពេទ្យ​​នៃ​មន្ទីរ​ពេទ្យ​​ប​ង្អែក​១៦​មករា ​និង​រថយន្ត​​សង្គ្រោះ​ទៅ​ដឹក​កុមារ​របួស​ទាំង​១១​នាក់​នោះ​ដើម្បី​យក​ទៅ​ព្យា​បាល​ ។
នៅរសៀល​ថ្ងៃដដែល ​លោក​អ៊ំ ម៉ារ៉ា ក៏​បាន​នាំ​យក​អំណោយ​ទៅ​​ចែកជូន​ និង​សួខ​សុខ​ទុក្ខ​​កុមារ​​ទាំង​១១​នាក់​នោះ​ដល់​​​មន្ទីរពេទ្យ​​ផង​ដែរ ​៕