ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​​​​កីឡា​វាយ​កូនបាល់​​ជ្រើស​រើស​​​ជើង​​​ឯក​ទូទាំង​ប្រទេស​​សម្រាប់​​ឆ្នាំ2012នេះ

14 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​ការប្រកួ​ត​កីឡា​វាយ​កូនបាល់​​ជ្រើស​រើស​​​ជើង​​ឯកទូទាំង​​ប្រទេស​​ប្រចាំ​ឆ្នាំ​២០១២ ​​​​ចាប់ផ្តើមជា​​ផ្លូវ​ការ​កាលពីថ្ងៃទី២៤ ​កុម្ភៈ ។​ ​មន្ត្រី​​​រៀបចំការ​ប្រកួត​ឱ្យ​ដឹងថា ការ​​ប្រកួ​​នេះ​នឹងបញ្ចប់​នៅថ្ងៃ​ទី២ មីនា ដោយ​អនុវត្ត​​​​ទៅតាម​កម្មវិធីប្រកួត​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំយុវជន និងកីឡា ដើម្បី​​​ជ្រើសរើស​​រកកីឡាករ​ កីឡា​ការិនី ​​​​ល្អៗសម្រាប់​ប្រមូលផ្តុំ​​​​ហ្វឹកហាត់​​ត្រៀម​ទៅ​ចូលរួម​ប្រកួតក្នុងព្រឹត្តិការណ៍​​​​​​​ប្រកួត​នៅ​​លើ​ឆាក​អន្តរជាតិ ។

​ឆ្នាំនេះក្លឹប​និងសមាគម​ចូលរួមសរុបទាំង​អស់​ចំនួន៨​ មានក្លឹបក្រសួង​​​ការពារ​ជាតិ ក្លឹប​ក្រសួងមហាផ្ទៃ ​ក្លឹប​ខេមរា ក្លឹប​សុខារិទ្ធ អង្គ​ការ​​អរុណរះ ​មណ្ឌល​កុមារកំព្រា​បឹង​ខ្យាង ក្លឹប DEVENCO ​និងក្លឹប ICAN ។ រីឯ​​កីឡាករ​ កីឡាការិនី​ដែលបានចូលរួមវិញ​សរុប​​ទាំង​អស់​១៣១​នាក់ កីឡាករ​​​សរុប​១១៨​នាក់ និង​កីឡា​ការិនី១៣​នាក់ ។ ​ដោយឡែក​សម្រាប់​វិញ្ញា​សា​ដែល​ត្រូវដាក់​​ឱ្យប្រកួត​វិញនោះ មាន​​ប្រកួត​វាយជាក្រុម៣នាក់​ ទល់៣នាក់ ប្រកួត​ម្នាក់​​ទល់ម្នាក់ បុរសអក្សរ «​ក» ប្រកួត​​វាយ​ម្នាក់​ទល់ម្នាក់ អក្សរ​ «ខ» ប្រកួតវាយ​គូបុរស ​​ប្រកួត​វាយគូចម្រុះ​បុរស​-នារី​ និងប្រកួត​​វាយ​ទោល​ម្នាក់ទល់ម្នាក់នារី​៕