ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផាន​់ សារុន​ ជួប វៀត ប៊ុន​ឌឿន ​ខណៈ​ ភិរម្យ ភក្តី ជួប សារឹម ង៉ា នៅលើរេញ​ទូរទស្សន៍ CTN

14 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ផាន់ សារុន មកពី​ក្លឹប​គជ​សារ​កីឡា​ ណាត់​វៀត ​ប៊ុន​ឌឿន មកពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ ប្រកួត​សាក​កម្លាំង​គ្នា​​នៅ​លើ​សង្វៀន CTN ថ្ងៃអាទិត្យ ទី២៦ កុម្ភៈ ខណៈ​ភិរម្យ ភក្តី មកពីក្លឹប​រកា​ខ្នុរគុន​ខ្មែរ ជួប សារឹម ង៉ា មកពី​​ក្លឹប​​​​កីឡា​ប្រដាល់​ក្រសួង​ការ​ពារជាតិ ។ ​សារុន និង​ប៊ុនឌឿន ​មាន​ប្រវត្តិឡើង​​សង្វៀន​​មិនបាន​ច្រើន​ប៉ុន្មានទេ ម្យ៉ាង​​ទៀត​​ពួក​​គេទាំង​២​នាក់​​មិនធ្លាប់​បាន​ប៉ះ​គ្នា​​ទៀត​ផង ។ ​

សារុន ពូកែ​ស្នៀតជើង និង​ស្នៀត​ដៃ​ តែ​កម្លាំង​​​ខ្សោយ​​បន្តិច​។ ចលនា​វាយ​លុក​របស់​គេមាន​ភាព​រហ័ស​រហួន​គ្រាន់​បើ ​តែ​សម្រាប់​ការ​មក​ប៉ះ​ប៊ុន​ឌឿន ​លើក​នេះ​​អត់​ទាន់​ដឹង​ថា យ៉ាង​ម៉េច​នោះទេ ។ ប៊ុន​ឌឿន ភាគ​ច្រើន​អាង​កម្លាំង​​ តែ​ស្នៀត​កែង និង​ជង្គង់​របស់​គេ​ល្អ ​​ចិត្ត​ក៏សឿង​ទៀត ពោលគឺ​ហ៊ាន​​ស៊ី​ហ៊ាន​សង​ ។ ចាំ​មើល​អ្នក​ណា​ខ្លាំង​ជាងអ្នក​ណា។ ភិរម្យ ​ភក្តី ល្បី​ពូកែខាង​​ប្រើ​ស្នៀត​កែង និ​ង​ជង្គង់​​ ប៉ុន្តែ​មាន​ពេលខ្លះ​ការ​វាយ​ចេញ​​ហាក់​​រអាក់​រអួល​​នៅ​​ពេល​ប៉ះ​ចំ​​គូ​ប្រកួត​ខ្លាំង​ជាង ។

លើក​នេះ​ប៉ះ​​សារឹម ង៉ា ដែល​​មាន​ល្បិច​ប្រយុទ្ធ​​នៅ​លើ​សង្វៀន​​​ក្រាស់មិន​អាច​ធ្វេស​ប្រហែស​​បាន​ឡើយ។  ចេង រិទ្ធី ​មកពីក្លឹប​​សាល​វ័ន្ត​​កីឡា ជួប​​​លាភ សំណាង ​មកពី​ក្លឹប​​កង​ពល​តូច​លេខ​៧០ និងឈិន ​ធារ៉ា មកពីក្លឹប​​ស្រុក​អន្លង់​វែង ​ជួបគង់ រ៉ែន មកពី​ក្លឹប​គជ​សា​រកីឡា ៕