ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Noda ធ្វើដំណើរ​រទស្សន​កិច្ច​​សហរដ្ឋ​​អាមេរិកនាចុង​ខែមេសា

14 ឆ្នាំ មុន

​លោកនាយក​រដ្ឋ​មន្ត្រីជប៉ុន នូដា​ យ៉ូស៊ីហ៊ីកុ នឹងធ្វើដំណើរ​ទស្សនកិច្ចជាផ្លូវ​ការនៅសហ​រដ្ឋអាមេរិក​ នៅចុងខែមេសា និងគ្រោងជួប​​ពិភាក្សា​ជា​មួយ​លោកប្រធានា​​ធិបតី​អូបាម៉ា។ រដ្ឋាភិបាលជប៉ុន​និងសហរដ្ឋ​អាមេរិក ពេល​នេះ​​កំពុងស្ថិតនៅ​ក្នុងដំណាក់កាល​ចុងក្រោយនៃ​​ផែនការ។ ដំណើរទស្សន​កិច្ចនោះ​ធ្វើឡើង​បន្ទាប់​ពីមានកិច្ចព្រម​ព្រៀងទ្វេ​ភាគីនា​ពេលថ្មីៗ លើ​ការ​រៀបចំ​កងទ័ពអាមេរិក​ក្នុងប្រទេសជប៉ុន។ លោកនូដា ត្រូវបាន​គេរំពឹងថា នឹងធ្វើ​ដំណើរទស្សន​កិច្ចក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​អំឡុង​​ពេល​​វិស្សមកាល​ដែល​ចាប់ផ្តើម​នៅ​​ចុង​ខែ​មេសា។

នាយករដ្ឋមន្ត្រី​ជប៉ុននិងប្រធានា​ធិបតី​អាមេ​រិក សង្ឃឹមពីការពង្រឹង​ប្រព័ន្ធសន្តិសុខ​​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ លោកប្រធា​នា​ធិប​តី​អាមេ​រិក​​សន្យា​ដាក់តំបន់​​នេះ​ជា​អាទិភាព​ក្នុង​យុទ្ធ​​សាស្ត្រ​ការ​ពារជាតិថ្មី ។ មេដឹកនាំទាំង​ពីរ​នឹង​ធ្វើ​សេច​ក្តី​ថ្លែងការណ៍​​រួមគ្នា​មួយក្នុង​អំឡុងពេលនៃ​កិច្ច​ប្រជុំ​នោះ។ នាយករដ្ឋ​មន្ត្រីជប៉ុនប្រហែល​ជានឹងពិភាក្សា​ពីការចូល​រួមជាមួយ​លោកអូបាម៉ា លើកា​រ​ប្រឹក្សា​ក្នុងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​​ក្នុង​តំបន់ប៉ា​ស៊ីហ្វិក ក៏ដូចជា​ស្ថានភាព​ប្រទេស​អ៊ី​រ៉ង់៕