The Taj Mahal គឺជាអច្ឆរិយៈវត្ថុមួយ ស្ថិតនៅក្នុងប្រទេសឥណ្ឌានៃរដ្ឋអាក្រាដែល មានភាពល្បីល្បាញបំផុតនៅលើពិភពលោក។ The Taj Mahal គឺជារចនាសម្ព័ន្ធនៃមហាចេតិយដ៏ ធំមួយត្រូវបានសាងសង់ឡើងដោយអធិរាជ Shah Jahan សម្រាប់ជាអនុស្សាវរីយ៍ចំពោះព្រះមហេសីទីបី របស់ព្រះអង្គព្រះនាម Mumta Mahal។ The Taj Mahal ក៏ប្រៀបដូចជាវិមានដ៏ធំមួយ និងស្រស់ស្អាតបំផុតនៅក្នុងពិភពលោកដែលបង្ហាញពីរូបសញ្ញានៃសេចក្តីស្រលាញ់ស្មោះ និងរួមបញ្ចូលគ្នារវាងរចនាបថ ភឺសៀន អ៊ិស្លាម និងរចនាបថរបស់ឥណ្ឌា។
នៅក្នុងឆ្នាំ១៩៨៣ The Taj Mahal បានក្លាយជាអច្ឆរិយៈវត្ថុពិភពលោកតាមរយៈអង្គការយូណេស្កូ។ ឆ្នាំ១៦៣១ អំឡុងរជ្ជកាលអធិរាជ Mughal ព្រះមហេសីរបស់អធិរាជ Shah Jahan បានសោយទិវង្គតនៅក្នុងពេលសម្រាលបុត្រទី១៤ ព្រះនាម Gauhara Begum ។ ការចាប់ផ្តើមសាងសង់នូវវិមាន The Taj Mahal គឺបានចាប់ផ្តើនៅអំឡុងឆ្នាំ១៦៣២ ហើយបានរួចរាល់នៅក្នុងអំឡុងឆ្នាំ១៦៥៣ ។ ការសាងសង់នេះ គឺដើម្បីរំលឹកពីក្តីស្រលាញ់របស់ព្រះអង្គចំពោះព្រះមហេសី និងតំណាងឱ្យក្តីស្រលាញ់ជារៀងរហូត ដូច្នេះហើយបានជាព្រះអង្គសាងសង់នូវ Taj Mahal ដែលតំណាងឱ្យផ្នូររបស់ព្រះនាង។ Taj Mahal មានលក្ខណៈពិសេសដែលវិមាននេះមាន ការប្រែពណ៌ជាប្រចាំទៅតាមពន្លឺថ្ងៃ។ នៅពេលព្រលឹម Taj Mahal មានពណ៌មាស ពេលថ្ងៃត្រង់ មានពណ៌សក្បុស និងពេលរសៀលគឺមានពណ៌លឿងទុំ ។ ភាពអស្ចារ្យនេះ គឺគេប្រើប្រាស់នូវពន្លឺពីធម្មជាតិ ដើម្បីរំលេចនូវសម្រស់ និងរចនាបថដ៏ពិសេសនៃវិមាន ។
The Taj Mahal គឺជាវិមានមួយដែលមានភាពអស្ចារ្យ និងល្បីល្បាញនៅលើពិភពលោក ហើយក៏ជាអច្ឆរិយៈវត្ថុនៅលើពិភពលោកតែមួយគត់ដែលបង្ហាញពីក្តីស្រលាញ់របស់មនុស្ស៕
ចែករំលែកព័តមាននេះ