ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​សហជីព​​កម្ពុជា​ស្នើ​ឱ្យ​រាជ​រដ្ឋា​ភិបាល​​​មាន​វិធាន​ការ​ទប់​ស្កាត់​ និង​បញ្ចុះ​​តម្លៃ​​ទំនិញ​​ឡើង​ថ្លៃ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីថ្លែង​ការណ៍របស់សហភាពសហជីពកម្ពុជា​ដឹក​នាំ​​ដោយ​លោក​រ៉ុង ឈុន ដែលកោះសន្តិភាពទទួល​បាន​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១២ឲ្យដឹងថា ព្រឹក​ថ្ងៃនេះ​តម្លៃ​ទំនិញនៅលើទីផ្សារហក់ឡើង​ខ្ពស់ ជា​ពិសេស​តម្លៃប្រេងសាំងមានតម្លៃរហូត​ដល់​​៥.៨០០​រៀលក្នុងមួយលីត្រ ការឡើង​ថ្លៃនេះ​នាំ​ឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ​ក្រីក្រកម្មករ គ្រូបង្រៀន និងមន្រ្តីរាជការ​ដែល​មាន​​ប្រាក់ចំណូលតិចតួច ។

លោករ៉ុង ឈុន បានបន្តថា ចំពោះករណី​តម្លៃ​ទំនិញហក់ឡើងខ្ពស់នេះ បង្កឲ្យប្រជារាស្រ្ត កម្មករ គ្រូបង្រៀន និងមន្រ្តីរាជការដែលមាន​ប្រាក់ចំណូលតិច និងប្រាក់ខែទាប​រស់នៅដោយ​វេទនា ។ ក្នុងស្ថានភាពនេះ ប៉ះពាល់ដល់ការងារ​របស់​គ្រូ​បង្រៀន និងមន្រ្តីរាជការ​បុគ្គ​លិក​កម្ម​ករ​ និយោ​ជិតថែមទៀត។ ដោយឡែករាជរដ្ឋា​ភិបាល​ក៏មិនទាន់ឃើញមាន​វិធានការ​បន្ទាន់ណា​មួយ​ទប់​ស្កាត់​ទំនិញឡើងថ្លៃនេះ​ដែរ ជាពិសេស​តម្លៃប្រេងសាំងកំពុងតែមានតម្លៃ​ខ្ពស់ហួស​ហេតុ។

សហភាពសហជីពកម្ពុជា (CCU) សូមស្នើ​ឲ្យ​រាជរដ្ឋាភិបាលកម្ពុជាម ានវិធានការទប់​ស្កាត់ និងបញ្ចុះតម្លៃទំនិញលើទីផ្សារ ជាពិសេស​តម្លៃ​ប្រេង​សាំងឲ្យមកនៅត្រឹមតម្លៃមួយសមរម្យ ដើម្បី​ឲ្យប្រជាពលរដ្ឋ កម្មករ និយោជិត គ្រូ​បង្រៀន និង​មន្រ្តី​រាជការរស់នៅសមរម្យ និង​ថ្លៃ​ថ្នូរ​ក្នុង​សង្គម​ផង៕