ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​​ម្លប់​​តាប៉ាង​​ខេត្ត​ព្រះ​សីហនុ ​ចូល​រួម​កាត់​បន្ថយ​នូវ​វិបត្តិ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​

14 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ការកាត់បន្ថយអត្រា​ស្លាប់​របស់មនុស្សដរាបណាប្រជា​ពលរដ្ឋ​ទាំង​អស់បានយល់ច្បាស់អំពីច្បាប់ចរាចរណ៍ ព្រោះ​បច្ចុ​ប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍​បានធ្វើឱ្យ​មនុស្ស​បាត់បង់អាយុជីវិតយ៉ាងច្រើន បន្ទាប់ពី​ជំងឺ​​អេដស៍។ ដូចនេះដើម្បីចូលរួមចែក​រំលែក និង​កាត់​បន្ថយនូវវិបត្តិសង្គមដ៏គួរឱ្យ​ព្រួយ​បារម្ភនេះ អង្គការម្លប់តាប៉ាងបានរៀបចំកម្មវិធី​ជា​ច្រើន​ពាក់​ព័ន្ធទៅនឹងការអប់រំ​ស្តី​អំពីច្បាប់ចរា​ចរណ៍​ដល់​បងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះ​សីហនុ ដែល​មានរយៈពេល៤ថ្ងៃ ដោយគិត​ចាប់​ថ្ងៃទី​២២ ដល់​ថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១២។

យុវសិស្ស មាស សុខលី ដែលជាអ្នកចូលរួម ក្នុងក្បួនដង្ហែអំពីផលប៉ះពាល់ដោយគ្រោះ​ថ្នាក់​ចរាចរណ៍បានសំដែងនូវសេចក្តីសោមនស្សរីក​រាយជាពន្លឹកក្នុងការដង្ហែក្បួននេះ ព្រោះ​វា​ផ្តល់​​ផល​ប្រយោជន៍ឱ្យប្រជាពលរដ្ឋគ្រប់រូប​បាន​យល់​ច្បាស់អំពីហានិភ័យដោយសារគ្រោះថ្នាក់​ចរាចរណ៍។ ក្នុងនោះដែរប្អូនក៏បាន​សំណូមពរ​ដល់​អ្នកបើកបរទាំងអស់ សូមកុំពិសា​ស្រានៅ​ពេល​បើកបរ ព្រោះជាតិស្រវឹងអាចធ្វើ​ឱ្យ​បាត់​បង់​អ្វីៗ​ទាំងអស់ ទាំងអាយុជីវិតខ្លួនឯង និង​អាយុ​​ជីវិតអ្នកដទៃ ។

លោកព្រំ ថេត អ្នកគ្រប់គ្រងទូទៅនៃកម្ម​វិធី​នេះ បានបង្ហាញអំពីគោលបំណង​នៃ​ការរៀបចំ និងពិធីដង្ហែក្បួននេះថា គឺ​ធ្វើ​ឡើង​ដើម្បីលើក​កម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍​ ការ​គោរព​ច្បាប់ចរាចរណ៍ និង គ្រោះថ្នាក់ចរា​ចរណ៍​​ដើម្បី​គ្នា​​ឱ្យប្រជាពលរដ្ឋនៅក្នុងក្រុងព្រះ​សីហនុ យល់ដឹង និងគោរពច្បាប់ចរាចរណ៍ទាំង​អស់​គ្នា​ជៀស​វាងពីគ្រោះថ្នាក់ដែលបង្កឡើង បណ្តាល​ឱ្យ​​ប្រជា​ពលរដ្ឋមួយចំនួន​រងគ្រោះ ដោយសារ​តែ​​មិនគោរពច្បាប់ចរាចរណ៍ ៕