ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួញដឹក​​ឈើ​​ប្រណីត​​​តាម​រថយន្ត​​​និង​ម៉ូតូ​​​​តាម​ច្រក​​​​ង៉ាំដីមមាញឹក​ពេល​យប់

14 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី ៖​ ជារៀងរាល់យប់ជំនួញ​ដឹក​ឈើប្រណីតឆ្លងដែនទៅលក់នៅប្រទេស​វៀតណាម​កំពុង​មានសកម្មភាពគគ្រឹកគគ្រេង​ដោយពុំមានការបង្ក្រាបពីមន្ត្រីជំនាញឬសមត្ថ​កិច្ច​ណា​ម្នាក់​ឡើយ ហើយរាល់ការដឹកជញ្ជូន​យកទៅលក់ឲ្យថៅកែ​វៀតណាមនោះ គឺក្រុម​ឈ្មួញបាននាំគ្នាដឹកចេញ​តាមច្រករបៀងជាច្រើន​ចំណុច តែច្រកដែល​មាន​ការមមាញឹកនិងត្រូវ​ប៉ាន់ជាងគេគឺច្រកង៉ាំ​ដី ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែ​ខ្ទុម ស្រុកកែវសីមា​ ។ ​​យ៉ាង​ហោចណាស់ក៏​មាន​រថយន្តដឹកឈើពី៥​ទៅ​១០គ្រឿងជាប្រភេទឡង់​គ្រីស័្សរមួយបាំងកន្លះបានដឹកចេញនៅពេល​យប់​ស្ងាត់  ហើយក៏មានខ្លះដឹកតាមម៉ូតូដែលគេបាន​កែច្នៃរាប់សិបគ្រឿងផងដែរក្នុងមួយយប់ៗ។

ប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ចាប់​ពីពាក់កណ្តាលអធ្រាត្ររហូតដល់​វេលា​ទៀបភ្លឺ ផ្លូវច្រករបៀងង៉ាំដីគឺមានភាពមមាញឹកជាង​ពេល​ថ្ងៃ ព្រោះមានទាំងរថយន្តនិងម៉ូតូបានលួចដឹក​ឈើប្រណីតបន្តកន្ទុយគ្នារាប់សិបគ្រឿងដើម្បី​យកទៅលក់ឲ្យថៅកែវៀតណាម។        

ទាក់ទិនទៅនឹងបញ្ហាខាងលើ កោះសន្តិភាព​មិន​អាចទំនាក់ទំនងទៅលោកអែម សំអឿន ​ប្រធាន​​ច្រកបានទេនាថ្ងៃទី២៤ កុម្ភៈ ២០១២ ព្រោះទូរស័ព្ទមិនចូល ៕