ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ឈើ​តូច​មួយ​បរទេះ​​គោ​ស្ទើរ​មិន​ចុះ​លេច​មុខ​មាត់​ថ្មី​នៅ​ក្រុង​​ព្រះសីហនុ

14 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ ផ្លូវ និងមនុស្ស គឺជាកត្តា​សំខាន់ដែលមិនអាចខ្វះបានបើទោះនៅទីណាក៏​ដោយវាស្របទៅនឹងប្រសាសន៍ដ៏ថ្លៃថ្លារបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជា​​ណា​ចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍​កន្លង​មក​ថា មានផ្លូវ មានក្តីសង្ឃឹម ដូចនេះ​ហើយ ទើប​នៅ​ព្រឹកថ្ងៃទី២២ កុម្ភៈ ស្ពាន​ឈើ​មួយ​​កន្លែង​ប្រវែង១៨ម៉ែត្រ ទទឹង​២ម៉ែត្រកន្លះ ស្ថិត​ក្នុងក្រុមទី៤ ភូមិ៦ សង្កាត់​លេខ​៤ ក្រុងព្រះ​សីហនុ ដែលតភ្ជាប់ផ្លូវ​ពីឆ្នេរអូរត្រេះ ទៅកាន់ផ្លូវ​ជាតិលេខ៤ ឆ្លងកាត់ភូមិចំនួន២ដែលចាស់​ទ្រុឌ​ទ្រោមពិបាកក្នុងការធ្វើដំណើរ សូម្បីតែដើរ សឹង​តែមិនរួចផងត្រូវ​បាន​សប្បុរសជន​បរទេស​ម្នាក់ រួមជាមួយលោកនាយក​សាលា​បឋមសិក្សា​អូរ​ត្រេះ ព្រះចៅអធិការវត្តអូរត្រេះ និងពុទ្ធបរិ​ស័ទ​​នៅ​ក្នុងភូមិធ្វើការជួសជុលឡើង​វិញ​ដោយ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ១.៦០០.០០០​រៀល។

លោកសៅ ចាន់ធឿន នាយកសាលាបឋម​សិក្សា​អូរត្រេះបានរៀបរាប់ឱ្យដឹងថា ដោយ​មើល​ឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ និង​ការ​​លំបាករបស់ប្អូនៗកុមារសិស្សសាលា រូប​លោក​ផ្ទាល់បានពិភាក្សាជាមួយព្រះ​ចៅអធិការ​វត្ត​​អូរ​ត្រេះ មាស សុផល លោក​អ៊ឹង សារី ​អនុ​ប្រធាន​ការិយាល័យអប់រំក្រុងព្រះសីហនុ លោក​មេ​ភូមិ ជា វឹង និងសប្បុរសម្នាក់ទៀត​ដែលជា​ជន​​បរទេស​ឈ្មោះ​អ៊ឹង ហ្គ្រិត អាយុ៦៥​ឆ្នាំ ជន​ជាតិ​អង់គ្លេស ជាគ្រូអង់គ្លេស​ស្ម័គ្រ​ចិត្ត ព្រមទាំង​មាតា​​បិតា សិស្សជាច្រើននាក់។

លោក​បានបន្ត​ថា ស្ពាននេះពីមុនត្រូវបាន​លោក​​ហ៊ុន ភី អនុប្រធានមន្ទីរសុរិយោដីជាអ្នក​កសាង​អស់ទឹកប្រាក់៨០០ដុល្លារ តែក្រោយមក​នៅ​​ដើម​ឆ្នាំ២០១២ ស្ពានមួយនេះបានបាក់ស្រុត​ជា​​ច្រើន​កន្លែង​បង្កការលំបាកយ៉ាងខ្លាំងដល់ក្មួយៗ​សិស្សា​នុសិស្ស។ ប៉ុន្តែការជួសជុលនេះវាមិន​បាន​ត្រឹម​ត្រូវ​តាម​តម្រូវការនោះទេ ព្រោះមាន​លក្ខណៈ​តូច និង​ជា​ស្ពានឈើ ។ ដូចនេះក្នុងនាម​លោក​ជានាយក​សាលា​លោកសូមធ្វើការអំពាវ​នាវ​ដល់​សប្បុរស​ជនទាំងក្នុង និងក្រៅប្រទេស​ដែល​​មាន​ទឹក​ចិត្ត សូមមេត្តាជួយកសាង​ស្ពាន​នេះ​ឱ្យទៅ​ជា​ស្ពាន​ថ្មផង ដើម្បីងាយស្រួលក្នុងការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរ​ដែល​មាន​បំណងចូលមកកំសាន្តនៅឆ្នេរ​អូរត្រេះ តាម​រយៈ​ផ្លូវកាត់ ផ្លូវបំបែកផ្លូវជាតិលេខ៤ ត្រង់​ចំណុចចម្ការកៅស៊ូ ក្បែរបន្ទាយប៉េអឹម ក្រុង​ព្រះ​សីហនុ៕