ប្រទេសចិនបានជំរុញឲ្យប្រទេសនីហ្សេរីយ៉ា បញ្ជូនប៉ូលិសប្រដាប់អាវុធទៅការពារនាវឹកចិនលើនាវាដែលត្រូវក្រុមចោរសមុទ្រវាយប្រហារកាលពីពាក់កណ្តាលខែកុម្ភៈ នៅឈូងសមុទ្រអាហ្វ្រិក ។ ចោរសមុទ្រប្រដាប់ដោយអាវុធ៨នាក់ បានវាយប្រហារលើនាវាដឹកទំនិញចិនដែលបានចុះបញ្ជីឈ្មោះថា Panama ក្បែរកំពង់ផែ Lagos នាព្រឹកថ្ងៃទី១៤ កុម្ភៈ ហើយបានសម្លាប់និងធ្វើឱ្យនាវឹកចិនរងរបួសផងដែរ។ នេះបើតាមសម្តីរបស់លោក Hong Lei មន្ត្រីក្រសួងការបរទេសចិនដែលបានថ្លែងកាលពីថ្ងៃពុធ ។
គាត់បន្តថា ចោរសមុទ្របានប្លន់ទំនិញ និងរត់គេចខ្លួនពេលនាវាបរទេសដែលនៅក្បែរបើកតម្រង់មកជួយនាវឹកចិន ។ លោកHong និយាយថា កុងស៊ុលចិនក្នុងទីក្រុងLagos ភ្លាមៗបានបញ្ជូនបុគ្គលិកទៅកាន់កំពង់ផែ ដើម្បីជួយបណ្តានាវឹកចិនដែលអ្នកទាំងនោះមកពីកោះតៃវ៉ាន់។ លោកHong បន្តថា ប្រជាជនរួមជាមួយកុងស៊ុលបានប្រឹងប្រែងជួយនាវឹក ដោយចាត់វិធានការសន្តិសុខ និងជួយទាក់ទងម្ចាស់នាវា និងតំណាងជំនួយក្នុងតំបន់របស់ខ្លួន ព្រមទាំងជំរុញភាគីដែលពាក់ព័ន្ធឲ្យមានការប្រុងប្រយ័ត្នចាប់ពីពេលនេះតទៅ។ កុងស៊ុលចិនបានជំរុញឲ្យប្រទេសនីហ្សេរីយ៉ា បញ្ជូនប៉ូលិសប្រដាប់អាវុធទៅការពារនាវឹកចិន និងនាវារបស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ៕
ចែករំលែកព័តមាននេះ