ក្រុមហ៊ុនសូនីបានបញ្ចេញនូវហ្គេមទូរស័ព្ទថ្មី ក្នុងសហរដ្ឋអាមេរិក។ អ្នកឃ្លាំមើលទីផ្សារកំពុងផ្តោតការយកចិត្តទុកដាក់ថា តើឧបករណ៍អេឡិចត្រូនិចបែបណាដែលនឹងមកប្រកួតប្រជែងជាមួយហ្គេមទូរស័ព្ទវៃឆ្លាតនេះ ។ Playstation Vita បានធ្វើឲ្យមានភាពលេចធ្លោនៅថ្ងៃពុធ ក្នុងទីក្រុងញូវយ៉ក ដោយមានអ្នកចូលចិត្តលេងហ្គេមចំនួន១០០នាក់បានតម្រង់ជួររង់ចាំទិញPlaystation Vita តាំងពីពាក់កណ្តាលរាត្រីរហូតហាងបើកលក់ ។ ការបញ្ចេញហ្គេមថ្មីនោះ គឺជាសកម្មភាពរបស់ក្រុមហ៊ុនសូនីដំបូងមិនដែលមានក្នុងរយៈពេល៧ឆ្នាំ ។
ហ្គេម Playstation Vita អាចប្រើប្រាស់ ជាមួយបណ្តាញ3G។ ក្រុមហ៊ុនមានបំណងពង្រីកការចែកចាយហ្គេមនិងវីដេអូតាមរយៈការលក់នូវផលិតផលរបស់ខ្លួន ។ តាមការស្ទង់មតិបង្ហាញថា ចំណែកទីផ្សារនៃហ្គេមទូរស័ព្ទវៃឆ្លាតបានកើនឡើងខ្ពស់ជាង៥០ភាគរយ៕
ចែករំលែកព័តមាននេះ