ចំនួនអ្នកចុះបញ្ជីបរទេសស្នាក់នៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះ៣ឆ្នាំជាប់គ្នា ។ ក្រសួងយុត្តិធម៌និយាយថា មានជនបរទេសចំនួន២,០៧លាននាក់បានចុះបញ្ជីស្នាក់នៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំ២០១១ គឺធ្លាក់ចុះ២,៦ភាគរយធៀបនឹងឆ្នាំមុន ។ អ្នកចុះឈ្មោះបរទេសក្នុងប្រទេសជប៉ុនបានធ្លាក់ចុះជាង២,២លាននាក់ក្នុងឆ្នាំ២០០៨ និងបន្តធ្លាក់ចុះរហូតមកដោយសារស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសដាំក្បាលចុះ ។
ការធ្លាក់ចុះនោះមាននៅក្នុងខេត្ត Iwate ខេត្ត Miyagi ខេត្តFukushima ដែលរងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីខ្លាំងបំផុត កាលពីឆ្នាំមុន ។ ខេត្តIwate និងខេត្តFukushima មើលឃើញការធ្លាក់ចុះប្រហែល១៥ភាគរយក្នុងមួយខេត្ត ចំណែកខេត្តMiyagi ធ្លាក់ចុះ១៣ភាគរយ ៕
ចែករំលែកព័តមាននេះ