ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​បំភ្លឺ​​​​ជុំ​វិញ​​ព័ត៌​មាន​​​​«​ប៉ូលិស​​​ចាប់​ខ្លួនមេតុងទីន…»

14 ឆ្នាំ មុន

ព្រះ​រាជាណាចក្រកម្ពុជា​
ជាតិ សាសនា ព្រះ​មហាក្សត្រ

លិខិត​​​​កែតម្រូវ​
សូមគោរព​ចូលមក
លោក​នាយក​​ចាង​ហ្វាង​​​កាសែត​​កោះ​សន្តិភាព

                                                                            សូមជូនជ្រាប​ ។

ខ្ញុំ​បាទ​​ឈ្មោះ​​​សុខ សាមឿន អាយុ​៤៣ឆ្នាំ​​ ​មាន​ទីលំនៅ​​​ភូមិ​រោង​បន្លែ សង្កាត់​​​​ស្វាយ​រៀង ​​ក្រុង​ស្វាយ​​រៀង​ ​។  ខ្ញុំ​បាទ​​បាន​អាន​​អត្ថ​បទ​​​​​របស់​​​កាសែត​​កោះ​សន្តិភាព​​​ចេញ​ផ្សាយ​​កាលពី​ថ្ងៃសៅរ៍-​អាទិត្យ​​ចុះ​ថ្ងៃទី​១៨-១៩​ ខែកុម្ភៈ​ ​ឆ្នាំ២០១២​​​​ អត្ថ​បទ​​​​ចេញ​​ផ្សាយ​​​លេខ​​៧៤៩៧​ ដែល​​មាន​ចំណង​​​​​​ជើង​ថា ​ ​«​ប៉ូលិស​​ចាប់​ខ្លួន​​​​មេតុងទីន​​​​​ផ្អើល​​​ពេញ​​​ក្រុង​​ស្វាយ​​រៀង​ កូន​តុងទីន​​​​នាំគ្នា​​​​ជ្រួល​​ច្របល់​» ។ ​
អត្ថ​បទ​​​​​​របស់​​កោះ​​​សន្តិភាព​បានចុះ​ផ្សាយ​​ថា​ មេតុងទីន​​​ដុះ​​ស្លែ​ម្នាក់​ត្រូវ​​​បាន​ជាប់​​ទ្រុង​​​ដោយ​សារ​​​​មាន​​កូនតុងទីន​​​​ដាក់​​​​ពាក្យ​បណ្តឹង​​​ពីបទ​​​បោក​​​យកលុយ​​របស់​ពួក​គេ​ ត្រូវ​បាន​​សមត្ថកិច្ច​​កោះ​ហៅ​​​​​ទៅ​សាកសួរ​​(មិន​មែន​​​ចាប់​ខ្លួន​ទេ​) ។ ​ចំពោះ​​កូនតុងទីន​​១៥​​នាក់​ ដែល​​​​បាន​​ដាក់​ពាក្យ​​​បណ្តឹង​​​​មាន​ទឹកប្រាក់​ជំពាក់​ចំនួន​​ ៣៤៦.៤៣២.៧០០​លាន​រៀល​ ក៏​មិន​​ត្រឹម​ត្រូវ​​​​ដែរ ទឹក​ប្រាក់​​ដែល​​​ជំពាក់​​​មាន​ត្រឹមតែ​​​២៧០.៩០០.០០០​លាន​រៀល​​ប៉ុណ្ណោះ ។
ការលេង​​តុងទីន​​​នេះ គឺ​ព្រម​ព្រៀង​​គ្នា​ទាំង​មេតុងទីន​​និង​កូន​​តុងទីន​ ស្ម័គ្រ​​ចិត្ត​​លេង​ទាំងអស់​គ្នា ដោយ​គ្មាន​អ្នកណា​ឆបោក​​អ្នក​ណា​​​នោះទេ ​​។ ​​ហើយ​ចំពោះ​​​ការ​​លេង​​តុងទីន​មាន​២​ប្រភេទ​​ គឺមួយ​​ប្រភេទ​​​​ បង់​​​១​ថ្ងៃ​ម្តង ហើយ​​​មួួ​យប្រភេទ​ទៀត​​​ គឺ​បង់​​១ខែម្តង (គ្មាន​១០​ថ្ងៃ​​បង់​ម្តង​នោះទេ)​ ។ មេតុងទីន​​​គ្មាន​​​​បាន​ប្រើ​ប្រាស់​​​មធ្យោ​បាយ​​ទុច្ចរិត​​​​បោក​ប្រាស់​​កូន​​តុងទីន​​​ ដូចសម្តី​​​នៅ​ក្នុង​​អត្ថបទ​ចុះ​ផ្សាយ​​​​នោះ​ឡើយ​ ។
តុងទីន​​​ដែល​​​កំពុងតែ​ដំណើរការ​​មានសមាជិក​​​​ដល់​ទៅ​​១៥០​នាក់​​ មិន​ត្រឹម​​​ចំនួន​១៥​នាក់​​នោះទេ ។​ មិន​​មែន​​​មេតុងទីន​​មាន​​​​បំណង​​ប្រមូល​​លុយ​​​​កូន​តុងទីន​​​រត់​គេច​​នោះ​ទេ ​​សព្វថ្ងៃ​នេះ​​​​ចំពោះ​​កូនតុងទីន​​​ដេញ​បាន​ប្រាក់​​ហើយ​​​(កូនងាប់)​​ មាន​ចំនួន​​​៧៥​នាក់​ មាន​ទឹក​ប្រាក់​​​ដែល​ត្រូវ​​បង់​​មក​ឱ្យ​​​​​​មេតុងទីន​​​វិញ​​មាន​​ចំនួន​​៣០០.០០០​.០០០លាន​​រៀល ។
មេតុងទីន​​​បាន​​ប្រាប់​​​​គាត់​ពិតជា​បាន​ជំពាក់​​​​ប្រាក់​​កូនតុងទីន​​ទាំង​១៥​នាក់​នោះ​ពិត​មែន​ ហើយ​​គាត់​​គ្មាន​​គំនិត​​​​រត់គេច​​​​ដូចជា​​ការ​ចោទ​ប្រកាន់​​របស់​​សមត្ថកិច្ចនោះ​ដែរ ។
ត្រង់​ពាក្យ​​ថា​​ត្រូវបាន​សមត្ថកិច្ច​​ចាប់​ឃាត់​ខ្លួន​​នៅ​ថ្ងៃទី​​១៥ ខែ​កុម្ភៈ​ ​​២០១២ ​គឺ​មិន​ត្រឹមត្រូវ​​​ទេ​តាម​ការពិត​​​សមត្ថកិច្ច​​​បាន​​​កោះហៅ​​​​​​ឱ្យ​​​ចូល​ខ្លួន​​​ដើម្បី​​ឆ្លើយ​​បំភ្លឺ​ ហើយ​​ឃាត់​ខ្លួន​​​​តាំងពី​​ថ្ងៃទី​​​១៣ ខែកុម្ភៈ ​២០១២​។ ​
ចំពោះ​​​​ការ​និយាយ​​បំផ្លើស​​​របស់​​សមត្ថកិច្ច​​​​ថា មេតុងទីន​​​​យក​លុយ​​​កូន​​តុងទីន​​ទៅ​ទិញ​ផ្ទះ​ល្វែង​​​​នៅ​ភ្នំពេញ​​​ចំនួន​​២-៣​ល្វែង​ ជារឿង​​មិន​ពិត និង​មិន​ត្រឹម​ត្រូវ​​​ទេ ។  ចំណែក​​​​ឯ​ផ្ទះ​​​​​ល្វែង​​​ដែល​នៅ​​​ផ្សារ​ប្រសូត្រ​​១ល្វែង​ គឺជា​លុយ​​​របស់​​ប្រពន្ធ​​​គាត់​​ដែល​បាន​​​យក​លុយ​​ផ្ទាល់​​ខ្លួន​​​ពីការ​រកស៊ី​​លក់​​ប្រហុក​​​​​​ ផ្អក ត្រី​ងៀត ​ទិញទុក​​​​គ្រាន់​រក​ស៊ី ។​
ចំណែក​​​​ថាបាន​ឃុំ​ខ្លួន​​​ជា​បណ្តោះ​អាសន្ន​​​​នៅពន្ធ​នាគារ​​ខេត្ត​​ស្វាយរៀង​ក៏ជារឿង​មួយ​គួរ​ហួស​ចិត្ត​​​ពេក​ដែរ។  ​សព្វថ្ងៃ​នេះ មេ​តុងទីន​​​កំពុង​​ដំណើរការ​​​​​​​ប្រមូល​​យក​លុយ​​ពីកូន​​​តុងទីន​​ធម្មតា​​ (មិនជាប់​គុក​ទេ)​ ។ លោក​​​​មេធាវី​ បាន​​តម្កល់​ប្រាក់​​​ធានាឱ្យ​​នៅ​ក្រៅឃុំ​​​នៅ​ថ្ងៃទី​​​១៧ កុម្ភៈ​​ ២០១២​ ​​វេលា​ម៉ោង​​​​៦ល្ងាច ។
មូល​​ហេតុ​​​​​ដែល​នាំ​ឱ្យ​​មានការ​​​ប្តឹង​​​មេតុងទីន​​​​បែបនេះ ​​ដោយសារ​​
 ១-​​កូនតុងទីន​​ដែល​​​ដេញ​​បាន​ប្រាក់​​ហើយ​​​បង់​លុយ​​មក​វិញ​​​​មិន​​​បាន​គ្រប់​​​ចំនួន ​​​​​ហើយ​ការ​បង់​​មិនគ្រប់​​​នេះ ធ្វើ​​​​ឱ្យ​​​មេតុងទីន​​​​មិនអាច​យក​ប្រាក់​​​​ទៅទូទាត់​​​ឱ្យ​កូន​​តុងទីន​​ដែល​​​នៅ​រស់​​បាន​គ្រប់​​ចំនួន ។​
២-​​មាន​​​កូនតុងទីន​​​មួយចំនួន​​​តូច​ដេញ​បាន​​​រត់​​គេចខ្លួន​​​​មិន​ព្រម​​​បង់​ប្រាក់​ ៕
ធ្វើ​នៅ​​ស្វាយ​រៀង​ ថ្ងៃទី​​១៩ កុម្ភៈ ២០១២
សុខ សាមឿន