ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលមួយបានធ្វើឱ្យភ្ញៀវមកចូលរួមក្នុងពិធីមង្គលការកូនលោកឈឹម កន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅក្នុងភោជនីយដ្ឋាននាវាដែលមានទីតាំងនៅជាប់ច្រាំងទន្លេបាសាក់ខាងត្បូងសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ដោយសារតែម៉ាសីុនភ្លើងរបស់ភោជនីយដ្ឋាននេះមានភាពរអាក់រអួល បានទុស្សេឆេះបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ ភ្ញៀវស្មានតែឆេះនាវាបាននាំគ្នារត់ចេញប្រសាចមកខាងក្រៅ ខណៈភ្ញៀវខ្លះមិនទាន់បានទទួលទានអាហារផងនោះ។
ប្រភពបានបន្តឱ្យដឹងថា ហេតុការណ៍ទុស្សេម៉ាស៊ីនភ្លើងនេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២២ កុម្ភៈ ។ នៅយប់កើតហេតុភ្លើងរដ្ឋបាលដាច់ ហើយម្ចាស់ភោជនីយដ្ឋានបើកម៉ាស៊ីនភ្លើងខ្លួនឯង ស្រាប់តែម៉ាស៊ីនភ្លើងរអាក់រអួលបណ្តាលឱ្យទុស្សេហុយផ្សែងទ្រលោម តែរលត់ទៅវិញធ្វើឱ្យភ្ញៀវភ័យស្លន់ស្លោររត់ចេញមកខាងក្រៅ ខ្លះរត់បុកតុរងរបួស និងបែកកែវអស់ជាច្រើនទៀត តែពុំមានអ្នកណាម្នាក់រងរបួសធ្ងន់នោះឡើយ៕
ចែករំលែកព័តមាននេះ