អត្ថបទព័ត៌មានដែលបានចុះផ្សាយក្នុងសារព័ត៌មានកោះសន្តិភាពចេញផ្សាយថ្ងៃទី២៣ កុម្ភៈ បានសរសេរថា បទល្មើសឆ្នាំ២០១១ កើនឡើង៧,៥២% សូមកែតម្រូវថា បទល្មើសឆ្នាំ២០១១ ថយចុះ៧,៥២% វិញ ។ នេះជាការខុសឆ្គងរបស់អ្នករាយការណ៍ព័ត៌មានដែលបានដកស្រង់ក្នុងរបាយការណ៍ដោយការភាន់ច្រឡំ និងមិនមានចេតនាមិនល្អណាមួយក្រៅពីនេះទេ ។
កោះសន្តិភាពសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនានេះ និងសូមធ្វើការផ្សាយឡើងវិញនូវការកែតម្រូវនេះទាំងស្រុង ដើម្បីផ្តល់នូវយុត្តិធម៌ចំពោះការអនុវត្តការងាររបស់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានពុះពារគ្រប់ឧបសគ្គរហូតដណ្តើមបានជោគជ័យ ដោយការកាត់បន្ថយបទល្មើសបាន៧,៥២% ក្នុងឆ្នាំ២០១១ កន្លងមក ៕
សូមមេត្តាអធ្យាស្រ័យ និងសូមអរគុណ
ចែករំលែកព័តមាននេះ